អ៊ុំស្រីម្នាក់តស៊ូលក់បាយមាន់រាល់ព្រឹក ដើម្បីយកប្រាក់ទៅចិញ្ចឹមឆ្កែនិងឆ្មាអនាថាចំនួន១០០ក្បាល

//s4.kh1.co/04/0475d9d688e39990e1982df92ad8a29721ca7d4b.jpg
សង្គម

 ១៩-កញ្ញា-២០១៩ ៥ល្ងាច · ៥ ឆ្នាំមុន

ម៉ាឡេស៊ី៖ អ៊ុំស្រីវ័យចំណាស់ម្នាក់រស់នៅក្នុងទីក្រុង Penang បានតស៊ូលក់បាយមាន់ជារៀងរាល់ព្រឹក ដើម្បីរកប្រាក់ទៅចិញ្ចឹមឆ្កែនិងឆ្មាអនាថាចំនួន១០០ក្បាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា អ៊ុំស្រីមានឈ្មោះថា Huang Xiuying អាយុ៦៤ឆ្នាំ បានចាប់ផ្ដើមចិញ្ចឹមឆ្កែនិងឆ្មាអនាថា ក្រោយពីឆ្កែសំណព្វចិត្តមួយក្បាលរបស់គាត់ដែលងាប់បាត់ទៅដោយសារឡានបុក កាលពី២០ឆ្នាំមុន។

អ៊ុំស្រី
អ៊ុំស្រី

អ៊ុំស្រីបាននិយាយទាំងអួលដើម.កថា៖

«នៅពេលដែលបានឃើញឆ្កែអនាថា តែងតែរម្លឹកខ្ញុំទៅដល់ឆ្កែដែលបានស្លាប់ទៅរបស់ខ្ញុំជានិច្ច។ ដូច្នេះហើយ បានជាខ្ញុំតែងតែនាំឆ្កែឬឆ្មាអនាថាទាំងនោះមកនៅជាមួយម្ដងមួយៗ។ មួយចំនួនខ្ញុំរើសពីតាមដងផ្លូវ ចំណែកមួយចំនួនទៀត មានអ្នកជិតខាងយកមកឲ្យ។»

ប្រភពបានបន្ដថា  មានយប់ខ្លះ គាត់ថែមទាំងចំណាយ​រយៈពេល៤ម៉ោង ដើម្បីមើលថែសត្វទាំងនោះទៀតផង។ ចំពោះការចិញ្ចឹមសត្វចំនួន១០០ក្បាលគឺមិនងាយស្រួលនោះទេ គឺត្រូវចំណាយប្រាក់អស់ជាច្រើន។ ជារៀងរាល់ខែអ៊ុំស្រីចំណាយ ១,៥០០រីងហ្គីត (ប្រមាណ ៣៥៨ដុល្លារអាមេរិក) ទៅលើអ្នកជួយមើលថែសត្វ និង ៤៥០រីងហ្គីត (ប្រមាណ១០៨ដុល្លារអាមេរិក) ទៅលើថ្លៃជួលជម្រកសត្វ ។ មានថ្ងៃខ្លះប្រាក់ចំណូលបានមកពីការលក់បាយមាន់គឺតិចមែនទែន។

អ៊ុំស្រី
អ៊ុំស្រី

មានមនុស្សមួយចំនួនបានសួរទៅអ៊ុំស្រីថា៖

«តើមិនហត់នឿយក្នុងការចិញ្ចឹមសត្វអនាថាទេ ឬយ៉ាងម៉េច?»

អ៊ុំស្រីតបទៅវិញថា៖

«ការចិញ្ចឹមគឺមិនលំបាកទេសម្រាប់ខ្ញុំ ព្រោះខ្ញុំគិតថាវាជាការងារនៅផ្ទះ។ នៅពេលដែលខ្ញុំឃើញសត្វទាំងនោះបានស៊ីឆ្អែត និងដេកស្រួល ខ្ញុំពិតជាមានសេចក្ដីសុខណាស់។»

ក្រោយពីរឿងរ៉ាវរបស់អ៊ុំស្រីត្រូវបានលេចឮរួចមក មានមហាជនជាច្រើនកោតសរសើរពីគាត់ និងចាត់ទុកជាប្រជាជនដ៏គំរូមួយរូបទៀតផង៕

សត្វចិញ្ចឹមរបស់អ៊ុំស្រី
សត្វចិញ្ចឹមរបស់អ៊ុំស្រី
សត្វចិញ្ចឹមរបស់អ៊ុំស្រី
សត្វចិញ្ចឹមរបស់អ៊ុំស្រី
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T