ការហាត់ប្រាណ ផ្ដល់ប្រយោជន៍ជាច្រើនដល់សុខភាពរបស់យើងដូចជា ជួយបញ្ចេញជាតិពុល ចលនាសាច់ដុំ ហើយវាក៏ជាការណែនាំពីគ្រូពេទ្យផងដែរ។ ការសិក្សារបស់ដាណឺម៉ាក រកឃើញថា ហាត់ប្រាណដោយលើកទម្ងន់ មានផលល្អចំពោះបេះដូងច្រើនជាងការហាត់បែបផ្សេងច្រើនណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Copenhagen របស់ដាណឺម៉ាក បញ្ជាក់ថា ការហាត់ប្រាណដោយលើកទម្ងន់ ពិតជាជួយកាត់បន្ថយខ្លាញ់ក្នុងបេះដូង និងជាលិកាខ្លាញ់ (Adipose)។ ប៉ុន្ដែការហាត់ប្រាណផ្សេងទៀត ទោះបីជាប្រើកម្លាំង និងស៊ូខ្លាំង (ប្រភេទ Endurance) ពុំជួយដល់បេះដូង ដូចការហាត់ប្រាណដោយលើកទម្ងន់នោះទេ។
ក្នុងការសិក្សានេះ អ្នកស្រាវជ្រាវបានជ្រើសរើសមនុស្សធាត់ ៣២ នាក់ ប៉ុន្ដែពួកគេគ្មានជំងឺបេះដូង និងទឹកនោមផ្អែមនោះទេ។ មនុស្សទាំង ៣២ នាក់នេះ បានហាត់ប្រាណរយៈពេល៣ខែ ដោយមានការហាត់ប្រាណដោយលើកទម្ងន់ និងការហាត់ប្រាណផ្សេងៗទៀត។ អ្នកចូលរួមក្នុងការសិក្សានេះ បានស្កេន MRI បេះដូង តាំងពីចាប់ផ្ដើម រហូតដល់ចុងបញ្ចប់នៃការសិក្សា។
ការហាត់ប្រាណគ្រប់ប្រភេទ ពិតជាកាត់បន្ថយជាលិកាខ្លាញ់ ប្រៀបធៀបជាមួយអ្នកអត់ហាត់ប្រាណ។ ប៉ុន្ដែមានតែការហាត់ប្រាណដោយលើកទម្ងន់ប៉ុណ្ណោះ ដែលជួយកាត់បន្ថយជាតិខ្លាញ់ក្នុងបេះដូង រហូតដល់ ៣១% បើធៀបនឹងអ្នកអត់ហាត់ប្រាណ។
ទោះបីជាការសិក្សានេះពុំបានពន្យល់មូលហេតុ ដែលការហាត់ប្រាណដោយលើកទម្ងន់ ជួយកាត់បន្ថយជាតិខ្លាញ់ក្នុងបេះដូង ជាងការហាត់ប្រាណបែបផ្សេងទៀតក៏ដោយ ក៏មានការសិក្សាពីមុនជាច្រើន លើកឡើងពីបញ្ហានេះដែរ។ ការសិក្សាជាច្រើន រកឃើញថា ការហាត់ប្រាណដោយលើកទម្ងន់ ជួយបង្កើនសាច់ដុំ និងមេតាប៉ូលិស ដែលជួយដុតកាឡូរី ជាងការហាត់ប្រាណបែបផ្សេងទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet