ខ្លាចគេយកបាត់! Liverpool ពិភាក្សាត្រៀមបន្តកុងត្រាថ្មីអោយកីឡាករកំពុងឡើងជើង១រូប

//s6.kh1.co/b1/b1a4f118d8ae74de779118d841acc9049859e318.jpg
កីទ្បា

 ២០-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ Liverpool ត្រូវបានគេរាយការណ៍ថាកំពុងពិភាក្សាជាមួយកីឡាករ Sadio Mane អំពីលទ្ធភាពនៃការបន្តកិច្ចសន្យាថ្មីរបស់គាត់ដើម្បីរក្សាកីឡាកររូបនេះនៅ Anfield រហូតដល់ឆ្នាំ ២០២៥ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ ២៧ ឆ្នាំរូបនេះគឺជាកីឡាករសំខាន់សម្រាប់លោក Jurgen Klopp ចាប់តាំងពីចូលរួមជាមួយហង្សក្រហមដោយរកគ្រាប់បាល់បាន ៦៥ គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ២៣ដងក្នុងការបង្ហាញខ្លួន ១៣០ប្រកួត។

  កីឡាករ Sadio Mane 
  កីឡាករ Sadio Mane 

ដោយសារខ្សែបម្រើប្រយុទ្ធរូបនេះ គឺជាផ្នែកមួយដ៏សំខាន់របស់ក្រុម Liverpool ក្នុងការដណ្ដើមពានរង្វាន់ធំៗ ដូចនេះ Liverpool កំពុងស្វះស្វែងគិតគូរអំពីអនាគតរបស់រូបគេ។

បើយោងតាមអ្នកសារព័ត៌មានរបស់ La Gazzetta dello Sport លោក Nicolo Schira បានសរសេរនៅលើគេហទំព័រ Twitter របស់លោកថាភាគីទាំងពីរបានបើកកិច្ចពិភាក្សាអំពីការបន្តកិច្ចសន្យាថ្មីរបស់ Mane ដែលនឹងត្រូវបន្តរហូតដល់ឆ្នាំ ២០២៥ រួមជាមួយតម្លៃពលកម្ម ១៣ លានផោនក្នុងមួយឆ្នាំ។

កុងត្រាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិសេណេហ្គាល់រូបនេះនឹងបន្តរហូតដល់ឆ្នាំ ២០២៣ ហើយខាង Liverpool ចង់បន្តរយៈពេល ២ ឆ្នាំទៀតរួមជាមួយការបន្ថែមប្រាក់នឿយហត់រហូតដល់ ១៣ លានផោនក្នុងមួយឆ្នាំដើម្បីជួយបញ្ចុះបញ្ចូលកីឡាកររូបនេះអោយយល់ព្រមកិច្ចសន្យាថ្មី៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T