ចុម! គ្រាន់តែនាងស្លៀកខ្លីសោះ បុរសម្នាក់ទប់អារម្មណ៍មិនបានទះកំផ្លៀង (មានវីដេអូ)

//s6.kh1.co/5b/5bd86c8878089c9061558428fe3d57134604b4dd.jpg
សង្គម

 ២០-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

តួកគី៖ បុរសម្នាក់ប្រើហិង្សាទះកំផ្លៀងនារីម្នាក់ ក្រោយពីឃើញនាងស្លៀកខ្លី។ ករណីនេះបានកើតឡើងតាំងពីឆ្នាំ២០១៧មកម៉្លេះ នៅក្នុងទីក្រុង Istanbul ប្រទេសតួកគី។ ប៉ុន្ដែថ្មីៗនេះ ទើបនារីរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា នារីម្នាក់ឈ្មោះ Melisa Saglem អាយុ២១ឆ្នាំ កំពុងអង្គុយអានសៀវភៅនិងស្ដាប់ចម្រៀងនៅលើឡានក្រុង។ នៅពេលដែលឡានក្រុងឈប់នៅចំណត បុរសដែលអង្គុយកៅអីក្រោយនាងបានដើរទៅទះនាងមួយកំផ្លៀង ធ្វើឲ្យនាងភ្ញាក់ព្រើតនិងក្រោកចេញពីកៅអី ព្យាយាមត.ដៃជាមួយបុរសនោះ ប៉ុន្ដែត្រូវបានបុរសនោះចាប់នាងជាប់ រួចរត់ចេញពីលើឡានក្រុងបាត់ទៅ។ បន្ទាប់មក នាង Melisa ក៏បានអង្គុយយំផងដែរ។

ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ

នាង Melisa ក៏បានឲ្យដឹងដែរថា នៅថ្ងៃនោះនាងបានស្លៀកខោខ្លីជាមួយនឹងអាវយឺតធម្មតាប៉ុណ្ណោះ។ មុនពេលកើតហេតុ បុរសនោះក៏បាននិយាយទៅកាន់នាងផងដែរថា៖

«តើនាងស្លៀកពាក់ខ្លីអីចឹងក្នុងថ្ងៃ Ramadan មែនទេ? ( Ramadan ជាថ្ងៃបួងសួងប្រពៃណីរបស់ជនជាតិឥស្លាម) តើនាងមិនចេះខ្មាសអៀនទេឬយ៉ាងម៉េច?»

នាង Melisa (ខាងស្ដាំដៃ) និង មេធាវី (ខាងឆ្វេងដៃ)
នាង Melisa (ខាងស្ដាំដៃ) និង មេធាវី (ខាងឆ្វេងដៃ)

ប៉ុន្មានថ្ងៃកន្លងមកនេះ ក្រោយពីទទួលបានពាក្យបណ្ដឹង ប៉ូលិសបានចាប់ខ្លួនបុរសនោះនិងត្រូវបានគេស្គាល់ឈ្មោះថា ErkanErkan ក៏បានសារភាពប្រាប់ថា ខ្លួនទះកំផ្លៀងនាងព្រោះតែខឹងខ្លាំងពេក ទប់កំហឹងមិនបាន។ ក្រោយពីការស៊ើបអង្កេតរបស់ប៉ូលិសបានឲ្យដឹងទៀតថា Erkan ធ្លាប់ជាប់ពន្ធនាគារចំនួន៣ឆ្នាំ៤ខែម្ដងរួចមកហើយ ពីបទចាក់សម្លាប់មនុស្សស្រី។

យ៉ាងណាមិញ ជុំវិញករណីទះកំផ្លៀងនេះ Erkan ត្រូវជាប់ពន្ធនាគារចំនួន៥ខែ២៥ថ្ងៃ៕ 

សូមទស្សនាវីដេអូខាងក្រោម៖

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T