ទីបំផុត Wonderframe ទទួលស្គាល់ថាខ្លួន និង Mek កំពុងតែបង្កាត់ភ្លើងស្នេហ៍ តែមិនទាល់ហ៊ានហៅថាសង្សារទេ

//s5.kh1.co/14/1459e9ea0f96a1384f92b7a5bd929952b942cd15.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ដូចដែលប្រិយមិត្តមួយចំនួន បានជ្រាបកន្លងមករួចមកហើយថា តារាសម្ដែងប្រុស លោក Mek បានតាមសុំស្រលាញ់តារាស្រី កញ្ញា Wonderframe អស់មួយរយៈពេលមកហើ់យ ដោយក្នុងនោះ ក៏មានការបង្ហោះសារផ្អែមល្ហែមផ្សេងៗ ជាញញឹកញាប់លើបណ្ដាញសង្គមថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ថ្មីៗនេះ លោក Mek និងកញ្ញា Wonderframe ក៏ត្រូវបានគេសង្កេតឃើញថាតែងតែបានបណ្ដើរគ្នាជាគូ ទៅណាមកណាតែពីរនាក់ រហូតកើតឲ្យមានការសង្ស័យ និងចង់ដឹងថា ទំនាក់ទំនងអ្នកពីរ ពិតជាមិនលើសពីការរាប់អានគ្នាជាបងប្អូន ដូចដែលលោក Mek ធ្លាប់អះអាងឫយ៉ាងណា។

ដោយឡែក ស្រាប់តែកាលពីថ្ងៃម្សិលមិញនេះ នៅទីបំផុតតារាស្រី កញ្ញា Wonderframe ក៏បានផ្ដល់ចម្លើយទៅកាន់បណ្ដាអ្នកកាសែតថា នាងពិតជាបានបើកចិត្តទាក់ទងនឹងលោកMek ពិតប្រាកដមែន ដោយក្នុងនោះ នាងក៏ប្រាប់ថាព្រោះតែឃើញពីទង្វើល្អជាច្រើន ដែលតារាប្រុស Mek បានធ្វើចំពោះខ្លួន និងជាពិសេសគ្រួសារនាងផ្ទាល់តែម្ដង។

យ៉ាងណាមិញ បើទោះបីតារាស្រី កញ្ញា Wonderframe បានទទួលស្គាល់ពីទំនាក់ទំនងមួយនេះមែន​ ប៉ុន្តែពួកគេនៅតែមិនទាន់ប្រើឈ្មោះជាសង្សារ ព្រោះចង់មើលចិត្តគ្នាឲ្យច្បាស់ជាងនេះបន្តិចទៀតសិន៕

Mek
Mek
Mek
Mek
Wonderframe
Wonderframe
Wonderframe
Wonderframe
Mek និង Wonderframe
Mek និង Wonderframe
Mek និង Wonderframe
Mek និង Wonderframe
Mek និង Wonderframe
Mek និង Wonderframe
Mek និង Wonderframe
Mek និង Wonderframe
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T