អីយ៉ាស! កីឡាករឆ្នើមរបស់ Man City រូបនេះអាចនឹងទៅចូលរួមជាមួយក្លិប Inter Miami របស់ Beckham នៅរដូវក្ដៅខាងមុខនេះ

//s4.kh1.co/99/993c7df23d6564c50bbe2b47f9f5298a0d732163.jpg
កីទ្បា

 ២០-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ វីរបុរសរបស់ក្លិប Manchester City គឺកីឡាករ David Silva បានកំណត់ពេលវេលាដើម្បីលាគ្នាជាមួយក្លិបមេឃខៀវ ​Manchester City នារដូវក្តៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមគេហទំព័រ Independent បានអោយដឹងថា Silva ទំនងជានឹងចាកចេញពី Man City ហើយធ្វើដំណើរទៅកាន់ Major League Soccer ដែលជាលីគកំពូលរបស់អាមេរិក ដើម្បីចុះកុងត្រាជាមួយក្លិប Inter Miami របស់លោក David Beckham នៅពេលដែលកិច្ចព្រមព្រៀងរបស់គាត់ជាមួយក្រុមជើងឯក Premier League មួយនេះនឹងត្រូវបញ្ចប់នៅរដូវកាលនេះ។

  កីឡាករ David Silva
  កីឡាករ David Silva

MLS (លីគកំពូលអាមេរិក) ជាកន្លែងដែលពោរពេញដោយកីឡាករដែលមានវ័យជ្រេរទៅលេងនៅទីនោះ មុនពេលដែលពួកគេចូលនិវត្តន៍ពីវិស័យបាល់ទាត់ ដូច្នេះវាសមហេតុផលហើយថាកីឡាករ Silva អាចសម្លឹងមើលឃើញការផ្លាស់ប្ដូរទៅលេងនៅទីនោះ។

គួររំលឹកផងដែរថាកីឡាករ David Silva បានមករួមជាមួយ Manchester City តាំងពីឆ្នាំ២០១០ មកម៉្លេះដោយផ្ទេរមកពីក្រុម Valencia។ កីឡាករវ័យ៣៣ឆ្នាំរូបនេះបានជួយអោយក្លិបឈ្នះពានរង្វាន់រួម​មានដូចជា ពាន FA Cup ចំនួន២ដង, ពាន Premier League ចំនួន៤ដង និង Community Shield ចំនួន២ដង៕

ប្រភព៖ 101greatgoals

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T