អីយ៉ា តារាវ័យក្មេង ជូលី បង្ហាញមុខគូស្នេហ៍ស្អាតៗសមគ្នាណាស់ សំខាន់ដឹងឮពីចាស់ទុំសងខាងទៀត!

//s5.kh1.co/4f/4f50657954e81a5971dd1f39b497d00f06f4a1b4.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាសម្តែងស្រីវ័យក្មេង ជូលី ត្រូវបានគេដឹងថា នាងកំពុងតែទទួលបានប្រជាប្រិយភាពច្រើនគួរឲ្យកត់សម្គាល់ ពីសំណាក់ប្រិយមិត្តទស្សនិកជន និងជាពិសេសនោះ គឺសន្ទុះនៃការងារក្នុងសិល្បៈរបស់នាង ក៏កាន់តែកើនឡើងច្រើន មិនថាតែការសម្តែងខ្សែភាពយន្តតូចធំ ឬការផ្សព្វផ្សាយពាណិជ្ជកម្មនានាជាដើមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ទន្ទឹមនឹងការងារសិល្បៈកំពុងតែដើររលូនទៅមុខ ថ្មីៗនេះ តារាស្រីវ័យក្មេងរូបនេះ ក៏បានបើកបង្ហាញនូវទំនាក់ទំនងស្នេហារបស់ខ្លួន ជាមួយនឹងតារាប្រុសពន្លកថ្មីវ័យក្មេងដូចគ្នា ដែលមានឈ្មោះថា ជៀក ជុងយាន

តួយ៉ាង បើទោះបីជាអ្នកទាំងពីរទើបតែមានវ័យក្មេងខ្ចីក៏ពិតមែន ប៉ុន្តែស្នេហារបស់អ្នកទាំងពីរក៏ទទួលបាន ការទទួលស្គាល់ពីសំណាក់ចាស់ទុំ និងក្រុមគ្រួសារទាំងសងខាងផងដែរ។ មិនតែប៉ុណ្ណោះ កាលពីម្សិលមិញនេះ អ្នកទាំងពីរក៏បានបង្ហោះនូវរូបថត ក៏ដូចជាសរសេរសារយ៉ាងផ្អែមល្ហែម បង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ដោយមានអត្ថន័យថា៖

«យើងស្រលាញ់គ្នា មានគ្រួសារទាំងសងខាងដឹងឮ ស្រលាញ់អូនរហូត បងសន្យាអត់ធ្វើអោយអូនយំ បងមើលថែអូនហូត យើងមិនឈ្លោះគ្នា​ ហើយក៏មិនមានថ្ងៃបែកគ្នាទេ។»


យ៉ាងណាមិញ ក្រោយឃើញការបង្ហោះបែបនេះ អ្នកគាំទ្រនៅលើបណ្តាញសង្គមជាច្រើន ជាក៏ដូចជាមិត្តភក្តិនៅក្នុងសិល្បៈ ក៏បានធ្វើការជូនពរចំពោះគូស្នេហាវ័យក្មេងមួយគូនេះផងដែរ៕

ជូលី និង ជុងយាន
ជូលី និង ជុងយាន
ជូលី និង ជុងយាន
ជូលី និង ជុងយាន
ជូលី និង ជុងយាន
ជូលី និង ជុងយាន
ជូលី និង ជុងយាន ដឹងឮពីគ្រួសារទាំងសងខាង
ជូលី និង ជុងយាន ដឹងឮពីគ្រួសារទាំងសងខាង
ជូលី និង ជុងយាន
ជូលី និង ជុងយាន
ជូលី និង ជុងយាន
ជូលី និង ជុងយាន
ជូលី និង ជុងយាន
ជូលី និង ជុងយាន
ជូលី និង ជុងយាន
ជូលី និង ជុងយាន
ជូលី
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T