អតីតកីឡាករបស់ក្រុម Man Utd លោក Owen Hargreaves ជំរុញឱ្យលោក Ole ចំណាយប្រាក់១៨០លានផោនទិញកីឡាករវ័យក្មេង២រូប

//s6.kh1.co/2d/2db142da692a2059c107f4641721d589fec1c401.jpg
កីទ្បា

 ២០-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ លោក Ole Gunnar Solkjaer ត្រូវបានអតីតកីឡាករឆ្នើមរបស់ Man Utd លោក Owen Hargreaves ជំរុញអោយចំណាយប្រាក់១៨០លានផោនទិញកីឡាករ Jodan Sancho របស់ Dortmund និងកីឡាករ Declan Rice របស់ West Ham។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីការទទួលជ័យជម្នះ ១-០ របស់ Man United លើ Astana ក្នុងក្របខណ្ឌ Europa League រួចមក លោក Hargreaves បាននិយាយថាលោក Solskjaer ត្រូវតែទិញខ្សែប្រយុទ្ធកណ្ដាលម្នាក់ទៀត។

  កីឡាករ Declan Rice និង 

កីឡាករ Jodan Sancho 
  កីឡាករ Declan Rice និង  កីឡាករ Jodan Sancho 

ហើយគាត់ជំរុញអោយក្លិបត្រូវប្រកួតប្រជែងជាមួយ Liverpool និង Manchester City ក្នុងទីផ្សារដោះដូរកីឡាករប្រសិនបើពួកគេចង់វិលត្រឡប់ទៅកាន់កម្រិតកំពូលវិញ។

ខ្សែបម្រើស្លាបរបស់ក្លិប Borussia Dortmund កីឡាករ Jadon Sancho ត្រូវបានគេជឿជាក់ថាជាគោលដៅសំខាន់របស់ក្រុមបិសាចក្រហមសម្រាប់រដូវក្តៅនេះបន្ទាប់ពីលោក Solskjaer កំពុងស្វែងរកកីឡាករអង់គ្លេសវ័យក្មេង ហើយបើសិនជា United ចង់បានកីឡាកររូបនេះ United ត្រូវចំណាយប្រហែល ១០០លានផោន។ ហើយចំណែកឯខ្សែបម្រើកណ្ដាលរបស់ West Ham កីឡាករ Declan Rice អាចនឹងមានតម្លៃខ្លួន៦០លានផោនទៀត។

លោក Hargreaves បាននិយាយនៅលើទូរទស្សន៍ BT Sport ថា៖

លោក Hargreaves និយាយក្នុងទូរទស្សន៍ BT Sport
លោក Hargreaves និយាយក្នុងទូរទស្សន៍ BT Sport

" Sancho នឹងក្លាយជាកីឡាករឆ្នើមម្នាក់សម្រាប់ក្រុមនេះ។ ទោះបីជាងយ៉ាងណា Solskjaer ត្រូវតែទិញ ទោះបី Declan Rice មានតម្លៃ៥០ឬ៦០លានផោនក៏ដោយ ដោយសារកីឡាកររូបនេះជាកីឡាករសញ្ជាតិអង់គ្លេសដែលសាកសមសម្រាប់ ​United៕"

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T