ផឹកស៊ី​ដើរទៅ​បត់ជើង​នៅ​បន្ទប់ទឹក​ ស៊ី​១​កំផ្លៀង​របស់​ជនជាតិ​ស្បែក​ខ្មៅ​ផ្អើល​ឈុ​ល

//s4.kh1.co/cc/ccf5762d44f9b20a241de13bb7a5ab77046121fd.jpg
សង្គម

 ១៩-កញ្ញា-២០១៩ ៥ល្ងាច · ៥ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ដើរ​ចេញ​មក​ពី​កន្លែង​ផឹកស៊ី​ទៅ​បត់ជើង​នៅ​បន្ទប់ទឹក​ចំណតរថយន្ត​ក្រោយ​ផ្សារ​សូ​រិ​យា​ត្រូវ​បាន​ជនជាតិ​ស្បែក​ខ្មៅ​ស្រវឹងស្រា​ទះកំផ្លៀង​ធ្វើ​ឲ្យ​ឈ្លោះប្រកែក​គ្នា​ផ្អើល​ពេញ​ផ្សារ​សូ​រិ​យា​ម៉​ល​តែ​ម្តង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​2 និង​10​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​19 ខែកញ្ញា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​51​នៅ​ចំណុច​ផ្សារ​សូ​រិ​យា​ម៉​ល ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​3 ខណ្ឌដូនពេញ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​មានឈ្មោះ ហុង លី ភេទ​ប្រុស អាយុ​21​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នះ​គឺ​ជន​រង​គ្រោះ​បាន​អង្គុយ​ផឹកស៊ី​នៅ​ហាង​នៅ​ក្បែរ​នឹង​ផ្សារ​សូ​រិ​យា​ម៉​ល លុះ​ពេល​ដែល​កើតហេតុ​ខាងលើ​នេះ​ជន​រង​គ្រោះ​បាន​ទៅ​បត់ជើងតូច​នៅ​ចំណតរថយន្ត ស្រាប់តែ​មាន​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​សង្ស័យ​ស្រវឹងស្រា​ហើយ​រករឿង​គេ និង​ទះកំផ្លៀង​ជន​រង​គ្រោះបណ្តាល​ឱ្យ​ឈ្លោះប្រកែក​គ្នា​ឡើង​ផ្អើល​ពេញ​ក្នុង​ផ្សារ​សូ​រិ​យា​ម៉​ល ។

ភ្លាម​ៗ​នោះ​ដែល​សន្តិសុខ​ផ្សារ​សូ​រិ​យា​ម៉​ល និង​មិត្តភក្តិ​ជន​រង​គ្រោះ​ចូល​ទៅ​ឃាត់​តែ​ជនជាតិ​ស្បែក​ខ្មៅ​ព្រួត​វាយ​បណ្តាល​ឱ្យ​បែក​ចិញ្ចើម​ម្ខាង​ផ្នែក​ខាងស្តាំ ហើយ​ដើរ​ឡើង​ទៅ​អង្គុយ​ផឹក​បាត់​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​គាត់​ខឹង​ក៏​ស្រែក​ឡូឡា​ពេញ​ក្នុង​ផ្សារ​សូ​រិ​យា​ម៉​ល បន្តិច​ក្រោយមក​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣​មក​ដល់​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍ ។ ក្រោយ​ពេល​កើតហេតុ​ខាង​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យ​នៅ​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣​ដើម្បី​ឱ្យ​សមត្ថកិច្ច​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

https://s6.kh1.co/__image/w=650,h=379,q=100/22/22ce1156b71f8f9c3968b21276af36374b0d7803.jpg
https://s6.kh1.co/__image/w=650,h=379,q=100/e7/e7431c908c2cbf1c9c029cf5fa900b4ad905ac72.jpg
https://s6.kh1.co/__image/w=650,h=379,q=100/eb/eb35542028347289a4d94c6f2caa9f586d5af659.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T