បុកសាហាវណាស់!! Arsenal និង Sevilla ទម្លុះសំណាញ់ទីម្នាក់ ៣គ្រាប់ រកបាន ៣ពិន្ទុក្នុងប្រកួតដំបូង (មានវីដេអូ)

//s4.kh1.co/c7/c76260e32405e101ca4c43e99d56872775704b17.jpg
កីទ្បា

 ២០-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អឺរ៉ុប៖ ការប្រកួតបាល់ទាត់ពានរង្វាន់ក្លិបអាជីពលំដាប់ទីពីររបស់ទ្វីបអឺរ៉ុប UEFA Europa League កាលពីយប់មិញ បានបញ្ចប់ទៅទាំង ១២ពូលសម្រាប់ការប្រកួតលើកដំបូងក្នុងវគ្គសន្សំពិន្ទុក្នុងពូល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ការប្រកួតកាលពីយប់មិញនោះក្នុងពូល F កាំភ្លើងធំ Arsenal បានទៅលត់ម្ចាស់ផ្ទះ Eintracht Frankfurt ដល់ទៅដីអាល្លឺម៉ង់ក្នុងលទ្ធផល ៣ទល់នឹង០។ ៣គ្រាប់របស់កូនក្រុមលោក​ Unai Emery រកបានដោយកីឡាករ Joseph Willock, Bukayo Saka និង Pierre-Emerick Aubameyang ក្នុងម្នាក់មួយគ្រាប់។

https://s6.kh1.co/__image/w=650,h=440,q=100/58/58d3e46defff328caa3525a06b1278d44f138a08.jpg

មិនឲ្យចាញ់ Arsenal ក្លិបអេស្ប៉ាញ Sevilla ដែលស្ថិតនៅពូល A ក៏បានលត់ Qarabag FK មួយចាស់ដៃផងដែរ ពោលគឺក្នុងលទ្ធផល ៣ទល់នឹង០។ ៣គ្រាប់របស់ Sevilla រកបានដោយខ្សែប្រយុទ្ធចំណូលថ្មី Javier Hernandez, El Haddadi និង Oliver Torres ម្នាក់មួយគ្រាប់៕

https://s5.kh1.co/__image/w=650,h=366,q=100/12/123b07509dbcc7d481a2a7e8c197e1cde6173908.jpg

សូមទស្សនាវីដេអូ Highlight នៅខាងក្រោម៖

Eintracht Frankfurt 0-3 Arsenal
Qarabag FK 0-3 Sevilla
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T