អ្នកគាំទ្របារម្ភ ក្រោយឃើញ Jiyeon ក្រុម T-ARA ស្គមជាងមុនខ្លាំង មើលលែងចង់ស្គាល់!

//s6.kh1.co/56/56b4bfd3a1aff9f79ff8c6279eb5e7e9865c0303.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលជាអ្នកគាំទ្រវិស័យ KPOP ស៊េរីចាស់ ប្រាកដជាស្គាល់តារាចម្រៀងស្រីរូបស្រស់ Jiyeon សមាជិកមួយរូបនៅក្នុងអតីតក្រុមចម្រៀងនារីកូរ៉េ T-ARA ជាក់ជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាក្រុមចម្រៀងនេះ ត្រូវបានរំសាយហើយក៏ពិតមែន ប៉ុន្តែ Jiyeon និងសមាជិកដទៃទៀតរបស់ក្រុមនៅតែមានវត្តមាននៅក្នុងពិភពសិល្បៈ និងនៅតែទទួលបានការគាំទ្រពីបណ្តាហ្វេនៗដូចមុនដដែល។

ជាក់ស្តែងថ្មីៗនេះ Jiyeon បានធ្វើឲ្យអ្នកគាំទ្រមិនតិចនាក់ព្រួយបារម្ភ ពីបញ្ហាសុខភាពរបស់នាងជាខ្លាំង។ ដោយកាលពីថ្ងៃទី១៨ ខែកញ្ញា ម្សិលមិញនេះ Jiyeon បានបង្ហោះរូបប៉ុន្មានសន្លឹកនៅក្នុងគណនីអ៊ីនស្តាក្រាមរបស់នាង។

ជាមួយគ្នានេះ អ្នកគាំទ្រសង្កេតឃើញថា នាងហាក់ដូចជាស្រកគីឡូ និងរូបរាងកាយស្គមស្គាំងជាងមុនខ្លាំង។ សូម្បីតែទម្រង់មុខ ដៃ ជើង របស់នាងក៏ស្គមតូច លែងឃ្យូតៗដូចមុនទៀតហើយ។

ទៀតសោត ក្រោយពីបានឃើញរូបទាំងនោះ អ្នកគាំទ្រនាំគ្នាបញ្ចេញយោបល់ សម្តែងពីក្តីបារម្ភទៅកាន់នាង ផ្សេងៗគ្នាយ៉ាងដូច្នេះថា៖

«នាងមើលទៅដូចជាស្គមខ្លាំងណាស់»

ចំណែកឯអ្នកផ្សងទៀតនិយាយថា៖

«នាងអាចឆ្លងកាត់រឿងទុក្ខសោកជាច្រើន មើលចុះ! នាងស្រកទម្ងន់ជាងមុនច្រើនណាស់»

យ៉ាងណាមិញ នេះគ្រាន់តែជាការព្រួយបារម្ភរបស់អ្នកគាំទ្រប៉ុណ្ណោះ មិនអាចសន្និដ្ឋានបានទេថា ព្រោះតែមូលហេតុអ្វីទើបនាងស្គមដល់ថ្នាក់នេះ ដោយសារតែ នាងមានបញ្ហាសុខភាព ឬក៏គ្រាន់តែចង់សម្រកទម្ងន់។ ប៉ុន្តែទោះបីជានាងមានមូលហេតុបែបណាក៏ដោយ អ្នកគាំទ្រគ្រាន់តែចង់ឲ្យនាងឡើងទម្ងន់វិញជាងនេះបន្តិច ទើបមើលទៅឃើញស្អាតដូចមុន៕ 

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

Jiyeon ពីមុន
Jiyeon ពីមុន
Jiyeon ពីមុន
Jiyeon ពីមុន
Jiyeon ពីមុន
Jiyeon ពីមុន
Jiyeon បច្ចុប្បន្ន
Jiyeon បច្ចុប្បន្ន
Jiyeon បច្ចុប្បន្ន
Jiyeon បច្ចុប្បន្ន
Jiyeon បច្ចុប្បន្ន
Jiyeon បច្ចុប្បន្ន
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T