អ្នកណាទៅស្មានដល់ថា RM លួចទៅបរិច្ចាគប្រាក់ស្ងាត់ៗ ឲ្យក្មេងកំព្រា ក្នុងថ្ងៃកំណើតបែបនេះ

//s4.kh1.co/62/622745dc6ed87b66a8516419705079de25b8c5ac.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ សាលាបង្រៀនផ្នែកតន្រ្តីដ៏ពិសេសមួយ ដែលមានឈ្មោះថាសេអ៊ូលសាមសុង បានបង្ហើបប្រាប់សារព័ត៌មានកូរ៉េថា ពួកគេទទួលបានជំនួយបរិច្ចាគ ជាទឹកប្រាក់ចំនួន ១០០ លានវ៉ុន (ប្រហែលជា ៨៣,៧៩៤ ដុល្លារ) ពីសមាជិកក្រុមចម្រៀង BTS ម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នាក់ងាររបស់សាលាបានបន្តថា សមាជិកក្រុមចម្រៀង BTS ម្នាក់នោះ គឺ RM។ ហើយលោកបានបរិច្ចាគប្រាក់យ៉ាងស្ងៀមស្ងាត់ នៅក្នុងថ្ងៃកំណើតរបស់លោកផ្ទាល់តែម្ដង។

ដើម្បីជាការដឹងគុណចំពោះ RM តំណាងសាលាបានសម្រេចចិត្ត ចែករំលែកដំណឹងនេះ ទៅកាន់មហាជន។ ពួកគេបានលើកឡើងថា RM បានបង្ហាញនូវបំណងប្រាថ្នាមួយកាន់ទៅពួកគេ គឺចង់ឲ្យមនុស្សគ្រប់គ្នា អាចរីករាយជាមួយនឹងការស្ដាប់តន្រ្តី ទោះបីជាសិស្សសាលានៅទីនេះ មួយចំនួនជាមនុស្សមានបញ្ហាត្រចៀក ពិបាកក្នុងការស្ដាប់ក៏ដោយ។

ដូច្នេះលោករីករាយនឹងផ្ដល់ប្រាក់ឧបត្ថម្ភដល់ពួកគេ ដើម្បីឲ្យពួកគេទទួលបានភាពងាយស្រួល ក្នុងការស្ដាប់ដូចជាមនុស្សទូទៅដែរ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព RM
រូបភាព RM
រូបភាព RM
រូបភាព RM
រូបភាព RM
រូបភាព RM
រូបភាព RM
រូបភាព RM
រូបភាព RM
រូបភាព RM
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T