នោះៗ! ក្រោយចាញ់ PSG តា Perez ចង់យកអតីតកីឡាករ Real Madrid រូបនេះមកជំនួស Zidane

//s4.kh1.co/07/07d3428eaea272b027eb8e24b48c7cc6b6c0bd9d.jpg
កីទ្បា

 ២០-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ប្រធានក្លិប Real Madrid លោក Florentino Perez សម្លឹងឃើញអតីតកីឡាករ Real Madrid គឺលោក Xabi Alonso មកជំនួសដំណែងលោក Zidane។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមកាសែត Mundo Deportivo បានអោយដឹងថាអតីតតារាឆ្នើមរបស់ក្រុម Real Madrid រូបនេះគឺជាជំរើសដ៏ពេញចិត្តរបស់លោក Perez ដោយសារលោកចូលចិត្តចរិត និងតិចនិកក្នុងការដឹកនាំរបស់គាត់។

  លោក Xabi Alonso 
  លោក Xabi Alonso 

ការបរាជ័យ ៣-០ ក្នុងក្របខ័ណ្ឌ Champions League ចំពោះក្រុម PSG បានបង្ហាញពីភាពចុះខ្សោយនៃទម្រង់លេងរបស់ Real Madrid បច្ចុប្បន្ន ដែលជាហេតុធ្វើអោយលោក Perez ចង់ស្វែងរកបេក្ខភាពថ្មីមកជំនួសលោក Zidane។

ឥឡូវនេះលោក Florentino កំពុងធ្វើការសម្រេចចិត្តថាគួរបន្តជាមួយលោក Zidane ដោយផ្តល់ឱកាសអោយគាត់ ឬរកមើលអ្នកផ្សេងទៀតដែលគាត់ទុកចិត្តខ្លាំង។ យោងទៅតាមកាសែត Mundo បានអោយដឹងថា លោក Perez បានប្រាប់សាច់ញាតិម្នាក់របស់គាត់ថាក្លិបបានធ្វើខុសដោយអនុញ្ញាតឱ្យ Xabi Alonso ទៅ Real Sociedad ហើយគាត់គឺជាមនុស្សដែលលោកពេញចិត្ត៕

ប្រភព៖ AS

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T