ផ្លូវការ! ខ្សែបម្រើប្រយុទ្ធវ័យក្មេងរបស់ Chelsea ១រូបបន្តកុងត្រាថ្មីរយៈពេល៥ឆ្នាំជាមួយក្លិប

//s6.kh1.co/54/541854db5297d6176417fe8cca9e262b707c750f.jpg
កីទ្បា

 ២០-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ទីបំផុតកីឡាករ Callum Hudson-Odoi ចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំរបស់គាត់ជាមួយក្រុមតោខៀវ Chelsea។ Hudson-Odoi ធ្លាប់មានពាក្យចចាមរ៉ាមថាអាចនឹងផ្លាស់ទៅលេងនៅ Bayern Munich កាលពីដើមឆ្នាំ ប៉ុន្តែឥលូវនេះរូបគេបានសម្រចចិត្តស្នាក់នៅទឹកដី Stamford Bridge បន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Callum Hudson-Odoi ចុះកុងត្រាថ្មីរយៈពេល៥ឆ្នាំ ជាមួយប្រាក់ពលកម្ម១០ម៉ឺនផោនក្នុងមួយសប្ដាហ៍។

កីឡាករ Callum Hudson-Odoi ចុះកុងត្រាថ្មី
កីឡាករ Callum Hudson-Odoi ចុះកុងត្រាថ្មី

បន្ទាប់ពីចុះកុងត្រាថ្មីរួចមក Hudson-Odoi បាននិយាយថា៖

"វាជាអារម្មណ៍អស្ចារ្យមួយ។​ ខ្ញុំរង់ចាំឱកាសនេះជាយូរណាស់មកហើយឥលូវវាបានសម្រេចហើយខ្ញុំពិតជាសប្បាយចិត្តណាស់។ ខ្ញុំលេងអោយ Chelsea តាំងពីខ្ញុំមានអាយុ៨ឆ្នាំមកម្ល៉េះ នេះជាក្លិបដ៏ត្រឹមត្រូវមួយសម្រាប់ខ្ញុំស្នាក់នៅ។"

Hudson-Odoi បានបន្តទៀតថា៖

https://s6.kh1.co/__image/w=615,h=410,q=100/5a/5a720f0a439070f8d2f1b63ab422d20c655864ca.jpg

"ខ្ញុំចង់ឈ្នះពាន ឈ្នះការប្រកួតនិងស៊ុតបញ្ចូលទីអោយបានច្រើនតាមតែអាចធ្វើបាន។ ជាក្រុមមួយពួកយើងត្រូវខំប្រឹង ដើម្បីសម្រេចនូវលទ្ធផលល្អ។ ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលកិច្ចព្រមព្រៀងនេះបានកើតឡើង ហើយឥលូវនេះខ្ញុំកំពុងសម្លឹងទៅមុខក្នុងការវិលត្រឡប់មកជួយក្រុមវិញ។"

កីឡាករ Hudson-Odoi មិនទាន់មានវត្តមានសម្រាប់ក្រុមឈុតធំរបស់ Chelsea នៅឡើយទេក្នុងរដូវកាលនេះទេបន្ទាប់ពីទទួលរងរបួសសសៃរពួរកែងជើងធ្ងន់ធ្ងរនៅចុងបញ្ចប់នៃរដូវកាលមុន។

គួររំលឹកផងដែរថាកីឡាករ Hudson-Odoi រកបាន ៥ គ្រាប់ក្នុងការបង្ហាញខ្លួន ២៤ លើកនៅគ្រប់ការប្រកួតសម្រាប់ក្រុម Chelsea កាលពីរដូវកាលមុននេះ៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T