បច្ចុប្បន្នការបរិភោគ ផ្លៃឈើពិតជាល្អ ណាស់ចំពោះសុខភាព និងស្បែក។ ជាពិសេស គឺអាចកាត់បន្ថយ ជំងឺផ្សេងៗ មកបៀតបៀង ផងដែរ។

យ៉ាងណាមិញ យោងតាម រយៈប្រភពពត៌មាន Fruits Facts ថ្ងៃនេះ ខ្មែរឡូត សូមលើកយក នូវប្រធានបទ ដែលទាក់ទង និងអត្ថប្រយោជន៍ នៃផ្លែគូលែន មកបង្ហាញនិង រៀបរាប់ជូន ទៅដល់ប្រិយមិត្ត ផងដែរ។ ដោយលើកយក នូវចំនុចសំខាន់ៗ ដែលមាន ៦ ចំនុចដូចខាងក្រោម៖

១. ផ្លែគូលែនគឺ ជាផ្លែឈើដែល មានវីតាមីន C ៤០ ភាគរយនៅក្នុងនោះផងដែរ។

២. ការបិភោគ ផ្លែគូលេែជួយ ផ្តល់ថាមពល ដល់រាងកាយ ឲ្យមាំមួននិង មានភាពលូតលាស់ យ៉ាងឆាប់រហ័ស។

៣. ការទទួលទាន ផ្លែគូលែនជួយ កាត់បន្ថយ និងសម្រកទំងន់ ចំពោះអ្នកដែល មានរូបរាងធាត់ ផងដែរ។ ព្រោះនៅក្នុង ផ្លែគូលែន មានជាតិសរសៃរ ដែលហៅថា (Fiber)។

៤. ជាពិសេស ការបិភោគ ផ្លែគូលែន ជួយទប់ស្កាត នូវការកកស្ទះ ខ្លាញ់នៅក្នុង សរសៃរឈាម ដែលមិនបណ្តាល ឲ្យកើតជំងឺ លើសថែមទៀតផង។

៥. ចំពោះអ្នកដែល មានបញ្ហាឈឺក ក្អក និងផ្តាសាយ ធ្វើការទទួល ផ្លែគូលែន ក៏អាចធ្វើឲ្យធូរស្រាល និងជាសះស្បើយ ផងដែរ។

៦. ការបរិភោគ ផ្លែគូលែន ជួយធ្វើឲ្យស្បែក ស្រស់ស្អាត ទន់ និងមានសំណើម ថែមទៀតផង។



កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]