ហេតុតែស្រលាញ់ប្អូនពេក! សេរីមន្ត ធ្វើរូបសំណាកខេមរៈ ស្រីពៅ ដ៏ធំស្មើនឹងមនុស្ស ទុកជាការនឹករំលឹក!

//s5.kh1.co/76/76cfc3362a088eac6a02a516c19c760a3fa07931.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០១៩ ១០ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ អស់រយៈពេលជាច្រើនខែ ដែលខេមរៈ  ស្រីពៅ បានឃ្លាតឆ្ងាយពី ក្រុមគ្រួសារដ៏សែនកក់ក្តៅ និងហ្វេនជាច្រើនរប​ស់នាង។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏បងប្អូនរបស់នាង មិនដែលភ្លេចស្រីពៅ ម្តងណានោះទេ តែងតែនឹករំលឹក ធ្វើបុណ្យឧទ្ទិសកុសលដល់នាងជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ កាលពីប៉ុន្មានម៉ោងមុន តារាចម្រៀងប្រុស ខេមរៈ សេរីមន្ត បានបង្ហាញនូវរូបសំណាក ដែលធ្វើឡើងយ៉ាងប្រណីត ដែលច្នៃ និងឆ្លាក់ជារូប ខេមរៈ ស្រីពៅ ដូចបេះដាក់តែម្តង សូម្បីតែឈុតសម្លៀកបំពាក់។ ហើយមូលហេតុដែល លោកធ្វើបែបនេះ ក៏ព្រោះតែ រូបនាង ជាប្អូនស្រី និងជាកូនស្រីដ៏គួរឲ្យស្រលាញ់ សម្រាប់ក្រុមគ្រួសារ ទោះបីជាពួកគេ លែងឃើញមុខនាងតទៅទៀត ក៏បានឃើញរូបសំណាក នាងជារៀងរាល់ថ្ងៃដែរ។

ជាពិសេស លោក ខេមរៈ សេរីមន្ត បានសរសេរសារថា៖

រូបសំណាកខេមរៈស្រីពៅ ប្អូនស្រីសំណប់ចិត្តខ្ញុំនិងប៉ាម៉ែរួមទាំងបងប្អូនទាំងអស់គ្នា ពេលនេះរួចរាល់ហើយ ថ្វីត្បិតប្អូនស្រីខ្ញុំមិននៅ តែកេរ្តិ៍ឈ្មោះ កិត្តិយស ក្តីស្រលាញ់ ពីបងនិងប៉ាម៉ែបងប្អូនយើងរួមទាំងបងប្អូនពូមីង ដែលគាត់ស្រលាញ់គាំទ្រប្អូន ស្រីគឺនៅឋិតថេរជារៀងរហូត។ សូមប្អូនបានទៅដល់ឋានសួគ៌៕

 ខេមរៈ សេរីមន្ត
 ខេមរៈ សេរីមន្ត
 ខេមរៈ សេរីមន្ត
 ខេមរៈ សេរីមន្ត
 ខេមរៈ សេរីមន្ត ធ្វើរូបសំណាក់ប្អូនស្រី
 ខេមរៈ សេរីមន្ត ធ្វើរូបសំណាក់ប្អូនស្រី
 ខេមរៈ សេរីមន្ត ធ្វើរូបសំណាក់ប្អូនស្រី
 ខេមរៈ សេរីមន្ត ធ្វើរូបសំណាក់ប្អូនស្រី
https://s6.kh1.co/__image/w=650,h=867,q=100/b6/b676d4e4b0974aa2a8ea902e99399fd70caad81e.jpg
ខេមរៈ​ សិរីមន្ត
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T