មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park នឹងក្លាយជាផ្សារបោះដុំ ដែលមានផលិតផលសម្បូរបែប និងទាក់ទាញ នៅខណ្ឌសែនសុខ !

//s6.kh1.co/b9/b9d4325857324b5ea5c4188916d74cb72519c5f0.jpg
សង្គម

 ១៩-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជាមួយនឹងការបង្ហាញវត្តមាន ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ និងទីផ្សារបោះដុំផលិតផលដ៏សម្បូរបែប នៅត្រឹមដើមឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ B2B Park បាននឹងកំពុងតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់បណ្តាក្រុមហ៊ុន និងហាងលក់ទំនិញបោះដុំ-រាយនានាជាច្រើន ហើយនៅក្នុងនោះក៏មានក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍អេទ្បិចត្រូនិច និងព័ត៌មានវិទ្យាម្ហូបអាហារ និងភេសជ្ជៈផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយស្ថិតនៅក្នុងតំបន់ទីប្រជុំជន ដែលកំពុងតែមានសក្ដានុពលនៃខណ្ឌសែនសុខ រាជធានីភ្នំពេញ តំបន់នេះមានការប្រមូលផ្តុំទៅដោយហាងលក់ទំនិញ និងផ្សារទំនើបជាច្រើនក្នុងនោះមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ P2B Park នឹងក្លាយខ្លួនជាមជ្ឈមណ្ឌលផ្សារបោះដុំ ដាក់តាំង និងលក់ផលិតផលចម្រុះដ៏សម្បូរបែប គួរជាទីទាក់ទាញបំផុតប្រចាំតំបន់ ស្របទៅនឹងការចង់បានរបស់បណ្តាក្រុមហ៊ុននានានាឆ្នាំ២០២០ ខាងមុខនេះ។

  មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ P2B Park
  មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ P2B Park

ប្រធានផ្នែកទីផ្សារ និងការជួលទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park លោក ព្រឿង វិបុល បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៩ កញ្ញា នេះថា៖ 

«បច្ចុប្បន្នតំបន់ខាងលើនេះ បានក្លាយជាទីតាំងដ៏មានប្រជាប្រិយភាព លើវិស័យលំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ស្របពេលដែលកំណើននៃប្រជាសាស្ត្របានចូលមករស់នៅកាន់តែច្រើន រួមជាមួយនឹងវត្តមាននៃផ្សារទំនើបនានាផងដែរ»។

ជាមួយគ្នានេះ លោកបានបន្តទៀតថា៖ 

«ក្រៅពីតំបន់លំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ដែលប្រមូលផ្តុំទៅដោយបុរីធំៗជាច្រើននោះ នៅតំបន់នេះក៏ជាទីប្រជុំអាជីវកម្មចម្រុះ គ្លីនិក មន្ទីរពេទ្យឯកជន សាលារៀនរដ្ឋ និងឯកជន ហាងទំនិញទំនើបៗ គ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារ ហើយក៏មានអគារដែលជាស្ថាប័នរដ្ឋ ជាច្រើនទៀត ពិសេស ធនាគារជាតិនៃកម្ពុជាផងដែរ។ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលនឹងបើកដំណើរការ ជាផ្លូវការនៅត្រឹមដើមឆ្នាំ២០២០ ខាងមុខ នឹងចូលខ្លួនមកបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ ក៏ដូចជាតំបន់ជិតខាង ជាពិសេសបណ្តាក្រុមហ៊ុននានា ដែលមានបំណងពង្រីកសក្តានុពល ផលិតផលរបស់ខ្លួនមកកាន់ទីផ្សារផងដែរ»។

មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ P2B Park
មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ P2B Park

ជាមួយនឹងទីតាំងដ៏ល្អ ធំទូលាយ និងមានការចនាអាគារដ៏ទាក់ទាញដែលមានកម្ពស់រហូតដល់៦ជាន់ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹងត្រូវបានបែងចែកដាច់ដោយឡែកពីគ្នារវាងជាន់សម្រាប់ដាក់តាំង-លក់ប្រភេទផលិតផល ក៏ដូចជា សេវាកម្មក្រុមហ៊ុនទាំងអស់នឹងទទួលបានផលប្រយោជន៍បន្ថែមជាច្រើនទៀតដូចជា តម្លៃជួលទីតាំងថោកសមរម្យ រាល់ការផ្សព្វផ្សាយផលិតផលមានប្រសិទ្ធភាពខ្ពស់ តាមរយៈការជួយជម្រុញទីផ្សារ និងការផ្សព្វផ្សាយពី B2B Park ជាពិសេសគឺ ការផ្តល់នូវការធ្វើទីផ្សារនិងផ្សព្វផ្សាយ តាមរយៈប្រព័ន្ធឌីជីថល រាល់ការផ្សព្វផ្សាយ តាមរយៈបណ្តាញអេឡិចត្រូនិក Riich.Me និង Justrip បណ្តាញទំនាក់ទំនងសង្គម (Facebook, Linkedin, Twitter, Google, Youtube) បណ្តាញអាជីវកម្មតាមអ៊ីនធឺណែត (e-Commerce) រួមជាមួយនឹងស្ថាប័នផ្សព្វផ្សាយព័ត៌មានក្នុងស្រុកជាច្រើនទៀតដូចជា កាសែត ទូរសទស្សន៍ វិទ្យុ គេហទំព័រ ជាតិ និងអន្តរជាតិជាដើម។

ដោយលោក ព្រឿង វិបុល បានបន្តថា៖

«មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹងមានការរៀបចំកម្មវិធីពិព័រណ៍ពាណិជ្ជកម្មប្រចាំខែ និងកម្មវិធីផ្សព្វផ្សាយផ្សេងៗជារឿងរាល់សប្ដាហ៍ ក្រោមការគាំទ្រពីក្រសួងពាណិជ្ជកម្ម ក្រសួងទូរគមនាគមន៍ ក្រសួងការបរទេស ក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិក ផងដែរ។ ទាំងអស់នេះហើយដែលជាហេតុផល សម្រាប់បណ្តាក្រុមហ៊ុន និងហាងលក់ទំនិញនានា ចាំបាច់ជ្រើសយកមជ្ឈមណ្ឌលពាណិជ្ជកម្ម B2B ParK ធ្វើជាដៃគូលក់របស់ខ្លួន»។

មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ P2B Park
មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ P2B Park

ដោយឡែកប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ផងដែរថា៖

«សែនសុខ គឺជាខណ្ឌមួយដែលមានសក្តានុពលខ្លាំងលើវិស័យអចលនទ្រព្យ ជាពិសេសផ្នែកលំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ដោយសារតែមានលំហូរប្រជាសាស្ត្រជាច្រើនចូលទៅរស់នៅក្នុងខណ្ឌមួយនេះ ហើយមានភាពអំណោយផលលើកត្តាភូមិសាស្ត្រ។ នៅក្នុងខណ្ឌមួយនេះ មានផ្លូវសេដ្ឋកិច្ចសំខាន់ៗជាច្រើន ជាពិសេសផ្លូវហាណូយ ដែលកំពុងតែមានភាពរីកចម្រើន និងអភិវឌ្ឍទៅលើសំណង់អាគារខ្ពស់ៗជាច្រើន ដែលកាន់តែធ្វើឱ្យតំបន់មានតម្លៃកាន់តែថ្លៃ»។

មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ P2B Park
មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ P2B Park
មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ P2B Park
មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ P2B Park
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T