ហេ្វនរោគចិត្ត! សុំថតជាមួយ Kwan ហើយថែមទាំងហ៊ានលួចបន្លំថតក្រោមសំពត់នាងទៀត

//s4.kh1.co/fc/fcb118e1b80a1ddbe5f994410d8310e243c26016.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ ថ្មីៗនេះ នៅលើបណ្តាញសង្គម Twitter មានការចែកចាយរូបភាព និងវីដេអូក្រោមសំពត់របស់នារីៗជាច្រើន ហើយក្នុងចំណោមនារីរងគ្រោះទាំងនោះ ត្រូវបានគេសង្ស័យថាមានតារាសម្តែងដ៏ល្បីនាង Kwan Usamanee ម្នាក់ដែរ ដែលត្រូវជនរោគចិត្តធ្វើដាក់បែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្អែមតាមប្រភពសាព័ត៌មានថៃបានឲ្យដឹងបន្ថែមថា កាលពីថ្ងៃទី១៨ ខែកញ្ញាថ្មីៗនេះ នាង Kwan អាចជាជនរងគ្រោះម្នាក់ដែរ ព្រោះថាវីដេអូឃ្លីបដែលគេថតក្រោមសំពត់មួយក្នុងចំណោមនោះ គឺជាវីដេអូក្នុងហ្វូងមនុស្ស ដែលត្រូវបានចោមរោមថតនារីម្នាក់ពាក់រ៉ូបក្រហម ក្នុងផ្សារទំនើបមួយកន្លែង ហើយថ្មីៗនេះ នាង Kwan ក៏ត្រូវបានគេដឹងថានាងធ្លាប់ទៅផ្សារទំនើបមួយកន្លែង ដោយពាក់រ៉ូបស្រដៀងនោះ ដោយមានមនុស្សចោមរោមថតដូចគ្នា។

ក្រោយពីវីដេអូឃ្លីបនោះ ត្រូវបានបង្ហោះ អ្នកគាំទ្រជាច្រើនបាននាំគ្នា​ Report រហូតដល់វីដេអូនោះ ត្រូវបានលុបចេញពីបណ្តាញសង្គម Twitter បាត់ស្រមោលតែម្តង។

គួររម្លឹកដែរថា​ កាលពីឆ្នាំទៅមិញ តារាស្រីថៃម្នាក់ក៏ធ្លាប់រងគ្រោះដោយសារតែមានហ្វេនរោគចិត្តលួចថតក្រោមសំពត់របស់នាងដូចគ្នា ហើយរឿងរ៉ាវនោះក៏បានស្ងប់ទៅវិញបន្ទាប់ពីមានការជួយជ្រោមជ្រែងពីអ្នកគាំទ្រ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Kwan
Kwan
Kwan
Kwan
Kwan
Kwan
Kwan នៅផ្សារទំនើប
Kwan នៅផ្សារទំនើប
រូបក្នុងវីដេអូឃ្លីបដែលបែកធ្លាយ
រូបក្នុងវីដេអូឃ្លីបដែលបែកធ្លាយ
គណនីដែលបង្ហោះវីដេអូនោះ
គណនីដែលបង្ហោះវីដេអូនោះ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T