វីរបុរស Man UTD ម្នាក់ថា Hazard នឹងសោកស្ដាយក្នុងជីវិត ព្រោះតែ.......!!

//s5.kh1.co/4b/4bd7518f1193fd92850a3b623903288ca4a4b71c.jpg
កីទ្បា

 ១៩-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អឺរ៉ុប៖ វីរបុរសរបស់ Manchester United លោក Rio Ferdinand ជឿថា Eden Hazard នឹងស្ដាយក្រោយដែលទៅចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Eden Hazard 
កីឡាករ Eden Hazard 

ក្រោយចំណាយរយៈពេល ៧ឆ្នាំនៅកីឡដ្ឋាន Stamford Bridge ជាមួយ Chelsea ខ្សែប្រយុទ្ធជម្រើសជាតិប៊ែលហ្សិកបានផ្លាស់ទៅលេងនៅទឹកដីអេស្ប៉ាញក្នុងតម្លៃខ្លួន ៨៨លានផោន។ ប៉ុន្តែរូបគេហាក់បង្ហាញការចាប់ផ្ដើមមិនសូវជាបានល្អប៉ុន្មាននោះទេ ដោយសារតែបញ្ហារបួស ខណៈកាលពីយប់មិញក្រុមរបស់គេទើបតែចាញ់ PSG ក្នុងលទ្ធផល ៣ទល់នឹង០ ក្នុងពានរង្វាន់ UEFA Champions League។

ក្រោយចប់ការប្រកួតដែល Real Madrid ចាញ់ PSG អតីតខ្សែការពារឆ្នើម Ferdinand បាននិយាយថាលោកបារម្មណ៍ខ្លាចដែល Hazard ផ្លាស់ប្ដូរក្លិបខុសពេលវេលា។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖

“នៅពេលអ្នកទៅចូលរួមជាមួយក្លិបថ្មី ជាពិសេសក្លិបធំដូច Real Madrid អ្នកនឹងត្រូវលេងបាល់ និងគ្រប់គ្រងបាល់ឲ្យបានច្រើន ព្រោះអ្នកនឹងជាទីចាប់អារម្មណ៍របស់មនុស្សជាច្រើន។”

លោក Rio Ferdinand
លោក Rio Ferdinand

Ferdinand បានបន្តទៀតថា៖

“គេ (Hazard) ត្រូវតែខំប្រឹងខ្លាំងនៅពេលហ្វឹកហាត់ និងពេលប្រកួត ដើម្បីអាចមានបាល់លេងបានច្រើន។ ខ្ញុំពិតជាបារម្មណ៍ថាគេទៅចូលរួមជាមួយ Real Madrid ខុសពេលវេលា។”

សម្រាប់ការប្រកួតយប់មិញ Real Madrid មិនមានឱកាសទាត់ចំគោលដៅសូម្បីមួយជើង បើទោះបីជាខ្សែប្រយុទ្ធកំពូលៗដូចជា Hazard, Bale និង Benzema ចូលលេងក្ដី។

Hazard ក្នុងការប្រកួតជាមួយ PSG
Hazard ក្នុងការប្រកួតជាមួយ PSG

គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលថ្មីនេះរបស់ Real Madrid ក្រោមការដឹកនាំរបស់លោក Zidane ៤ប្រកួតដំបូងក្នុងក្របខណ្ឌ La Liga គឺឈ្នះ២ និងស្មើ២ ខណៈលទ្ធផលនេះអាចជាសម្ពាធមួយដល់អ្នកចាត់ការទូទៅសញ្ជាតិបារាំង៕

ប្រភពMetro

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T