អនិច្ចា​អ្វី​ម្ល៉េះ​! មិន​ទាន់​បូជាសព​កូនស្រី​ភ្លោះ​ផង ម្តាយ​និង​ប្អូន​សន្លប់​ទៅ​ហើយ

//s4.kh1.co/ff/ff6927b0d478c7b6d7484532f78000084ffffdca.jpg
សង្គម

 ២០-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សព​កូនភ្លោះ​២​នាក់ រួម​ទាំង​ប្តី​ជន​រង​គ្រោះ​ម្នាក់​ទៀត​ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១ បណ្តាល​​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​កាលពី​៦​និង​២៦​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែកញ្ញា​នោះ បាន​បូជា​ហើយ​ក្រោម​ការ​ស្តាយស្រណោះ​អាឡោះអាល័យ​ជា​ពន់ពេក​ពី​សំណាក់​ក្រុម​គ្រួសារ និង​ញាតិ​មិត្ត​ជិត​ឆ្ងាយ ប៉ុន្តែ​អ្វី​ដែល​អាសូរ​បំផុត​នោះ មុន​ពេល​បូជា​កូនស្រី​របស់​ខ្លួន គឺ​ម្តាយ​និង​ប្អូនប្រុស​សន្លប់​បាត់​មាត់​បាត់​ក​ឈឹង​តែ​ម្តង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/4f/4f6928f97bd3bdfb5950a07f9d30baa78746e41f.jpg

សេចក្តីរាយការណ៍​បន្ត​ថា សព​ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​នេះ ត្រូវ​បាន​ញាតិ​មិត្ត​រៀបចំ​ដាក់​លើ​មេរុ​តំរៀប​គ្នា​ហើយ​បូជា​ដំណាលគ្នា​តែ​ម្តង ដោយ​បូជា​នៅ​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​បឹង​ងោង ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ជន​រង​គ្រោះ​៣​នាក់​នេះ ១-​ឈ្មោះ សីហា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ (​ស្លាប់​) ឌុ​ប​មនុស្ស​២​នាក់ ទី​១-​ឈ្មោះ តាំង គឹ​ម​លី ភេទ​ស្រី អាយុ​២៣​ឆ្នាំ (​បាន​ស្លាប់ ហើយ​ត្រូវ​ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ឈ្មោះ​សីហា​) និង​ទី​២-​ឈ្មោះ តាំង គឹ​ម​ចេ​ង ភេទ​ស្រី អាយុ​២៣​ឆ្នាំ​(​ស្លាប់​) អ្នក​ទាំង​ត្រូវជា​កូនភ្លោះ ហើយ​អ្នក​ទាំង​៣​នាក់​ជា​កម្មករ​រោងចក្រ រស់នៅ​ភូមិ​បឹង​ងោង ឃុំ​ទឹកល្អក់ ស្រុក​គងពិសី និង​ម៉ូតូ​ទី​២ ម៉ាក​ធូ​ដេ (Today) ពាក់​ស្លាក​លេខក​បង់​ស្ពឺ​1K-3898 មិន​ទាន់​ស្គាល់ឈ្មោះ​អ្នកបើកបរ និង​ទីលំនៅ​នោះ​ទេ បាន​រង​របួសធ្ងន់ ។ រីឯ​អ្នក​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​ក្រោយ​បង្កហេតុ​រួច​។

https://s4.kh1.co/__image/w=650,h=379,q=100/34/340fd52e8cf7cfd88a42532cd516705ab838db0f.jpg

ចំណែក​ប្តី​របស់​ស្ត្រី​រង​គ្រោះ (​តាំង គឹ​ម​ចេ​ង​) ឈ្មោះ​ផេ​ន បាន​រៀបរាប់​ទាំង​ក្រៀមក្រំ​ថា «​បើ​យើង​បានជា​គូ​នឹង​គ្នា​ហើយ ហេតុ​អ្វី​នៅ​មិន​អាច​រស់នៅ​ជាមួយ​គ្នា​បាន​ពេញ​មួយ​ជីវិត​ចឹ​ង​អូន ទើបនឹង​ដើរ​ជាមួយ​គ្នា​បាន​៥​ឆ្នាំ ហើយ​ទើបនឹង​ងើប​ធូរធារ​តិចតួច ហេតុ​អ្វី​អូន​មិន​នៅ​រង់ចាំ​មើល​គំរោង​ដំណើរការ​ទៅ​មុខជា​មួយ​បង​ចឹ​ង​អូន?​»​។

https://s4.kh1.co/__image/w=650,h=379,q=100/97/9746a9a0003542982c735d57c96d7da39f54e968.jpg

ពិតជា​ស្រណោះស្រណោក​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ពិធី​បូជា​បាន​ចាប់ផ្តើម​ឡើង ដោយ​អ្នកខ្លះ​លើក​ឡើង​តាម​បែប​ជំនឿ​អរូបី​យ៍​ថា «​កូនភ្លោះ​កើត​ក្នុង​ថ្ងៃខែ​តែ​មួយ ត្រូវ​តែ​ស្លាប់​ទៅ​វិញ​ក្នុង​ថ្ងៃខែ​តែ​មួយ​ចឹ​ង​ហើយ​»​។ តែ​អ្នកខ្លះ​ទៀត​លើក​ឡើង​ថា «​ការ​លើក​ឡើង​នេះ​វា​មិន​ដូច​ការ​យល់​ឃើញ​របស់​បុគ្គល​នោះ​ឡើយ​។

https://s6.kh1.co/__image/w=650,h=379,q=100/56/56703ec82d9330d7bdefdebe4f4192b8aefcda87.jpg

រឿង​នេះ អ្នក​ទាំង​៣​គឺជា​ជន​រង​គ្រោះ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ហ្វ​ត​ដែល​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​ក្លាយជា​គ្រោះថ្នាក់​បែប​នេះ​។ ហើយ​អ្វី​ដែល​គួរ​ឱ្យ​អាសូរ​បំផុត​នោះ គឺ​ក្មេង​ស្រី​ដ៏​តូច​ជា​កូន​របស់​សីហា និង​គឹ​ម​លី ដែល​គ្នា​ត្រូវ​កំព្រា​ឪពុក​ម្តាយ ហើយ​ត្រូវ​រស់នៅ​ជាមួយ​ជីដូន​»​។

គួរ​បញ្ជាក់​ថា ញាតិ​មិត្ត​ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ ក៏​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ សូម​មេត្តា​ស្រាវជ្រាវ​ឃាត់ខ្លួន​ម្ចាស់​រថយន្ត​បង្ក​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ដើម្បី​ឱ្យ​ព្រលឹង​របស់​អ្នក​ទាំង​៣​បាន​ស្ងប់​ផង​។

https://s4.kh1.co/__image/w=650,h=379,q=100/32/325c390b740a8a2987e442a40f415f54d4b7d8ad.jpg

គួរ​រំលឹក​ថា កាលពី​៦​និង​២៦​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ ខែកញ្ញា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤១ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៤​ទៅ​លេខ​១៥ ស្ថិត​ក្នុងភូមិ​ទួល​តា​សុខ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​គ្រោះថ្នាក់​ចរាចរណ៍​១ កើតឡើង​បង្ក​ដោយ​រថយន្ដ​១​គ្រឿង​ម៉ាក​ហ្វ​ត (Ford) ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-1161 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (បាន​រត់គេច​ខ្លួន​ក្រោយ​បង្កហេតុ​រួច​) ដោយ​បាន​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១ ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​កើតហេតុ​ស្រាប់តែ​បុក​ម៉ូតូ​២​គ្រឿង ។

គួរ​រំលឹក​បន្ត​ថា ដោយ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា C125 ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CU-8356 បើក​ដោយ​ឈ្មោះ សីហា ហើយ​បាន​ឌុ​ប​មនុស្ស​២​នាក់ ១-​ឈ្មោះ តាំង គឹ​ម​លី និង​២-​ឈ្មោះ តាំង គឹ​ម​ចេ​ង ហើយ​ជន​រង​គ្រោះ​ទាំង​៣​នាក់​ស្លាប់​ទាំង​៣​នាក់ និង​ជា​កម្មករ​រោង​ចក្រ រស់នៅ​ភូមិ​បឹង​ងោង ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ។ ចំណែក​ម៉ូតូ​ទី​២ ម៉ាក​ធូ​ដេ (Today) ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1K-3898 មិន​ទាន់​ស្គាល់ឈ្មោះ​អ្នកបើកបរ និង​ទីលំនៅ​នោះ​ទេ បាន​រង​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​។

https://s6.kh1.co/__image/w=650,h=379,q=100/2a/2a02020a2f2af1396a9214927c728ddf8b20bc80.jpg

ក្រោយ​ពី​បុក​ម៉ូតូ​ជន​រង​គ្រោះ​ខាងលើ​រួច រថយន្ត​បង្ក​នេះ​បាន​ជ្រុល​ទៅ​បុក​ផ្ទុប​ជាមួយ​រថយន្ដ​១​គ្រឿង​​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ (​ជា​ប្រភេទ​រថយន្ត​ផលិត​នៅ​ប្រទេស​កូរ៉េ​) ដឹក​កម្មករ​រោងចក្រ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2AI-2110 បើកបរ​ដោយ​ឈ្មោះ រម្យ ភា​រុន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​គ ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ។

https://s6.kh1.co/__image/w=650,h=379,q=100/bd/bd3091fa52bf5c2383fe5a5d3b4b6ef85804e372.jpg

ហើយ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​ធ្វើ​មនុស្ស​៣​នាក់​ស្លាប់ ក្នុង​នោះ​ស្រី​២​នាក់​ជា​កូនភ្លោះ និង​មនុស្ស​៧​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​-​ស្រាល ។ ក្រោយ​កើតហេតុ​នគរបាល​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង​ហៅ​រថយន្ត​សា​មុ​យ​ដឹក​អ្នក​រង​របួស​ទៅ​ព្យាបាល ចំណែក​សព​ប្រគល់​ឱ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T