ស្ងាត់ៗ ស៊ឹម ស្រីនិច បង្ហាញពីទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ ធ្វើឲ្យហ្វេនប្រុសៗខកចិត្តមិនស្ទើរទេ!

//s4.kh1.co/94/9484c9401d56b7d0578f1ba8b319d0f5a3cf7a77.jpg
នារី

 ២១-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កញ្ញា ស៊ឹម ស្រីនិច ជាតារាសម្ដែងស្រី មានហាងឆេងខ្ពស់ ដោយតែងតែក្ដោបបានឱកាសសម្ដែងជាតួអង្គឯកមិនចេះដាច់ ជាហេតុធ្វើឲ្យនាងមានប្រជាប្រិយភាពយ៉ាងខ្លាំងក្លា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ក្រៅពីអាជីពជាតារាសម្ដែង ស៊ឹម ស្រីនិច បានឆាបបេះដូងពីទស្សនិកជនបានមិនចេះតិចនាក់នោះទេ ដោយសារតែ រូបសម្រស់ស្រស់ស្អាត តាមបែបធម្មជាតិ ថែមទាំងហ៊ានលេងស្ទីលសម្លៀកបំពាក់ស៊ិចស៊ី ស៊ីអារម្មណ៍ធ្វើឲ្យប្រុសៗ ឃើញហើយដឹងតែធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមិនខាន។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ ស្រីនិច បានធ្វើឲ្យអ្នកគាំទ្រប្រុសៗ ខកចិត្តមិនស្ទើរនោះឡើយ បន្ទាប់ពីនាងបានបើកបង្ហាញពីទំនាក់ទំនងជាមួយបុរសម្នាក់។ ក្នុងនោះដែរ នាងបានបង្ហោះរូបភាពមួយសន្លឹក ចំថ្ងៃខួបកំណើតបុរសនោះ អមដោយសារមានអត្ថន័យថា៖ 

«រីករាយថ្ងៃខួប​កំណើត ណាបងសម្លាញ់ អូនជូនពរឲ្យបងមានសុខភាពល្អ មានកម្លាំងរឹងមាំ ជោគជ័យគ្រប់ភារកិច្ចណា បុរសពូកែក្លាហានរបស់អូន អូនស្រលាញ់បង» ។

ដោយឡែក តាមរយៈរូបថតមួយសន្លឹកនោះដែរ ស៊ឹម ស្រីនិច​ មិនទាន់បង្ហាញ មុខមាត់បុរសជាគូស្នេហ៍ជាផ្លូវការទេ ដែលជាហេតុធ្វើឲ្យហ្វេនៗចង់ដឹង និងស្គាល់យ៉ាងអន្ទះសាគ្រប់គ្នាតែម្តង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

កញ្ញា ស៊ឹម ស្រីនិច
កញ្ញា ស៊ឹម ស្រីនិច
កញ្ញា ស៊ឹម ស្រីនិច
កញ្ញា ស៊ឹម ស្រីនិច
កញ្ញា ស៊ឹម ស្រីនិច
កញ្ញា ស៊ឹម ស្រីនិច
កញ្ញា ស៊ឹម ស្រីនិច និងបុរសជាគូស្នេហ៍
កញ្ញា ស៊ឹម ស្រីនិច និងបុរសជាគូស្នេហ៍
ស៊ឹម ស្រីនិច
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T