អបអរសាទរ! និរ័ត្ន ម្ចាស់បទ «វ៉ល់វ៉ល់»​ មានផ្ទៃពោះហើយ!

//s6.kh1.co/5c/5cfc9b8a8d590d9bdacc9c3ac0a608b0c8295f64.jpg
តារា & កម្សាន្ដ

 ២១-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖​ ជឿជាក់ថា ប្រិយមិត្តរាល់គ្នា ប្រាកដជាបានស្គាល់ពីតារាចម្រៀងស្រី  និរ័ត្ន ដែលផ្ទុះការគាំទ្រតាមរយៈបទចម្រៀងមួយប​ទ មានចំណងជើងថា «វ៉ល់វ៉ល់» ថែមទាំងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រាប់តែសុខៗតារាស្រីរូបនេះ បាត់វត្តមានពីទឹកដីប្រទេសខ្មែរឈឹងតែម្ដង ជាហេតុដែលបណ្ដាលឲ្យហ្វេនៗរាល់គ្នា មានការនឹករលឹកដល់ និងចង់ដឹងពីជីវិតរស់នៅប្រចាំថ្ងៃរបស់នាងគ្រប់គ្នា។

ប៉ុន្តែតាមការពិតទៅ និរ័ត្ន កំពុងសោយសុខជីវិតដ៏ហ៊ឺហារជាមួយស្វាមី លើទឹកដីប្រទេសអូស្រ្ដាលីឯណោះ។ ក្នុងនោះដែរ ស្រាប់តែថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយរូបរាងធាត់ ពោះប៉ោងធំ បង្ហាញយ៉ាងច្បាស់ថា នាងកំពុងពពោះកូនដំបូងក្នុងផ្ទៃជាក់ជាមិនខាន ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា។

បន្ថែមពីនេះដែរ ទោះជាកំពុងពពោះបែបណា ក៏សម្រស់របស់ និរ័ត្ន មិនមានការប្រែប្រួលខ្លាំងទេ គឺនៅតែមានទម្រង់មុខ​ ស្រស់ស្អាតលេចធ្លោ ដូចពេលមុនដដែល ថែមទាំងមានមហាជនជាច្រើនចាំមើលវត្តមានកូនដំបូងរបស់នាងថា មានភាពគួរឲ្យស្រលាញ់កម្រិតណា៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

និរ័ត្ន 
និរ័ត្ន 
និរ័ត្ន 
និរ័ត្ន 
និរ័ត្ន និងស្វាមី
និរ័ត្ន និងស្វាមី
និរ័ត្ន  កំពុងពរពោះ
និរ័ត្ន  កំពុងពរពោះ
និរ័ត្ន  កំពុងពរពោះ
និរ័ត្ន កំពុងពរពោះ
និរ័ត្ន  កំពុងពរពោះ
និរ័ត្ន កំពុងពរពោះ
និរ័ត្ន
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T