តែងខ្លួនស្រដៀងគ្នាពេក ក្រឡេកមួយភ្លែតអ្នកគាំទ្រមើលច្រឡំ រូបថតប៉ុន្មានសន្លឹកពី Minho ថាជា Jinyoung ក្រុម GOT7!

//s4.kh1.co/9c/9ccdf856dbf615b825ae45d18195dd5d5f4d3396.jpg
តារា & កម្សាន្ដ

 ២១-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ក្លាយជាប្រធានបទមួយ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង នៅលើបណ្តាញសង្គម Twitter ក្រោយលេចចេញនូវរូបថត Airport Look ប៉ុន្មានសន្លឹករបស់តារាប្រុស Minho សមាជិកក្រុមចម្រៀង SHINee

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយការតែងខ្លួនរបស់ Minho ធ្វើឲ្យអ្នកគាំទ្រមើលច្រឡំថា លោកជា Jinyoung សមាជិកក្រុម GOT7 ព្រោះស្ទាយ៍ស្លៀកពាក់ ស្ទាយ៍សក់មានលក្ខណៈស្រដៀងគ្នា បេះដាក់តែម្តង។ ទៀតសោតរូបនោះបានថតទាំងពីឆ្នាំ២០១៦ មកម្ល៉េះ ប៉ុន្តែត្រូវបានអ្នកគាំទ្រយកមកបង្ហោះសាជាថ្មី ហើយទទួលបានការចាប់អារម្មណ៍ពីបណ្តាអ្នកនិយមលេងអ៊ីនធើណែត។

យ៉ាងណាមិញ ក្រោយពីបានឃើញរូបទាំងនោះភ្លាម អ្នកគាំទ្របានបញ្ចេញមតិយោបល់រៀងខ្លួនថា៖ 

«ដំបូងខ្ញុំគិតថានេះជា Jinyoung ដល់ពេលខ្ញុំបើករូបនេះមើលទៅ ទើបដឹងថាជា Minho សោះ»

ចំណែកឯអ្នកខ្លះទៀតនិយាយថា៖

«ខ្ញុំពិតជាស្អប់ខ្លួនឯងណាស់ ខ្ញុំមើលយ៉ាងណាក៏ដោយក៏នៅតែឃើញ Jinyoung ដដែលទាំងដែលការពិតនេះគឺជា Minho»

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

Minho
Minho
Minho
Minho
 Jinyoung
 Jinyoung
 Jinyoung
 Jinyoung
រូបដែលអ្នកគាំទ្រមើលច្រឡំMinho ជា Jinyoung 
រូបដែលអ្នកគាំទ្រមើលច្រឡំMinho ជា Jinyoung 
រូបដែលអ្នកគាំទ្រមើលច្រឡំMinho ជា Jinyoung
រូបដែលអ្នកគាំទ្រមើលច្រឡំMinho ជា Jinyoung
រូបដែលអ្នកគាំទ្រមើលច្រឡំMinho ជា Jinyoung 
រូបដែលអ្នកគាំទ្រមើលច្រឡំMinho ជា Jinyoung 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T