ចុងឆ្នាំ2019 ហើយអត់កាមេរ៉ា 4គ្រាប់ ម៉េចស្ទាវ Oppo A9 2020 ដឹងតែត្រូវចិត្តស្តូកហ្មង!!

//s5.kh1.co/d3/d36cc6a7182a882eb792c92704cd70c3d2fd88bd.jpg
បច្ចេកវិទ្យា

 ២០-កញ្ញា-២០១៩ ១២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ចុងឆ្នាំ2019 ហើយអត់កាមេរ៉ា 4គ្រាប់ ម៉េចស្ទាវ Oppo A9 2020 ដឹងតែត្រូវចិត្តស្តូកហ្មង!!

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថាមពលថ្មរហូតទៅដល់ 5000mAh ប្រើអស់ចិត្តតែមិនអស់ថ្ម

ជាមួយនិងoppo A9 2020នេះ កាមេរ៉ាកប់ ល្បឿនលឿន  ទំហំអេក្រង់ធំកប់ លាតកប់គែម រូបរាងស្តើងស្រាល ខ្នងក្រោយរលើបរលោងបែបកពា្ចក់ 3D ងាយស្រួលកាន់ដោយដៃម្ខាង ពណ៌ទាក់ទាញកប់បៃតងស្រស់ដេញ (Marine Green) ស្វាយដេញពន្លឺ Space Purple

បើនិយាយពីកាមេរ៉ាមុខ (Front Camera) ដែលជាកាមេរ៉ាសែសហ្វីវិញ អ្នកណាៗមិនល្បី ឲ្យតែនឹកដល់សែសហ្វីគឺនឹកដល់​ OPPO តែម្តង។ ដែលមានកាំមេរ៉ាមួយគ្រាប់ទំហំ16MP f 2.0 ដែលរូបភាពផលិតចេញមកមានភាពស្រស់ស្អាត ជាមួយនឹងមុខងារ Beauty mode។

Oppo A9 2020 កាមេរ៉ាមុខ
Oppo A9 2020 កាមេរ៉ាមុខ
Oppo A9 2020 កាមេរ៉ាមុខ
Oppo A9 2020 កាមេរ៉ាមុខ
Oppo A9 2020
Oppo A9 2020

ចំណែកឯកាំមេរ៉ាក្រោយវិញមានរហូតដល់4គ្រាប់ ដែលមួយគ្រាប់ទំហំ 48MP F1.8 និងមួយគ្រាប់ទៀតទំហំ 8MP f 2.3 ជាប្រភេទ  Ultra Wide  ដែលអាចថតទូលាយរហួតដល់ 119 ដឺក្រេ អមជាមួយមុខ Ultra Night Mode 2.0

ចំណែកឯកាំមេរ៉ា២គ្រាប់ទៀត មានទំហំ 2MP f2.4 ជាប្រភេទCamera depth sensor ដែលអាចថតរូបព្រាលក្រោយបានយ៉ាងល្អឥខ្ចោះ ហើយវាក៏បានបំពាក់នូវមុខងារផ្សេងៗសម្រាប់តម្រូវការថតរូបប្រចាំថ្ងៃ ដើរកំសាន្ត ថតរូបជាលក្ខណះគ្រួសារ​ ដូចជាថត​ Portrait / ថតសខ្មៅ​  ថតច្បាស់ពេលយប់ (Night Shot) ថតផ្តេកទ្រវែង (Panorama) ថតវិដេអូលឿនៗ (Time-lapse) ថតវិដេអូយឺតៗ (Slow motion) មុខងារថតរូបបែបអាជីពដោយបំពាក់ មុខងារ ថែមថយ Exposure/ISO មុខងារ​ White Balance (WB) មុខងារ AF មុខងារ EV ជាដើម។

បើនិយាយពីគុណភាពការថតវិដេអូវិញពេញចិត្តស្តូកតែម្តង ដោយបំពាក់បច្ចេកវិទ្យាទប់លំនឹង EIS គឺកម្រិត 4K សម្រាប់កាមេរ៉ាក្រោយ និង 1080p សម្រាប់កាមេរ៉ាមុខ ចំណែកឯអេក្រង់វិញមានទំហំធំរហូតដល់ 6.5” បែបដំណត់ទឹក កប់ភ្នែក កប់ចិត្ត ងាយស្រួលក្នុងការលេងហ្គេម  ឬមើលវីដេអូ។

Oppo A9 2020 កាមេរ៉ាក្រោយ
Oppo A9 2020 កាមេរ៉ាក្រោយ
Oppo A9 2020 កាមេរ៉ាក្រោយ
Oppo A9 2020 កាមេរ៉ាក្រោយ
Oppo A9 2020 កាមេរ៉ាក្រោយ
Oppo A9 2020 កាមេរ៉ាក្រោយ

អ្វីដែលសំខាន់សម្រាប់តម្រូវការប្រចាំថ្ងៃនោះគឺ ថាមពលថ្មរហូតទៅដល់ 5000mAh ប្រើអស់ចិត្តតែមិនអស់ថ្ម ប្រើចុកដៃតែមិនអស់ថ្ម ប្រើ ១ថ្ងៃពេញស៊ីផុយ មិនពិបាកស្ពាយ Power Bank តាមខ្លួន ថែមទាំងសាកថ្មជាមួយនឹងរន្ធសាកប្រភេទ Type C ទៀតផង។

បើនិយាយពី RAM និង ROM វិញរីកថ្លើមតែម្តង ដោយRAM មានទំហំរហូតដល់ 8GB ​ឯណ្ណោះ មិនភ័យក្នុងការលេង Game បែប Graphic ធំៗនោះទេ និងមានអង្គផ្ទុទិន្នន័យទំហំ 128GB ដែលអាចផ្ទុករូបភាព ចំរៀង និងខ្សែភាពយន្ត បានច្រើនសន្ធឹកសន្ធាប់​ មិនបារម្ភ។

Oppo Model A9 សេរីឆ្នាំ 2020 នេះ មកជាមួយនឹង slot ចំនួន 3 ​ ដោយ 2 Slot សម្រាប់ដាក់ស៊ីម និង​​មួយ slot ទៀតសម្រាប់ដាក់ Micro SD Card។ ម៉ាស៊ីនដំណើរការដោយ CPU - Chipset: Qualcomm Snapdragon 665 Octa-Core ល្បឿនរលូនខ្លាំង និងជួយសន្សំសំចៃថ្មបាន 20% អមជាមួយ ColorOS 6.0.1 និងដើរដោយប្រព័ន្ធប្រតិបត្តិការ Android 9.0។

អ្វីដែលជាចំណុចពិសេសនោះគឺ បច្ចេកវិទ្យាជំនួយល្បឿនឲ្យរលូន ​​និងកាត់បន្ថយថាមពលថ្ម ក្នុងការលេងហ្គេម នោះគឺ​​ Hyper Boost 2.0 ដែលជាចំណុចត្រូវចិត្តរបស់យុវវ័យដែលចូលចិត្តលេងហ្គេមល្បីៗលើទូរស័ព្ទ ដូចជា​​ Mobile Legend, PUBG Mobile និង Rule Of Survival ។

Oppo A9 2020 
Oppo A9 2020 
Hyper Boost 2.0 ជំនួយល្បឿនឲ្យរលូន
Hyper Boost 2.0 ជំនួយល្បឿនឲ្យរលូន

ការដោះសោរដោយប្រើការ Scan ក្រយ៉ៅដៃ និង មុខ ក៏បានបំពាក់លើទូរស័ព្ទនេះផងដែរ ដោយការ Scan មានសភាពរហ័ស និង សុវត្ថិភាពខ្ពស់។ រីឯការស្តាប់តន្រ្តីរឹតតែច្បាស់ល្អ និងពិរោះជាងមុន ជាមួយនឹងបច្ចេកវិទ្យា Dolby Atmos ប្រៀបដូចជាមានកូនបាស់មួយនៅតាមខ្លួនអញ្ចឹង ។

មុខងារពិសេសៗបន្ថែមទៀតដែលធ្វើឲ្យលោកអ្នកចាប់អារម្មណ៌ និងចង់ប្រើនោះគឹ ថតវិដេអូលើអេក្រង់ (Screen Recording)  ការពារពន្លឺពេលយប់ (Night Shield) អាចថតសំលេងពេលនិយាយទូរសព្ទ័ (Call Recorder)។

Oppo A9 2020 សាកសមបំផុតសម្រាប់អតិថិជន​វ័យ​ក្មេង សិស្សនិស្សិត អ្នកចាប់ការងារដំបូងៗ រឺអ្នកចង់ប្រើស្មាតហ្វូនដំបូងៗ ហើយចង់បានស្មាតហ្វូនដែល​មានថាមពល​ខ្លាំង ទាន់​សម័យ ទាំងពណ៌ ទាំងរូបរាង ទាំងល្បឿន​ ទាំងកាមេរ៉ាកប់ៗ ទាំងមិនខ្វល់ពីស្ពាយ Power Bank តាមខ្លួន ស្មាតហ្វូន​ខ្លាំង​នៅ​ពេល​ដែល​លេង​ហ្គេម និង​តែងតែ​ដើរ​ទាន់​និន្នាការ​ចុង​ក្រោយ​បំផុត​ដែល​កំពុង​តែ​មាន​ការ​ពេញ​និយម​បំផុត​នោះ​គឺល្មមអាចពិចារណាប្រើ Oppo A9 2020 បាន!

សម្លេងពិរោះជាមួយ បច្ចេកវិទ្យា Dolby Atmos
សម្លេងពិរោះជាមួយ បច្ចេកវិទ្យា Dolby Atmos
រន្ធសាកប្រភេទ Type C 
រន្ធសាកប្រភេទ Type C 

ចុងឆ្នាំ2019 ហើយអត់កាមេរ៉ា4គ្រាប់ម៉េចស្ទាវ

នេះគឺចុងឆ្នាំ 2019 មែនអត់? Micro ​USB Type B ម៉េចស្ទាវ!

Ngeth Chheanghour
ង៉ែត ឈៀងហួរ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T