ដល់ក! ជិះម៉ូតូពីខេត្តកណ្តាលដល់កំពង់ស្ពឺ ផ្លោះរបងចូលអង្រួនទ្វារផ្ទះ​ស្ត្រីម្នាក់​

//s4.kh1.co/98/9855477cbccdd2b8a0d2e51a353e07782a961ac8.jpg
សង្គម

 ២០-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​មាន​ស្ត្រី​ម្នាក់​ប្តឹង​ចោទប្រកាន់​ថា​បាន​ជិះម៉ូតូមួយគ្រឿង រួច​លួច​ផ្លោះ​របង​ចូល​ផ្ទះ​របស់​ខ្លួន​ និង​ប៉ុនប៉ង​ចាប់រំលោភ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៣​និង​៣៨​នាទី​ចូល​ព្រឹក​ថ្ងៃ​ទី​២០ កញ្ញា នៅ​ចំណុច​ផ្ទះ​លក់ដូរ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ផ្សារ​ចាស់ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

ជនសង្ស័យ​ឈ្មោះ​ឆ​ន ក្តិ​ប ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​ដាច់ ឃុំ​លើក​ដែក ស្រុក​លើក​ដែក ខេត្តកណ្តាល និង​ម៉ូតូ​១​គ្រឿង​របស់​ជនសង្ស័យ ម៉ាក XR ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១Y-០៤១២ ។ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ ច​ន្ទ័​ឧត្តម ស្រី​ពេជ្រ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ពី​ស្ត្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​កើតហេតុ​ខាងលើ ជនសង្ស័យ​បានជិះម៉ូតូ​មួយគ្រឿង​មកឈប់មុខផ្ទះ​របស់គាត់ រួច​​លួច​ផ្លោះ​របង​​ចូល​ទៅ​អង្រួន​ទ្វារផ្ទះ​របស់គាត់​ ក្នុង​គោលបំណង​ធ្វើ​សកម្មភាព​ចាប់រំលោភ ។ ពេល​នោះ​គាត់​មិន​បាន​បើកទ្វារ​ឱ្យ​នោះ​ទេ ​ហើយ​ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​តែ​ម្តង​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​អោ​យឹ​ង​ថា ក្រោយ​ទទួល​សេចក្តីរាយការណ៍​ភ្លាម កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន​បាន​ចុះ​ទៅ​ឃាត់ខ្លួន​បាន ស្រប​ពេល​ជនសង្ស័យ​កំពុង​តែ​ធ្វើ​សកម្មភាព​តែ​ម្តង​។

បច្ចុប្បន្ន ជនសង្ស័យ រួម​ទាំង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕ 

https://s5.kh1.co/__image/w=650,h=379,q=100/de/de8994291cd62e7c0b88ca244ef039afd1529c4a.jpg
https://s4.kh1.co/__image/w=650,h=380,q=100/98/9855477cbccdd2b8a0d2e51a353e07782a961ac8.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T