Manchester United នឹងធ្វើការប្រកួតជាមួយក្រុម Astana ដោយគ្មានកីឡាករសំខាន់ៗ៤រូបនេះ

//s5.kh1.co/75/75a01c535ffd090e7316d6a088de4c1839db48bf.jpg
កីទ្បា

 ១៩-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ក្រុម Manchester United នាពេលនេះកំពុងជួបនឹងវិបត្តិកីឡាកររបួសខណៈពេលដែលកីឡាករ Daniel James, Paul Pogba, Luke Shaw និង Anthony Martial សុទ្ធតែមិនអាចលេងអោយ ក្រុមបិសាចក្រហមបាននៅយប់នេះដោយសាររបូស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្លិបបិសាចក្រហម Manchester United នឹងបើកទ្វារកីឡាដ្ឋាន Old Trafford ស្វាគមន៍ក្រុមភ្ញៀវ Astana FC នៅយប់ថ្ងៃព្រហស្បតិ៍នេះក្នុងក្របខណ្ឌ Europa League។

កីឡាករទាំង៤នាក់របស់ Man Utd ដែលអវត្តមានក្នុងប្រកួតយប់នេះ
កីឡាករទាំង៤នាក់របស់ Man Utd ដែលអវត្តមានក្នុងប្រកួតយប់នេះ

ប៉ុន្តែគ្រូបង្វឹកក្រុមបិសាចក្រហមលោក Solskjaer បានបញ្ជាក់ថាកីឡាករសញ្ជាតិបារាំង Pogba និង Martial ត្រូវបានខកខានក្នុងការប្រកួតនេះដោយអ្នកទាំងពីររូបនេះបានខកខានម្ដងរួចទៅហើយក្នុងការប្រកួតយកឈ្នះ Leicester កាលពីថ្ងៃសៅរ៍។

ចំណែកឯខ្សែការពារស្លាបឆ្វេង Luke Shaw ដែលបានអវត្តមានតាំងពីកាលប្រកួតប៉ះជាមួយក្រុម Crystal Palace កាលពីខែមុនក៏នឹងខកខានក្នុងប្រកួតនេះផងដែរដោយសារមានបញ្ហារបួសសរសៃពួរ។

រីឯកីឡាករ Daniel James ក៏នឹងអវត្តមានផងដែរដោយសារមានបញ្ហារបួសកាលពីពេលថ្មីៗនេះ។ លោក Solskjaer សង្ឃឹមថា កីឡាករសញ្ជាតិរូបនេះនឹងអាចវិលត្រឡប់មកជួយក្រុមវិញបានក្នុងការប្រកួតក្នុងលីគទល់នឹងក្រុម West Ham នៅថ្ងៃអាទិត្យនេះ។

កីឡាករ Daniel James
កីឡាករ Daniel James

លោក Solskjaer បាននិយាយថា៖​

"ខ្ញុំមិនគិតថាយើងនឹងឃើញវត្តមានរបស់ Paul ឬ Anthony នោះទេខ្ញុំប្រាកដណាស់ថាពួកយើងនឹងមិនបានឃើញពួកគេ។"

លោក Solskjaer បានបន្តទៀតថា៖

"Luke មិនទាន់បានត្រៀមខ្លួននៅឡើយទេ។ ចំណែកឯ James គាត់បានខកខានការហ្វឹកហាត់នៅថ្ងៃនេះ ហើយរបួសរបស់គាត់អាចនឹងមានរយៈពេលយូរជាងការរំពឹងទុកប៉ុន្តែសង្ឃឹមថាគាត់នឹងវិលត្រឡប់មកវិញនៅចុងសប្តាហ៍នេះ៕"

ប្រភព៖ Thesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T