ចុមច្រើនម្ល៉េះ? ក្រុមចម្រៀងកូរ៉េ K-Tigers Zero ដែលមានសមាជិកចម្រុះប្រុសស្រី១២នាក់ បង្ហាញខ្លួនជាផ្លូវការ! (មានវីដេអូ)

//s4.kh1.co/6e/6e7a29b5edf457444bda4e4df0f6e8ebb14a90d0.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ជាទូទៅនៅក្នុងវិស័យ KPOP មានការបែងចែកចេញជា តារាចម្រៀងទោលប្រុសស្រី ក្រុមចម្រៀងបុរស និងក្រុមចម្រៀងនារីដាច់ដោយឡែកពីគ្នាជាដើម។ ប៉ុន្តែស្រាប់តែថ្មីៗនេះ មានក្រុមចម្រៀងថ្មីមួយមានឈ្មោះថា K-Tigers Zero ដែលមានសមាជិកសរុបទាំងអស់១២នាក់ ហើយអ្វីដែលតែភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺ សមាជិកទាំង១២របស់ពួកគេ​គឺជាការបញ្ចូលគ្នា រវាងសមាជិកប្រុស និងសមាជិកស្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឲ្យដឹងផងដែរថា នៅក្នុងក្រុម K-Tigers Zero មានសមាជិកប្រុសចំនួន៧រូបដូចជា Sungjin, Kangmin, Hyunmin, Gunwoo, Taejoo, Hyungkyun និងJunhee។ ចំណែកឯសមាជិកស្រី៥រូបទៀតមានដូចជា Taemi Yoonji Yiseul, Yujin និងMinji

ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែកញ្ញាម្សិលមិញនេះ K-Tigers Zero បាន Debut ជាផ្លូវការ ជាមួយបទចម្រៀងចំនួន២បទមានចំណងជើងថា «Now» និង «Side Kick» ដែលនេះជាការបោះជំហានដំបូងនៅលើវិថីសិល្បៈរបស់ពួកគេ។

ទោះបីជាទើបតែបង្ហាញខ្លួនថ្មី K-Tigers Zero ហាក់ដូចជាមិនសូវទទួលបានការចាប់អារម្មណ៍ពីមហាជនក៏ពិតមែន ប៉ុន្តែមានមតិរបស់អ្នកគាំទ្រមួយចំនួនបានលើកឡើងថា ទៅថ្ងៃមុខក្រុមចម្រៀងមួយនេះអាចនឹងទទួលបានប្រជាប្រិយខ្លាំង បើយោងសមត្ថភាព និងរូបសម្រស់ដែលបានបង្ហាញនៅក្នុងវីដេអូចម្រៀងរបស់ពួកគេ៕

សូមទស្សនារូបភាព និងវីដេអូចម្រៀងខាងក្រោម៖

ក្រុម K-Tigers Zero
ក្រុម K-Tigers Zero
ក្រុម K-Tigers Zero
ក្រុម K-Tigers Zero
ក្រុម K-Tigers Zero
ក្រុម K-Tigers Zero


Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T