សុខ ស្រីនាង ពោលពាក្យបែបនេះ ពេលឃើញអតីតម្ចាស់ផលិតកម្ម KH Promotion របស់ខ្លួន ធ្លាក់ខ្លួនលក់ទឹកតាមផ្លូវ!

//s4.kh1.co/37/371ff94d523ed98bde390bdddf5b485f787ae572.jpg
តារា & កម្សាន្ដ

 ២១-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីយប់មិញនេះ នៅលើគណនីហ្វេសប៊ុកផ្លូ​វការ របស់តារាចម្រៀងស្រី សុខ ស្រីនាង បានបង្ហោះសារទាក់ទងទៅនឹងអតីតម្ចាស់ផលិតកម្ម KH Promotion ដែលបានធ្លាក់ខ្លួនលក់ទឹកនៅតាមចិញ្ចើមផ្លូវ ធ្វើឲ្យបណ្ដាសិល្បករ-សិល្បការិនីជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ពេលឃើញបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ សុខ ស្រីនាង បានសរសេរថា៖

«តើវាជារឿងពិតឫយ៉ាងណា?? ខ្ញុំសឹងតែមិនជឿ​ my boss ខ្ញុំមិនដែលភ្លេចទេ​ ថាគាត់​ (ហ៊ាគឹមហេងហើយនឹងភរិយា)​ គឺជាអ្នកមានគុណដំបូង​ ដែលបានផ្តល់​កន្លែងអោយខ្ញុំបានច្រៀង​ បានក្លាយទៅជាតារាចម្រៀងមកដល់សព្វថ្ងៃនេះ បើគ្មានពួកគាត់ក៏ប្រហែលជាពុកម៉ែបងប្អូនមិនស្គាល់នាងខ្ញុំដែរ​ ខ្ញុំចង់ជួបគាត់ណាស់ ហ៊ា....!!! សង្ឃឹមបានជួបហ៊ាឆាប់ៗនេះ...។»

យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ ក៏បានធ្វើឲ្យមហាជនជាច្រើនមានការស្ញប់ស្ញែងទៅលើទឹកចិត្តរបស់នាងជាខ្លាំង។ ទាំងនេះស្ដែងឲ្យឃើញថា បើទោះបីជាតារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង សុខ ស្រីនាង មានប្រជាប្រិយភាពខ្លាំងរហូតមកទល់ពេលបច្ចុប្បន្ននេះក៏ដោយ ក៏តារាស្រីសម្បុរស្រអែមរូបនេះ មិនភ្លេចគុណអតីតម្ចាស់ផលិតកម្ម KH លោក គឹម ហេង ឡើយ។

គួរឲ្យដឹងផងដែរថា ផលិតកម្ម KH Promotion ធ្លាប់ទទួលបានជោគជ័យ និងល្បីឈ្មោះកាលពីជាង១០ឆ្នាំ​មុន ដែលប្រមូលផ្តុំទៅដោយតារាល្បីៗ មកទល់បច្ចុប្បន្ននេះ ដែលរួមមានដូចជា លោក សាន ផានិត សុខ ពិសី សុខ ស្រីនាង និងលោក ហ្សូណូ ជាដើម៕

https://s5.kh1.co/__image/w=650,h=253,q=100/4b/4b016fbc25100564e83786c82d16fe5816d2eb9c.jpg
សុខ ស្រីនាង 
សុខ ស្រីនាង 
សុខ ស្រីនាង 
សុខ ស្រីនាង 
សុខ ស្រីនាង 
សុខ ស្រីនាង 
សុខ ស្រីនាង 
សុខ ស្រីនាង 
សុខ ស្រីនាង 
សុខ ស្រីនាង 
លោក គឹម ហេង
លោក គឹម ហេង
លោក គឹម ហេង
លោក គឹម ហេង
លោក គឹម ហេង
លោក គឹម ហេង
សុខ​ ស្រីនាង
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T