ឆ្ងល់យូរហើយ! ហេតុអ្វីបានជា មនុស្សប្រុសមួយចំនួន ស្រលាញ់មនុស្សស្រីខ្លាំង បានតែដំបូង? នេះជាចម្លើយ

//s4.kh1.co/c3/c30e262fbb3de8a8d3ea5efbd5f54170904d78b0.jpg
យល់ដឹង

 ០៧-មិថុនា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

ឆ្ងល់យូរហើយ! ហេតុអ្វីបានជា មនុស្សប្រុសមួយចំនួន ស្រលាញ់មនុស្សស្រីខ្លាំង បានតែដំបូង? នេះជាចម្លើយ

គូស្នេហ៍មួយចំនួនតែងតែឆ្លងកាត់នូវបញ្ហាអន់ចិត្ត រវាងគ្នានឹងគ្នា ជាមួយនឹងបញ្ហាជាច្រើនផ្សេងៗគ្នា ការប្រច័ណ្ឌ ការទាស់សម្តី មិនត្រូវគ្នា ធ្វើឲ្យពេលខ្លះពិបាកនឹងទទួលយក រហូតធ្វើឲ្យមានការបែកបាក់គ្នា ស្របពេលដែលមិនចេះយល់ចិត្ត និងយោគយល់ឲ្យគ្នាទៅវិញទៅមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលជាថ្នាំប៉ូវ ដែលធ្វើឲ្យគូស្នេហ៍របស់ពួកគេស្រលាញ់គ្នាកាន់តែខ្លាំង​គឺមិនមែនការអន់ចិត្ត ឬក៏ឈ្លោះគ្នាកាន់តែស្រលាញ់គ្នានោះទេ ​ក៏ប៉ុន្តែវាជាការយល់ចិត្តរបស់បុគ្គលម្នាក់ៗ​ទៅកាន់គូស្នេហ៍ ដែលមានដូចជាការទុកចិត្តគ្នា អធ្យាស្រ័យ ការលើកទឹកចិត្ត គ្រឿងផ្សំទាំងនេះហើយដែលធ្វើឲ្យវាកុំឲ្យមានបញ្ហាកើតមានឡើង រហូតខូចចិត្តរៀងខ្លួន។

យ៉ាងណាមិញទោះបីជាមានការដោះស្រាយខាងលើសម្រាប់គូស្នេហ៍មួយចំនួនយ៉ាងណាក្តី ក៏ប៉ុន្តែអ្វីដែលស្រីៗភាគច្រើននាំគ្នាងឿងខ្វល់នឹងចង់ដឹងនោះគឺ ហេតុអ្វីមនុស្សប្រុសមួយចំនួន ស្រលាញ់សង្សាររបស់ខ្លួនបានតែដំបូង ផ្អែមល្ហែម មើលថែ និងមិនខលគ្រប់ពេលដូចមុនយ៉ាងដូច្នោះ។ នៅក្នុងបញ្ហាទាំងនេះមនុស្ស២នាក់កំពុងតែស្រលាញ់គ្នា ពិតជាគិតមិនដល់នោះទេ ថាមកពីហេតុផលអ្វី បានជាមនុស្សប្រុសមួយចំនួន ស្រលាញ់នារីបានតែដំបូង តាមស្រលាញ់គ្រប់ពេល ត្រឹមរយៈពេល៦ខែ ទៅ១ឆ្នាំ ប្រែជាលែងសូវខ្វល់ខ្វាយទៅវិញ។

រូបតំណាង
រូបតំណាង

តាមរយៈវេបសាយបរទេសមួយចំនួន បានធ្វើការបកស្រាយ និងនិយាយពីចំនុចមួយចំនួន ដែលអ្នកគួរតែដឹកថាមកពីហេតុផលអ្វីទើបបានជាទៅជាបែបនេះ ស្របពេលដែលពួកគេគេស្រលាញ់គ្នាបាត់មុខមិនបាន តែប្រែជាព្រងើយកន្តើយ រហូតធ្វើឲ្យអស់ចិត្តពីគ្នាបែបនេះ។ ដោយក្នុងនោះមានចំនុចមួយចំនួន ដែលមនុស្សប្រុស និងស្រី ត្រូវតែដឹង៖

១) ស្គាល់ចិត្តគ្នា៖

ជាការពិតណាស់ នៅពេលដែលនៅជាមួយគ្នាយូរ មិនថាមិត្ត សង្សារ ប្តីប្រពន្ធនោះទេ តែងតែដឹងចិត្តគ្នាទៅវិញទៅមក រហូតពេលខ្លះដឹងចិត្តលែងធ្វើរឿងអ្វីផ្សេងៗស្វីតដូចមុន ស្របពេលដែលធ្វើឲ្យគូស្នេហ៍ខាងស្រីហាក់ដូចជាអន់ចិត្តខ្លាំងចំពោះរឿងនេះ ដូច្នោះហើយទើបពេលខ្លះអាចកើតជាទំនាស់ ការអន់ចិត្តរហូតមិនចុះសម្រុងគ្នាក៏ថាបាន។

យ៉ាងណាមិញសម្រាប់មនុស្សប្រុសមួយចំនួន ដែលមានគូស្នេហ៍រាល់ពេលដែលដឹងចិត្តគូស្នេហ៍របស់ខ្លួន មួយចំនួនហាក់ដូចជាលែងសូវខ្វល់ខ្វាយដូចមុន ដែលមិនមែនមានន័យថាមិនស្រលាញ់នោះទេ តែគេបែរជាត្រូវការពេលវេលាផ្ទាល់ខ្លួន ក៏ដូចជាការងារអ្វីដែលធ្វើឲ្យគេរីកចម្រើន ដែលមិនគិតដូចក្មេង ដែលទំនេរនិយាយតែទូរស័ព្ទ ឬក៏ឆាតគ្រប់ពេលនោះទេ។

ហើយចំណែកឯមនុស្សស្រីក៏ត្រូវតែយល់ពីគូស្នេហ៍របស់ខ្លួន គាត់មានកិច្ចការងារអ្វីធ្វើខ្លះជាប្រចាំ គាត់ទំនេរពេលណា ដែលអាចណាត់ជួប ឬជជែកគ្នាឲ្យកាន់តែស្និទ្ធស្នាល មិនមែនចេញតែធ្វើមិនដឹង ព្រោះអាចធ្វើឲ្យស្នេហាកាន់តែឃ្លាតឆ្ងាយពីគ្នា។

រូបតំណាង
រូបតំណាង

២)មនុស្សស្រីរឿងច្រើន៖

ជាការពិតណាស់ នៅពេលដែលស្រលាញ់គ្នាពីមួយថ្ងៃទៅមួយថ្ងៃ ទម្លាប់របស់មនុស្សស្រី គឺតែងតែមានការប្រច័ណ្ឌទៅកាន់គូស្នេហ៍ ដែលសិទ្ធស្នាលជាមួយអ្នកផ្សេង រករឿងនេះរឿងនោះ ដដែលៗ ដែលពេលខ្លះអាចធ្វើឲ្យមនុស្សប្រុសមួយចំនួនមានការធុញទ្រាន់ជាមួយនឹងបញ្ហាបែបនេះតែម្តង ព្រោះមើលទៅហាក់ដូចជាមិនយល់ចិត្តគ្នាបន្តិចសោះ ក៏ប៉ុន្តែសកម្មភាពទាំងនេះ គឺបញ្ជាក់ថាមិត្តស្រីរបស់អ្នកមិនមែនចង់រករឿងទេ តែមកពីគេស្រលាញ់យើងកាន់តែខ្លាំងឡើង។

ដូច្នោះហើយដើម្បីការពារមនុស្សស្រីម្នាក់ យើងគួរតែយល់ពីគ្នាទៅវិញទៅមក ប្រាប់ហេតុផល កន្លែងណាដែលខ្លួនជាសង្សារមិនចូលចិត្ត និងមិនចង់ឲ្យនាងគិតច្រើន ព្រោះមនុស្សស្រីមួយចំនួនតែងតែបែបនេះ នៅពេលដែលបានដាក់ចិត្តស្រលាញ់អ្នកណាម្នាក់យ៉ាងអស់ពីចិត្តរួចមកហើយនោះ។

៣) ដឹងធាតុពិត៖

ពិតណាស់នៅពេលដែលស្រលាញ់គ្នាដំបូងមិនថាមនុស្សស្រី ឬក៏ប្រុស ពីដំបូងពួកគេពិតជាមិនទាន់គិត ប្រាកដប្រជាជាមួយនរណាម្នាក់នោះទេ ដោយសារតែមិនទាន់យល់ចិត្ត ដឹងចិត្តគ្នាច្បាស់។ ដូច្នោះហើយគូស្នេហ៍មួយចំនួនបានកើតឡើងដោយសារតែការមើលចិត្តគ្នាត្រូវ នឹងអ្វីដែលពួកគេចង់បាន ទើបធ្វើឲ្យអនាគតមិនអាចមានរឿងមិនល្អកើតឡើង ខណៈពេលដែលយើងដឹងចរិតពួកគេមិនល្អហើយ តែនៅតែទ្រាំស្រលាញ់រហូតដល់ពេលរៀបការ។

យ៉ាងណាមិញអ្នកដែលស្រលាញ់គ្នាកាន់តែយូរទៅ ប្រាកដជាកាន់តែដឹងចិត្តគ្នាខ្លាំងឡើង ហើយថែមទាំងដឹងពីចំនុចល្អចំនុចមិនល្អ ក៏ប៉ុន្តែចំនុចមិនល្អនេះហើយដែលជាកត្តាសំខាន់ដែលអាចឲ្យ មនុស្សប្រុសមួយចំនួនស្រលាញ់គ្នាយូរៗទៅប្រែជាណាយចិត្ត

 ក៏ប៉ុន្តែនៅពេលដែលដឹងធាតុពិត និងជាអ្វីដែលគេមិនចង់ឃើញនោះ មិនថាប្រុសស្រី គឺតែងមានអារម្មណ៍មិនល្អចំពោះគូស្នេហ៍ រហូតពេលខ្លះអាចមិនចុះសម្រុងគ្នាក៏ថាបាន។

រូបតំណាង
រូបតំណាង

៤) មនុស្សស្រីកាន់តែស្រលាញ់៖

នៅពេលដែលមនុស្សស្រីកាន់តែស្រលាញ់ នាងតែងឃាត់ឃាំងមិត្តប្រុសរបស់ខ្លួន មិនចង់ឲ្យដើរសូម្បីតែជាមួយមិត្ត នាងចង់បានត្រឹមតែពេលវេលានៅជាមួយគ្នាប៉ុណ្ណោះ។ លើសពីនេះទៅទៀត រាល់ពេលមនុស្សប្រុសទៅណាម្តងៗ ខាងស្រីតែងតែសួរនាំ ចង់ដឹងខ្លាំង ថាទៅជាមួយអ្នកណា ទៅធ្វើអ្វី ទៅដើម្បីអី មកវិញម៉ោងប៉ុន្មាន ពោលគឺជាម្តាយទៅទៀត។

ការសួរនាំឃាត់ឃាំងច្រើននេះហើយទើបធ្វើឲ្យមនុស្សប្រុសមួយចំនួន មិនចង់បាននោះទេ ព្រោះគិតថាដូចជាបិទសិទ្ធខ្លាំងពេក រហូតពេលខ្លះធ្វើឲ្យគេមិនចង់ជួបមុខខាងស្រី និងមិនចង់បន្តការស្រលាញ់មួយនេះទៀត ស្របពេលដែលថ្ងៃខាងមុខ បើក្លាយជាប្តីប្រពន្ធ មិនដឹងជាយ៉ាងណានោះទេ។

ក៏ប៉ុន្តែរាល់ទង្វើទាំងនេះ គឺជាក្តីស្រលាញ់យ៉ាងអស់ពីចិត្ត មិនមែនជាការលេងសើចនោះទេ ដូច្នោះហើយមនុស្សប្រុសគួរតែធ្វើចិត្ត ប្រាប់ពីហេតុផលគ្រប់យ៉ាងឲ្យនាងបានយល់ ព្រោះមិនងាយនឹងបានជួបមនុស្សស្រីដែលខ្វល់ពីយើងបែបនេះណាស់ ទើបធ្វើឲ្យស្នេហាកាន់តែមានការយល់ចិត្តគ្នា និងរក្សាវាកាន់តែយូរ។

៥) អាងអីសុំបែក៖

មនុស្សស្រីមួយចំនួនគឺបែបនេះ នៅពេលដែលមិនពេញចិត្ត ក៏ដូចជាខឹងរឿងអ្វីមួយ ពួកគេតែងនិយាយពាក្យ«បែកគ្នាទៅ» «ចប់គ្នាត្រឹមនេះ» ក៏ប៉ុន្តែពាក្យទាំងនេះមានន័យថានាងចង់បែកនោះទេ ពេលខ្លះនាងចង់ឲ្យមនុស្សប្រុសមកយល់ចិត្ត ថានាងចង់បានក្តីស្រលាញ់ និងភាពកក់ក្តៅ។

ក៏ប៉ុន្តែមនុស្សប្រុសមិនគិតបែបនេះនោះទេ ពួកគេបែរជាគិតថា មនុស្សស្រីស៊ាំ និងមិនស្រលាញ់ខ្លួនទេទើបនិយាយពាក្យមិនល្អ ចង់ឲ្យបែកបាក់បែបនេះ ព្រោះពាក្យនេះជាពាក្យដែលមនុស្សប្រុសមួយចំនួនមិនចូលចិត្តនោះទេ ហើយការស្រលាញ់ហាក់ដូចជាធ្លាក់ចុះមួយកម្រិត ដោយសារតែភាពមានះ មិនយល់ពីគ្នាបែបនេះ។ ម្យ៉ាងវិញទៀត ការដែលធ្វើបែបនេះ ហាក់ដូចជាស្នេហាវ័យក្មេងគ្មានភាពច្បាស់លាស់ ដូច្នោះហើយមានរឿងអ្វីត្រូវចេះនិយាយគ្នាទើបជាការល្អ។

ហេតុដូចនេះ មិនថាមនុស្សប្រុសនិងស្រីទេ​ បើដាក់ចិត្តថាស្រលាញ់គ្នាហើយ ត្រូវរៀនយល់ពីគ្នា​មិនត្រូវយល់ចិត្តតែម្ខាងនោះទេ ព្រោះការស្រលាញ់ស្ថិតទៅលើចិត្តនឹងចិត្ត ដើម្បីបង្កើនចំណងស្នេហ៍ឲ្យកាន់តែរឹងមាំខ្លាំងឡើង។

រូបតំណាង
រូបតំណាង

៦) មនុស្សស្រីដែលគេគិតថា មិនអាចពឹងពាក់បានថ្ងៃអនាគត៖

មិនថាមនុស្សប្រុស ឬក៏មនុស្សស្រីនោះទេ តែងតែចង់បានស្នេហាមួយ ដែលអាចនឹងកាន់ដៃគ្នាចូលរោងជ័យជាមួយគ្នា ក៏ប៉ុន្តែបច្ចុប្បន្ននេះឃើញថា ទម្រាំតែពួកគេជ្រើសរើសបានរហូតដើរដល់ចំនុចនេះ បានឆ្លងកាត់បទពិសោធន៍ ការយល់ចិត្តគ្នា និងការងារមួយចំនួន ដែលយើងអាចដឹងថានៅថ្ងៃអនាគតគឺយ៉ាងណា តើគេអាចនឹងឈប់ស្រលាញ់ឬទេ។

ថាមនុស្សស្រីទៅរើសច្រើន តែចំណែកឯមនុស្សប្រុសវិញ ក៏គេមិនចេញតែយកយើងនោះដែល បើសិនជាមនុស្សស្រីដែលគេបានស្គាល់នោះគឺជាមនុស្សមិនល្អ មិនសូវគិតគូពីអនាគត តែគិតតែម្យ៉ាងគឺចង់រៀបការតែមួយមុខ មិនបានគិតថាពេលនេះដៃគូទាំងសងខាងនៅចំនុចណា។ នៅពេលដែល មនុស្សប្រុសមួយចំនួន បានសាកចិត្ត ឬក៏ដឹងចិត្តមនុស្សស្រីដែលបែបនេះហើយ ពួកគេហាក់ដូចជាអស់ចិត្ត និងមិនគិតថាអាចដើរតស៊ូជាមួយនឹងភាពលំបាកជាមួយគ្នានោះទេ។

ដូច្នោះហើយ ការដែលធ្វើឲ្យមនុស្សប្រុសធ្លាក់ចុះនៃការស្រលាញ់ គឺដោយសារតែចំនុចនេះ ព្រោះមនុស្សប្រុសភាគច្រើនដែលចង់រៀបការ កាន់ដៃយើងរហូតមួយជីវិត គឺត្រូវតែចេះគិតគូ ទោះបីជាអាយុនៅក្មេងយ៉ាងណាក្តី ឲ្យតែចិត្តគំនិតចាស់ទុំចេះគិតពីអនាគត ព្រោះអ្នកខ្លះអាយុជិត៣០ទៅហើយ ក៏ចរិតនៅក្មេងដែរ។

រូបតំណាង
រូបតំណាង

៧) មនុស្សស្រីគួរស្រលាញ់បានតែដំបូង៖

ត្រង់ចំនុចនេះ ហេតុផលដែលមនុស្សប្រុសស្រលាញ់មនុស្សស្រីបានតែដំបូង ព្រោះថាមនុស្សស្រីមួយចំនួនគួរឲ្យស្រលាញ់បានតែពីដំបូងដូចគ្នា ព្រោះថានៅពេលដែលស្រលាញ់គ្នាដឹងចិត្តគ្នាយូរៗទៅ ខាងស្រីកាន់តែបានដៃ រករឿងនេះរឿងនោះ គ្មានពេលសម្រាក។

ហើយហេតុផលទាំងនេះហើយ ដែលធ្វើឲ្យមនុស្សប្រុសលែងចង់សូវខ្វល់ ព្រោះតែទង្វើរបស់អ្នកជាមនុស្សស្រី ដែលស្រលាញ់យល់ចិត្ត មិនរអ៊ូ មិនហាមឃាត់នៅពេលដែលស្រលាញ់គ្នាបាន១ខែ ២ខែ តែពេលយូរៗទៅខាងស្រីកាន់តែស្រលាញ់ ទើបធ្វើឲ្យនាងកាន់តែចង់ឲ្យល្អ ហាមឃាត់ និងនិយាយអ្វីដែលមិនល្អ ទើបធ្វើឲ្យខាងប្រុសហាក់ថយការស្រលាញ់ ព្រោះពួកគេចង់បានសេរីភាព។

តែការពិតមនុស្សប្រុសដែលគិតបែបនេះ ក៏ខុសដែល ព្រោះថាទង្វើបែបនេះគឺបានន័យថានាងស្រលាញ់យើងខ្លាំង មិនចង់បាត់បង់ ដូច្នោះត្រូវរក្សានាងឲ្យបានល្អ និងចេញយោគយល់គ្នាឲ្យកាន់តែច្រើន។

៨)ចូលចិត្តបញ្ជា៖

មនុស្សស្រីពិតណាស់ ចង់ឲ្យមនុស្សប្រុសដែលខ្លួនឯងស្រលាញ់ ធ្វើអ្វីតាមខ្លួន ក៏ដូចជាអ្វីដែលខ្លួនចង់បាន ដោយបានបញ្ជាប្រាប់គូស្នេហ៍របស់ខ្លួនគ្រប់ពេល ឲ្យធ្វើបែបនេះបែបនោះ ខណៈពេលដែលពេលខ្លះនេះជាទង្វើដែលមិនសមរម្យ ព្រោះមនុស្សប្រុសមិនសូវពេញចិត្តបែបនេះឡើង ពួកគេត្រូវការគោរព និងផ្តល់សេរីភាព។

តាមរយៈចំណុចខាងលើនេះ គឺជាហេតុផលដែលធ្វើឲ្យមនុស្សប្រុសមួយចំនួនស្រលាញ់មនុស្សស្រីបានតែដំបូង ព្រោះថានៅពេលខ្លះមនុស្សស្រីមួយចំនួនមិនបានចាប់អារម្មណ៍ទៅលើរឿងតូចៗទាំងនេះនោះទេ តែវាអាចធ្វើឲ្យអ្នកបាត់បង់នូវការស្រល់ចំពោះមនុស្សម្នាក់នោះផងដែរ។

ដូច្នោះហើយ ក្រៅពីចំនុចទាំងនេះ ប្រិយមិត្តស្រីៗត្រូវតែកែប្រែ និងរកវិធីដោះស្រាយ ដើម្បីមានភាពងាយស្រួល ក៏ដូចជាការយល់ចិត្តគ្នាជាថ្មី ៕

ប្រភពinspiringtip

ប្រភពhackspirit

Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T