Hani កំពុងពិចារណាធ្វើជាតារាសម្តែង ក្រោយដើរចេញពីក្រុមមិនទាន់បានប៉ុន្មានខែផង!

//s4.kh1.co/cf/cf493d737a3baeb70dd2243632a4effcb973df36.jpg
តារា & កម្សាន្ដ

 ២១-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ជារឿងមួយដែលធ្វើឲ្យអ្នកគាំទ្រ សប្បាយរីករាយជាខ្លាំង ក្រោយទទួលបានដំណឹងថា តារាចម្រៀងស្រីសាច់សខ្ចី Hani អតីតសមាជិកក្នុងក្រុមចម្រៀង EXID ត្រៀមនឹងកំពុងមានខ្សែភាពយន្តភាគថ្មីមួយ មកបម្រើអារម្មណ៍ទស្សនិជនសាជាថ្មី ក្រោយពីនាងសម្រេចចិត្តដើរចេញពីក្រុមប៉ុន្មានខែកន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយកាលពីថ្ងៃទី២០ ខែកញ្ញា ម្សិលមិញនេះ មានសេចក្តីរាយការណ៍មួយ ពីខាងក្រុមការងារផលិតខ្សែភាពយន្តឈ្មោះថា Playlist បានប្រាប់ទៅកាន់សារព័ត៌មាន Newsen ថា

«ជាការពិត ខាងក្រុមការងារបានផ្ញើឯកសារពាក់ព័ន្ធខ្លះទៅ Hani សម្រាប់ការសម្តែងរឿងភាគថ្មីដែលមានចំណងជើងថា «Blue Moon» ។ ប៉ុន្តែពេលនេះកំពុងតែស្ថិតនៅក្នុងការពិភាក្សា មិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ»

យ៉ាងណាមិញ ទោះបីជាមិនទាន់មានការឆ្លើយយល់ព្រមក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រសង្ឃឹមថា Hani នឹងព្រមសម្តែងរឿងនេះ ព្រោះគ្រប់គ្នាពិតជាចង់ឃើញវត្តមានរបស់តារាសម្តែងស្រីពូកែវោហាររូបនេះ នៅក្នុងវិថីសិល្បៈផ្នែកសម្តែងខ្លាំងណាស់៕

សូមទស្សនារូបភាពខាងក្រោម៖

Hani 
Hani 
Hani 
Hani 
Hani 
Hani 
Hani 
Hani 
Hani 
Hani 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T