គ្រូ PSG សប្បាយចិត្តពេលដែលឃើញ PSG អាចលេងបានយ៉ាងល្អដោយគ្មាន Mbappe, Neymar ឬ Cavani

//s6.kh1.co/81/81b82c985315677a7dde63d5c248218be60ea9c7.jpg
កីទ្បា

 ២០-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

បារាំង៖ លោក Thomas Tuchel រំភើបជាមួយនឹងលទ្ធផល ៣-០ ដែលយកឈ្នះទៅលើក្រុម Real Madrid ក្នុងការប្រកួតពានរង្វាន់ Champions League ដោយគ្មានតារាឆ្នើម Neymar, Mbappe និង Cavani។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Neymar អង្គុយមើលការប្រកួត
កីឡាករ Neymar អង្គុយមើលការប្រកួត

លោក Thomas Tuchel គ្រូបង្វឹកក្រុម Paris Paris-Germain បាននិយាយថាក្រុមរបស់លោកបានបង្ហាញទម្រង់លេងយ៉ាងពេញលេញក្នុងការផ្តួល Real Madrid ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតបើកឆាក Champions League របស់ពួកគេ។

ទោះបីជាបាត់បង់កីឡាករសំខាន់ដល់ទៅ៣រូបមានដូចជាខ្សែប្រយុទ្ធ Edinson Cavani និងកីឡាករឆ្នើម Neymar និង Kylian Mbappe ប៉ុន្តែក្រុម PSG នៅតែអាចផ្តួលក្រុម Real Madrid បានយ៉ាងងាយដោយការស៊ុតបញ្ចូលទី២គ្រាប់ដោយអតីតកីឡាករ Manchester United កីឡាករ Angel Di Maria និងការរកគ្រាប់បាល់ចុងម៉ោងរបស់កីឡាករ Thomas Meunier ។

កីឡាករ Angel Dimaria
កីឡាករ Angel Dimaria

លោក Tuchel​ បាននិយាយប្រាប់ RMC Sport ថា៖

"ខ្ញុំសប្បាយចិត្តណាស់សម្រាប់ក្រុមទាំងមូលព្រោះវាពិតជាលំបាកណាស់។យើងមានឳកាសច្រើនប៉ុន្តែមានពេលខ្លះក៏យើងរងសម្ពាធពីក្រុម Real Madrid ដែរ។ ពួកយើងបានបង្ហាញទម្រង់លេងដ៏ពេញលេញមួយ។"

លោក Tuchel បានបន្តទៀតថា៖

"Mbappe និង Neymar បានមើលការប្រកួតនោះហើយពួកគេត្រូវធ្វើតាមនូវអ្វីដែលអ្នកដទៃបានធ្វើនៅពេលនោះ ពេលពួកគេត្រឡប់មកវិញ។ ខ្ញុំសប្បាយចិត្តដោយពួកយើងអាចធ្វើបានដោយមិនមានវត្តមានកីឡាករសំខាន់ៗប៉ុន្មានរូប៕"

https://s6.kh1.co/__image/w=650,h=366,q=100/2c/2cb08c879428aab78cfcf3e798505ce7c33d1303.jpg

ប្រភព៖ beinsports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T