ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន អេជីឡូតូ ធ្វើបុណ្យកាន់បិណ្ឌ និងចែកអំណោយដល់កុមារកំព្រា នៅតំបន់ដាច់ស្រយាល!

//s4.kh1.co/c8/c809fe05ba2c7bc7ea76ba51c052a19a9883de76.jpg
សង្គម

 ២១-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជាការអបអរសាទរក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិយើង ហើយផ្សាភ្ជាប់ទៅនឹងវប្បធម៌ចែករំលែករបស់ប្រជាជនខ្មែរយើង ក្រុមហ៊ុន អេជីឡូតូ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ផ្នែករបស់ក្រុមហ៊ុន បានធ្វើពិធីបុណ្យកាន់បិណ្ឌ និងចែកអំណោយសប្បុរសធម៌​ដល់កុមារកំព្រានៅមណ្ឌលកុមារកំព្រា សមាគមន៍ក្ដីសង្ឃឹមនៃជនក្រីក្រ ដែលស្ថិតនៅភូមិព្រៃជុំ ឃុំព្រៃជុំ ស្រុកយុទ្ធសាមគ្គី ខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុន អេជីឡូតូ កាន់បិណ្ឌទី៦
ក្រុមហ៊ុន អេជីឡូតូ កាន់បិណ្ឌទី៦
ក្រុមហ៊ុន អេជីឡូតូ កាន់បិណ្ឌទី៦
ក្រុមហ៊ុន អេជីឡូតូ កាន់បិណ្ឌទី៦

ប្រកបដោយសទ្ធាជ្រះថា្ល និងសេចក្ដីសោមន្សរីករាយ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ផ្នែករបស់ក្រុមហ៊ុន អេជីឡូតូ បាននាំ​ទ័យ​ទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនដល់ព្រះសង្ឃ ដែលគង់នៅវត្ដព្រៃជុំផ្ទាល់តែម្ដង។ គួរបញ្ជាក់ផងដែរថា វត្ដព្រៃជុំនេះមិនសូវជាមានពុទ្ធបរិស័ទពីទីក្រុង ឬតំបន់ឆ្ងាយៗបានទៅដល់នោះទេ ដោយសារតែស្ថានភាពផ្លូវធ្វើដំណើរមានការលំបាកខ្លាំង ជាពិសេសនៅក្នុងខែវស្សាតែម្ដង។ ដោយទីអារាមនេះស្ថិតនៅទីដាច់ស្រយាល និងមិនសូវមានពុទ្ធបរិស័ទពីតំបន់ផ្សេងទៅដល់ព្រះសង្ឃ លោកអាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្ដព្រៃជុំទាំងអស់មានសេចក្ដីត្រេកអរ រីករាយក្រៃលែងពេលមានវត្ដមានពុទ្ធបរិស័ទពីក្រុមហ៊ុន អេជីឡូតូ ដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវលំបាកទៅកាន់ទីអារាមវត្ដព្រៃជុំនេះ។

ក្រុមហ៊ុន អេជីឡូតូ កាន់បិណ្ឌទី៦
ក្រុមហ៊ុន អេជីឡូតូ កាន់បិណ្ឌទី៦
ក្រុមហ៊ុន អេជីឡូតូ កាន់បិណ្ឌទី៦
ក្រុមហ៊ុន អេជីឡូតូ កាន់បិណ្ឌទី៦

នៅថ្ងៃដដែលនោះ ក្រុមហ៊ុន អេជីឡូតូ ក៏បានរៀបចំកម្មវិធីសប្បុរសធម៌ ដែលមានឈ្មោះថា "Back To School" នៅមណ្ឌលកុមារកំព្រា សមាគមក្ដីសង្ឃឹមនៃជនក្រីក្រ ដែលមានកុមារកំព្រាចំនួន ៤៥ នាក់​ ដែលកំពុងតែខ្វះខាតទាំងម្ហូបអាហារ និងសម្ភារៈសិក្សា ដែលស្ថិតនៅក្នុងភូមិព្រៃជុំ ឃុំព្រៃជុំ ស្រុកយុទ្ធសាមគ្គី ខេត្ដកំពង់ស្ពឺ។ ដោយមើលឃើញពីភាពលំបាករបស់មណ្ឌលកុមារកំព្រានេះ ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន អេជីឡូតូ ក៏បាននាំសម្ភារៈសិក្សារួមមាន ឯកសណ្ឋានសិស្ស កាតាប សៀវភៅ និងសម្ភារៈផ្សេងៗជាច្រើនទៀតទៅជូនដល់កុមារ ដែលកំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រានេះ។

ក្រុមហ៊ុន អេជីឡូតូ ចែកអំណោយនៅតំបន់ដាច់ស្រយាល
ក្រុមហ៊ុន អេជីឡូតូ ចែកអំណោយនៅតំបន់ដាច់ស្រយាល
ក្មេងៗនៅតំបន់ដាច់ស្រយាល
ក្មេងៗនៅតំបន់ដាច់ស្រយាល

លោក នៅ សារ៉ាត់ ជានាយកមណ្ឌលកុមារកំព្រា សមាគមក្ដីសង្ឃឹមនៃជនក្រីក្រ បានថ្លែង​ថា​មណ្ឌលរបស់លោកកំពុងជួបការលំបាកខ្លាំង ដោយសារមណ្ឌលទាំងមូលត្រូវផ្គត់ផ្គង់ដល់កុមារជាច្រើន​ដែលរស់នៅក្នុងមណ្ឌលផ្ទាល់រួមមានអាហារ សម្លៀកបំពាក់ សម្ភារៈសិក្សា ថ្នាំសង្កូវ ព្រមទាំងការថែទាំ។ លើសពីនេះទៅទៀតមណ្ឌលក៏មានថ្នាក់សិក្សាបន្ថែមដល់សិស្សនៅក្នុងមណ្ឌល និងកុមារ​នៅក្នុងសហគមន៍ភូមិព្រៃជុំទាំងមូល ដែលមានចំនួនជាង ២០០ នាក់ផ្សេងទៀត។

ឆ្លៀតក្នុងឱកាសនេះលោក​ សារ៉ាត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន អេជីឡូតូ ព្រមទាំងអំពាវនាវ​ដល់សប្បុជនដទៃទៀត សូមផ្ដល់ជំនួយតាមលទ្ធភាព ដើម្បីជួយទ្រទ្រង់ដំណើរការរបស់មណ្ឌលបន្ដទៅទៀត​ ក៏ដូចជាជួយដល់កុមារដែលរស់នៅក្នុងមណ្ឌលទាំងអស់។ លេខទំនាក់ទំនងលោកនាយកមណ្ឌល ០៩៩ ៩៦៧ ៩៦៧។

ក្រុមហ៊ុន អេជីឡូតូ ចែកអំណោយនៅតំបន់ដាច់ស្រយាល
ក្រុមហ៊ុន អេជីឡូតូ ចែកអំណោយនៅតំបន់ដាច់ស្រយាល

ជាមួយគ្នានេះដែរ លោក ប៊ី ពុតថាកែវ នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន អេជីឡូតូ ក៏បានថ្លែងថា ក្រុមហ៊ុន អេជីឡូតូ ជាក្រុមឆ្នោត​ស្របច្បាប់នៅកម្ពុជា ដែលមានកំពុងមានប្រតិបត្ដិការលក់ឆ្នោតកោសជាច្រើនប្រភេទជាមួយនឹងឱកាស​ឈ្នះរង្វាន់ជាច្រើនផ្ដល់ជូនដល់អតិថិជនរបស់ខ្លួនរហូតដល់ ២៥០ លានរៀល។ ក្រុមហ៊ុន អេជីឡូតូ ជាក្រុមហ៊ុនខ្មែរ ដែលបង្កើតឡើងដើម្បីជួយដល់ប្រជាជនខ្មែរតាមរយៈ​ការបង្កើតការងារ សេដ្ឋកិច្ច និងសកម្មភាពសប្បុរសធម៌ ដើម្បីរួមចំណែកជួយដល់សង្គម​កម្ពុជា ហើយក្រុមហ៊ុនបេ្ដជ្ញានឹងបន្ដសកម្មភាពទាំងនេះជាបន្ដទៅទៀត។ ក្រុមហ៊ុន អេជីឡូតូ ជាក្រុមហ៊ុនខ្មែរបង្កើតឡើងដើម្បីប្រជាជនខ្មែរ៕

ក្រុមហ៊ុន អេជីឡូតូ ចែកអំណោយនៅតំបន់ដាច់ស្រយាល
ក្រុមហ៊ុន អេជីឡូតូ ចែកអំណោយនៅតំបន់ដាច់ស្រយាល
ក្រុមហ៊ុន អេជីឡូតូ ចែកអំណោយនៅតំបន់ដាច់ស្រយាល
ក្រុមហ៊ុន អេជីឡូតូ ចែកអំណោយនៅតំបន់ដាច់ស្រយាល
ក្រុមហ៊ុន អេជីឡូតូ ចែកអំណោយនៅតំបន់ដាច់ស្រយាល
ក្រុមហ៊ុន អេជីឡូតូ ចែកអំណោយនៅតំបន់ដាច់ស្រយាល
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T