Sulli ភ័យដល់ថ្នាក់​ឱបក្បាលជ្រប់តុ កំពុង Live សុខៗ បែរជាមានបុរសស្រវឹងចូលមករំខានស្តែងៗ!

//s6.kh1.co/84/846bdf631a823f7cdfba2f11933c04c4bc1e0ae8.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាស្រីសាច់សខ្ចី Sulli បានធ្វើការ Live ផ្ទាល់ នៅលើគណនីអ៊ីនស្តាក្រាមផ្ទាល់ខ្លួនរបស់នាង ដើម្បីជជែកកម្សាន្តលេងជាមួយនឹងអ្នកគាំទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្នុងនោះនាងក៏ស្រាប់តែជួបនូវរឿងដ៏គួរឲ្យហួសចិត្តមួយ និងជារឿងអ្នកគាំទ្រគ្រប់គ្នាមិននឹកស្មានដល់ផងដែរ។

ជាការពិតណាស់ ខណៈពេលដែល Sulli កំពុងតែធ្វើការ Live ជាមួយនឹងមិត្តភក្តិរបស់នាងសុខៗ ស្រាប់តែមានបុរសប្លែកមុខម្នាក់ បានដើរចូលមកធ្វើការណែនាំខ្លួនទាំងស្រវឹងដោយបាននិយាយថា៖

«ខ្ញុំគឺជាអ្នកគាំទ្ររបស់កញ្ញា Sulli ប៉ុន្តែខ្ញុំស្រវឹង។»

ក្រោយឃើញ Sulli មិនព្រមធ្វើការឆ្លើយតបជាមួយ ស្រាប់តែបុរសស្រវឹងរូបនេះនិយាយបន្តថា៖

«សូមកុំយល់ច្រឡំអី, ខ្ញុំគោរពSulli ខ្លាំងណាស់»។

បន្ទាប់មកតារាស្រីវ័យ២៥ឆ្នាំរូបនេះ ក៏បានធ្វើការងក់ក្បាលប៉ុន្តែនាងមិនបាននិយាយអ្វីឡើយ។ ក្រោយពីស្ងាត់បានបន្តិច បុរសប្លែកមុខរូបនោះក៏បាននិយាយបន្ថែមថា៖

«តើ Sulli មិនអាចនិយាយអ្វីខ្លះមកកាន់ខ្ញុំទេឬ?»

នៅពេលនោះ ស្រាប់តែតារាចម្រៀងស្រីរូបនេះក៏មានការភ្ញាក់ផ្អើលជាខ្លាំង និងបានថែមទាំងលើកដៃឱបក្បាលជ្រប់នឹងតុ ទាំងភ័យស្លន់ស្លោ ដើម្បីចៀសវាងកាមេរ៉ា ដែលបុរសរូបនោះព្យាយាមចង់ថតរូបរបស់នាង។

ក្រោយឃើញស្ថានការណ៍បែបនេះ មិត្តភក្តិរបស់ Sulli ក៏បានចេញមុខបដិសេធជំនួស Sulli ដោយបាននិយាយថា៖

«នាងបានបដិសេធជាច្រើនដងហើយ មុននេះ»

តួយ៉ាង គ្រាន់តែនាងនិយាយសម្ដីមួយឃ្លានេះ បុរសស្រវឹងរូបនោះ ក៏ព្រមចាកចេញតែម្តង។ យ៉ាងណាមិញ អាចនិយាយបានថា នេះជាជីវិតដែលតារាសិល្បៈល្បីៗជាច្រើនតែងតែជួបប្រទះ ហើយពេលខ្លះ ពួកគេថែមទាំងអាចនឹងមានគ្រោះថ្នាក់ ដោយសារតែមនុស្សទាំងនេះថែមទៀតផងដែរ៕

បុរសស្រវឹងម្នាក់មករំខាន Sulli ពេលកំពុង Live

តារាស្រី Sulli
តារាស្រី Sulli
តារាស្រី Sulli
តារាស្រី Sulli
តារាស្រី Sulli
តារាស្រី Sulli
តារាស្រី Sulli
តារាស្រី Sulli
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T