អបអរពិធីបុណ្យភ្ជុំបិណ្ឌ! បេប៊ីវើលទួលគោក នឹងរៀបចំពិព័រណ៍ «សម្ភារៈធ្វើដំណើរ និងនៅផ្ទះសម្រាប់ក្មេង» នៅថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ នេះ!

//s5.kh1.co/1e/1e43a40acf48dc4cdb039a2fb0e14a56adad74ba.jpg
សង្គម

 ២០-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញបេប៊ីវើល ដែលជាហាងផ្គត់ផ្គង់សម្ភារៈមាតា និងទារកគ្រប់ប្រភេទ មានសេចក្តីសោមន្សសរីករាយក្នុងការជូនដំណឹងទៅដល់អតិថិជនទាំងអស់ថា កម្មវិធីតាំងពិពរណ៍សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ រហូតដល់ថ្ងៃទី២៤ ខែកញ្ញានៅសាខា​ បេប៊ីវើលទួលគោក ដែលមានទីតាំងស្ថិតនៅលើផ្លូវ៥៩៨ ក្នុងខណ្ឌទួលគោក ជិតបណ្ណាគារ IBC

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិព័រណ៍សម្ភារៈធ្វើដំណើរ និងនៅផ្ទះសម្រាប់ក្មេង
ពិព័រណ៍សម្ភារៈធ្វើដំណើរ និងនៅផ្ទះសម្រាប់ក្មេង

សម្រាប់កម្មវិធីពិព័រណ៍នេះផងដែរ នឹងមានការដាក់តាំងបង្ហាញនូវផលិតផលប្រើប្រាស់អំឡុងពេលធ្វើដំណើរ និងផលិតផលប្រើប្រាស់នៅក្នុងផ្ទះប្រចាំថ្ងៃជាច្រើនប្រភេទ ព្រមទាំងមានការបញ្ចុះតម្លៃរហូតដល់ ២៥%ទៀតផង។ នេះជាឱកាសដ៏ល្អសម្រាប់អតិថិជនទាំងអស់ជាវនូវអំណោយសម្រាប់ក្រុមគ្រួសារ ក៏ដូចជាជាវនូវផលិតផលបម្រុងទុកសម្រាប់ទារករបស់លោអ្នកមុនពេលធ្វើដំណើរអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌផងដែរ។

ដោយប្រភេទផលិតផលដែលនឹងត្រូវបានដាក់តាំងបង្ហាញ និងធ្វើការបញ្ចុះតម្លៃមាន២ប្រភេទដូចជា សម្ភារៈសម្រាប់ធ្វើដំណើរដូចជា រទេះដោលជើង កៅអីឡាន សម្ពាយទារក កាតាបសម្រាប់ធ្វើដំណើរ ក្រែមការពារកំដៅថ្ងៃសម្រាប់ទារក ក្រែមការពារ និងបណ្តេញសត្វល្អិត កាតាបសម្រាប់ក្មេង វ៉ែនតាការពារកំដៅថ្ងៃសម្រាប់ក្មេង និងវ៉ាលីសម្រាប់ក្មេង។

ចំណែកឯផលិតផលមួយទៀត ជាប្រភេទសម្ភារៈសម្រាប់ប្រើប្រាស់នៅផ្ទះមានដូចជា គ្រែទារកនិងសម្ភារៈភ្ជាប់ជាមួយគ្រែ រទេះប៉ាក់ពើក អង្រឹងទារក ពូកទារក និងសម្ភារៈភ្ជាប់ជាមួយពូក ខ្នើយទារក និងសម្ភារៈភ្ជាប់ជាមួយខ្នើយ កៅអីបញ្ចុកអាហារទារក ​មុងការពារ និងបណ្តេញមូស កន្ថោរទឹកនោមទារក និងរទេះដោលជើង។ 

គួរឲ្យដឹងផងដែរថា បេប៊ីវើល គឺជាហាងផ្គត់ផ្គង់សម្ភារៈមាតា និងទារកគ្រប់ប្រភេទដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបើកសម្ពោធតាំងពីឆ្នាំ២០០២ ដែលនាពេលបច្ចុប្បន្ននេះ បេប៊ីវើល មានសាខាចំនួន៣ ដែលសុទ្ធសឹងតែមានទីតាំងស្ថិតនៅតំបន់ទីប្រជុំជនដូចជា បេប៊ីវើលសាខាកម្ពុជាក្រោម បេប៊ីវើលសាខាសង្កាត់ផ្សារកណ្តាល និងបេប៊ីវើលសាខាទួលគោក

យោងទៅតាមពាក្យស្លោក “ពិភពនៃការថែរក្សា” បេប៊ីវើល ផ្តល់ឱ្យអតិថិជនគ្រប់រូបតែផលិតផលដែលមានគុណភាពល្អបំផុតដូចជា ផលិតផលម្ស៉ៅទឹកដោះគោ ខោទឹកនោម ដបទឹកដោះគោ ក្រែមថែរក្សាស្បែក​ គ្រែ​ រទេះរុញ ឧបករណ៍ក្មេងលេង និងផលិតផលប្រើប្រាស់ផ្សេងៗជាច្រើនប្រភេទទៀត ដែលផលិតផលទាំងនោះត្រូវបាននាំចូលពីគ្រប់បណ្តាប្រទេសដូចជាពីប្រទេសបារាំង រហូតដល់ប្រទេសញូហ្សេលែន។

ជាមួយគ្នានេះបុគ្គលិកគ្រប់រូបរបស់ បេប៊ីវើល ព្យាយាមអស់ពីសម្ថភាពក្នុងការផ្តល់ជូនអតិថិជននូវសេវាកម្មដ៏ល្អឥតខ្ចោះ ទាំងការអញ្ជើញមកជាវផលិតផលនៅហាងផ្ទាល់ ក៏ដូចជាការបញ្ជាទិញតាមរយៈអនឡាញ ដើម្បីឱ្យអតិថិជនគ្រប់រូបទទួលបាននូវបទពិសោធន៍នៃការទិញទំនិញដ៏ល្អឥតខោ្ចះពី បេប៊ីវើល

ប្រសិនបើលោកអ្នកមានចម្ងល់ ឬចង់ដឹងព័ត៌មានបន្ថែមអំពីកម្មវិធីពិព័រណ៍ស្តីអំពីសុខភាពអនាម័យកុមារ និងទារកនេះ ពួកយើងសូមណែនាំឱ្យលោកអ្នកទាក់ទងទៅសេវាបំរើអតិថិជនរបស់ បេប៊ីវើល តាមរយៈគេហទំព័រ និងប្រអប់សារ @BabyWorld.Cambodia។ បុគ្គលិកដ៏រួសរាយរាកទាក់របស់ បេប៊ីវើល នឹងស្វាគមន៍រាល់សំនួរ និងចម្ងល់ដែលលោកអ្នកមាន។

ក្រៅពីនេះលោកអ្នកក៏អាចទាក់ទងទៅសេវាបំរើអតិថិជនរបស់ បេប៊ីវើល តាមរយៈលេខទូរស័ព្ទ 085 888 217 / 069 888 972 បានផងដែរ៕  

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T