ដៃគូល្អ! ប្រពន្ធ ឆាយ វីរៈយុទ្ធ ទើបសម្រាលកូន សុខ ពិសី ទៅសួរសុខទុក្ខភ្លាម (មានវីដេអូ)

//s4.kh1.co/6d/6d939bc5b44fc9e237d9032991dbb7dd5389a67d.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តដែលជាអ្នកគាំទ្រតារាចម្រៀងប្រចាំផលិតកម្មសាន់ដេលោក ឆាយ វីរៈយុទ្ធ ច្បាស់ជាជ្រាបហើយថា ភរិយារបស់តារាចម្រៀងរូបនេះ ទើបតែសម្រាលបានកូនស្រីកាលពីប៉ុន្មានថ្ងៃមុន ដែលមានឈ្មោះថា វីរៈយុទ្ធ អភិជាតាទេវី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ស្របពេលគ្រួសាររបស់លោក ឆាយ វីរៈយុទ្ធ ទើបតែទទួលបានសមាជិកថ្មីនេះ គេក៏សង្កេតឃើញថា តារាចម្រៀងរួមទ្រនំ ក៏ដូចជាដៃគូចម្រៀងរបស់លោក កញ្ញា សុខ ពិសី បានទៅលេង និងសួរសុខទុក្ខកូនស្រីរបស់លោកដល់មន្ទីរពេទ្យភ្លាមៗ ដោយរូបនាងបានបង្ហោះវីដេអូប្រមាណជា ២នាទីចូលក្នុងបណ្តាញសង្គម។

យ៉ាងណាក្តី ផ្អែកលើវីដេអូនេះ កញ្ញា សុខ ពិសី បានបង្ហាញក្តីស្រលាញ់យ៉ាងខ្លាំងបំផុតចំពោះកូនរបស់លោកមែនទែន ដែលមើលទៅពិតជាកក់ក្តៅខ្លាំងណាស់។

គួររម្លឹកដែរថា កូនស្រីរបស់លោក ឆាយ វីរៈយុទ្ធ បានកើតនៅថ្ងៃទី១៥ ខែកញ្ញា កន្លងទៅថ្មីៗនេះ ហើយទាំងម្តាយទាំងកូន គឺមានសុខភាពល្អទាំងពីរអ្នកតែម្តង៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ពិសី និង វិរៈយុទ្ធ
ពិសី និង វិរៈយុទ្ធ
កូនស្រី ឆាយ វីរៈយុទ្ធ
កូនស្រី ឆាយ វីរៈយុទ្ធ
កូនស្រី ឆាយ វីរៈយុទ្ធ
កូនស្រី ឆាយ វីរៈយុទ្ធ
សុខ ពិសីឆាយ វីរៈយុទ្ធ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T