ពេលនេះ Rainie Yang បើកបង្ហាញ ចំណងអាពាហ៍ពិពាហ៍ជាមួយគូស្នេហ៍ ជាអ្នកនិពន្ធចម្រៀងហើយ

//s4.kh1.co/cf/cf20dc7df99377d4e1bf5f2810a705b0e0ebc8b5.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

តៃវ៉ាន់​៖ អបអរសាទរតារាចម្រៀង​ស្រី​ Rainie Yang បាន​ធ្វើឲ្យ​មហា​ជនជាច្រើន​​មាន​ការរំភើប​ និង​ចូល​រួម​ត្រេក​អរ​​គ្រប់​ៗគ្នា​​ ​នៅពេល​នាងបញ្ជាក់​ អំពី​​ដំណឹងរៀប​ការ​ ​របស់​នាង​ជា​មួយ​តារាចម្រៀង​ក៏​ដូច​ជា​អ្នក​និពន្ធចម្រៀង​Li Ronghao។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង​គេ ​សង្កេត​ឃើញកាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញាកន្លងទៅ​ថ្មី​ៗ​នេះ ​គូស្នេហ៍​មួយ​គូនេះ​ បានធ្វើ​ការ​​បង្ហោះ​នូវរូប​ ដែល​ពួកគេ​បាន​ពាក់​អាវ​ពណ៌​ស រួម​ទាំង​ស្នាម​ញញឹម​យ៉ាង​រីក​រាយ​ រួម​ជាមួយ​នឹង​អត្ថន័យដែល​បាន​​សរសេរថា៖

 “ពួកយើង​បាន​ទទួល​នៅ​ការ​ជូន​ពរ​​ដ៏​ល្អ​ៗ​ជា​ច្រើន។ អរគុណ។​”

គួរ​បញ្ជាក់​ផង​ដែរ​ថា​ តារាចម្រៀង​ស្រី​ដ៏​ល្បី​របស់​សញ្ជាតិ​តៃវ៉ាន់​រូប​នេះ​ បាន​យល់​ព្រម​នៅ​ការ​សុំ​រៀប​ការ​របស់​មិត្ត​ប្រុស​របស់​នាង​ កាល​ពី​ខែ​កក្កដាក្នុង​ខួប​កំណើត​ គម្រប់​៣៤​ឆ្នាំ​របស់នាង បន្ទាប់​ពី​ពួកគេ​បាន​ទាក់​ទងគ្នា​អស់​រយៈពេល​ជាង​៤ឆ្នាំ៕

Rainie Yang
Rainie Yang
Rainie Yang និង​មិត្ត​ប្រុស
Rainie Yang និង​មិត្ត​ប្រុស
Rainie Yang និង​មិត្ត​ប្រុស
Rainie Yang និង​មិត្ត​ប្រុស
រូប​ដែល​Rainie Yang បាន​បង្ហោះ​ក្នុង​Instagram
រូប​ដែល​Rainie Yang បាន​បង្ហោះ​ក្នុង​Instagram
រូប​ដែល​Rainie Yang បាន​បង្ហោះ​ក្នុង​Instagram
រូប​ដែល​Rainie Yang បាន​បង្ហោះ​ក្នុង​Instagram
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T