កុំច្រឡំ! លោកយាយ ៨១ឆ្នាំ ហ៊ានតដៃជាមួយចោរស្រីស្ទើរភ្លើង ប្រុងធ្វើស៊ីនៅទូ ATM រត់បះក្រញាំ (មានវីដេអូ)

//s5.kh1.co/4a/4aa7e49f776f7db307531470b3fc2730aba46ee9.jpg
សង្គម

 ២០-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ស្រ្តីវ័យចំណាស់ជនជាតិអង់គ្លេសម្នាក់ បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលរូបគាត់មានស្មារតីនឹងន អាចតដៃប្រតាយប្រតប់ជាមួយនឹងចោរស្រីស្ទើរភ្លើងម្នាក់ ដែលមានបំណងធ្វើស៊ីគាត់ ខណៈកំពុងតែដកលុយនៅទូ ATM ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកយាយ Doreen Jones
លោកយាយ Doreen Jones

លោកយាយរងគ្រោះខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Doreen Jones មានអាយុ៨១ឆ្នាំ។ នៅក្នុងថ្ងៃកើតហេតុនោះ ​លោកយាយបានទៅដកប្រាក់នៅចំណុចម៉ាស៊ីនដកប្រាក់មួយកន្លែង (ឬ ATM) លើផ្លូវ Blackheath High Street តំបន់ West Midlands ប្រទេសអង់គ្លេស។

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

ប៉ុន្តែអ្វីដែលធ្វើឲ្យលោកយាយ Jones ភ្ញាក់ផ្អើលនោះ ស្រាប់តែលេចមុខនារីពោះធំជាជនសង្ស័យម្នាក់ បានមកធ្វើសកម្មភាពជាសុំលុយពីគាត់ និងក្រោយមកក៏ស្រាប់តែប្រតាយប្រទង់ស្ទុះចូលយកលុយរបស់លោកយាយ Jones ពីម៉ាស៊ីនដកប្រាក់តែម្តង តែមិនបានសម្រេចនោះឡើយ។ ព្រោះថា លោកយាយ Jones បានតដៃជាមួយនឹងចោរស្រីនោះ ទាំងមិនភ័យតក់ស្លត់ ថ្វីបើគាត់មានវ័យចំណាស់ទៅហើយក្តី។

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

លោកយាយ Jones បាននិយាយថា ចោរស្រីនោះពិតជាហ៊ានមែន ធ្វើពុតមកសុំលុយគាត់ ពោលគឺដូចជាអ្នកសុំទាន។ ប៉ុន្តែមិនថាយ៉ាងណា គាត់ក៏បានព្យាយាមតតាំងជាមួយនឹងនាង រហូតរត់ចេញទៅឆ្ងាយ បន្ទាប់ពីនាងស្ទុះប៉ុនប៉ងមកយកលុយពីគាត់ផងដែរ។

លោក Jones បាននិយាយទៀតថា៖

«នៅពេលនោះខ្ញុំបានចាប់ទាញសក់ និងចំណងសក់របស់នាង ហើយនាងក៏ស្រាប់តែស្រែកតែម្តង។ ខ្ញុំមិនយល់សោះ ថាហេតុអ្វីបានជានាងស្រែក វាសមតែខ្ញុំជាអ្នកស្រែកទើបវាត្រឹមត្រូវ ព្រោះនាងជាចោរ។ កុំសង្ឃឹមឲ្យសោះ អ្នកឯងមិនអាចមកយកលុយខ្ញុំបានទេ ពីព្រោះនេះជាលុយដែលខ្ញុំខំប្រឹងធ្វើការយ៉ាងលំបាក» ។

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

គួរឲ្យដឹងផងដែរថា ករណីខាងលើនេះ បានកើតឡើងតាំងតែពីរយៈពេលប៉ុន្មានខែមុនមកម៉្លេះ (២០ ឧសភា) ប៉ុន្តែទើបតែត្រូវបានលោកយាយ Jones លើកយកមកបើកបង្ហាញ។ ព្រោះថា ចាប់តាំងពីកើតមានហេតុការណ៍បែបនេះមកលើគាត់ គាត់ក៏ចេះតែមានបញ្ហាបេះដូង (ឬខ្សោយបេះដូង) ដោយគួបផ្សំនិងវ័យចំណាស់របស់គាត់ផងដែរ។

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី លោកយាយ Jones ក៏បានប្តេជ្ញាចិត្តថា នឹងរឹងមាំ ធ្វើអ្វីតាមដែលអាចធ្វើបាន រីករាយនឹងជីវិតខ្លួនឯង ដោយមិនឲ្យស្ថានភាពអាក្រក់មួយនេះ មកគ្របដណ្ដប់មកលើលោកយាយបាននោះឡើយ។ ហើយក៏សង្ឃឹមថា គ្រប់គ្នានឹងមានការប្រុងប្រយ័ត្នដូចគ្នា នៅរាល់ពេលទៅដកប្រាក់ចេញពីម៉ាស៊ីនដកប្រាក់។

ជាមួយគ្នានេះ លោកយាយ Jones ក៏ទទួលបានការសរសើរពីមជ្ឈដ្ឋានមួយចំនួនផងដែរ ដែលរូបគាត់មានភាពក្លាហាន អាចតតាំងនឹងបញ្ហាដែលបានកើតឡើងមួយនេះបានផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

លោកយាយ Doreen Jones
លោកយាយ Doreen Jones
វីដេអូក្នុងថ្ងៃកើតហេតុ
Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T