អាណិតណាស់! ថៅកែ KH Promotion ធ្លាក់ខ្លួនអង្គុយលក់ទឹកសុទ្ធតាមផ្លូវ

//s5.kh1.co/d7/d7ab0f362f7c2f08f7749f060c10b2b32ba7f8f3.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ លោក គឹម ហេង ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់ផលិតកម្ម Kh Promotion ដ៏ល្បីមួយកាលពីពេលកន្លងមក ថែមទាំងមានតារាល្បីៗជាច្រើន ក៏បានចេញពីប្រភពផលិកម្មនេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រាប់តែ សុខៗ ផលិកម្ម KH Promotionនេះ បានបិទទ្វារ លិចបាត់ឈឹង ដោយមិនដឹងពីមូលហេតុច្បាស់លាស់នោះឡើយ ធ្វើឲ្យមហាជនចង់ដឹងយ៉ាងខ្លាំង។ ស្រាប់តែ ថ្មីៗនេះ បានលេចលឺដំណឹងដ៏ហ្មងសៅមកថា ម្ចាស់ផលិតកម្មនេះ គឺលោក គឹម ហេង បានធ្លាក់ខ្លួន ដល់ថ្នាក់អង្គុយលក់ទឹកសុទ្ធ​ តាមដងផ្លូវសាធារណៈ យ៉ាងគួរឲ្យអាណិតអាសូរទៅវិញ។

ជាក់ស្ដែង យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោក គឹម ហេង បានបង្ហោះរូបភាពដែល លោកស្ថិតក្នុងសភាព ខុសដាច់ពីពេលមុន ក្នុងឈុតខោជើងខ្លី ពាក់មួក អង្គុយក្រោមឆ័ត្រ ជិតធុងលក់ទឹកសុទ្ធ។

បន្ថែមពីនេះ លោកក៏បានបន្ថែមថា៖​

 « អតីតកាលថៅកែភាពយន្តដ៏ល្បី បើកអាជីវកម្មថ្មីហើយ ចំណាយដើមទុន៥០០ដុល្លារ មិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេ សូមបងប្អូន និងមិត្តៗសិល្បករ ជិះកាត់ផ្លូវជាតិលេខ១ ហួសបុរីប៉េងហួត ជួយទិញភេសជ្ជះផង»។

យ៉ាងណាមិញ ទោះជាជីវិតធ្លាក់ដល់ ដំណាក់កាលបែបនេះក៏ដោយ ក៏អតីតផលិកម្មរូបនេះ នូវតែមានស្នាមញញឹម និងបន្តដំណើរទៅមុខជានិច្ច៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

លោក គឹម ហេង
លោក គឹម ហេង
លោក គឹម ហេង
លោក គឹម ហេង
លោក គឹម ហេង កាលនៅជាថៅកែផលិតកម្ម
លោក គឹម ហេង កាលនៅជាថៅកែផលិតកម្ម
លោក គឹម ហេង ធ្លាក់ខ្លួនលក់ទឹកសុទ្ធ
លោក គឹម ហេង ធ្លាក់ខ្លួនលក់ទឹកសុទ្ធ
លោក គឹម ហេង ធ្លាក់ខ្លួនលក់ទឹកសុទ្ធ
លោក គឹម ហេង ធ្លាក់ខ្លួនលក់ទឹកសុទ្ធ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T