ទើបកើតបានប៉ុន្មានថ្ងៃ តែកូននាយចយ មានមុខមាត់យ៉ាងគួរឲ្យក្នាញ់!

//s4.kh1.co/3f/3fea394295926ac58890aa5576d8826f7d96283f.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាកំប្លែងប្រុសដ៏មានប្រជាប្រិយភាព នាយ ចយ ទើបតែទទួលបាននូវសមាជិកថ្មីម្នាក់ដែលរង់ចាំ និងចង់ឃើញមុខអស់ពេលជាច្រើនខែ ស្របពេលដែលមានមនុស្សមួយចំនួនបានសើចយំ ពេលកូនលោកកើតមកមានមុខមាត់កាត់ទៅរកលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែក្រោយពីបានសម្រាលរួច ឃើញថាកូនប្រុសរបស់តារាកំប្លែងរូបនេះ មានមុខមាត់យ៉ាងគួរឲ្យស្រលាញ់ខ្លាំង មិនដូចមុខឪពុកដែលមនុស្សមួយចំនួនបាននិយាយសើចចំអកនោះឡើយ។

យ៉ាងណាមិញ មកទល់នឹងពេលនេះ កូនប្រុសរបស់លោកកើតបានមិនទាន់ ១សប្តាហ៍ទេ ក៏ប៉ុន្តែបើក្រឡេកទៅមើលមុខមាត់ ប្រែកាន់តែគួរឲ្យស្រលាញ់ខ្លាំងឡើង ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនរីករាយជំនួសគ្រួសារលោកគ្រប់គ្នា។

ទន្ទឹមនឹងនេះដែរ តាមរយៈរូបភាពប៉ុន្មានសន្លឹក កូនប្រុសរបស់តារាប្រុសរូបនេះ សុទ្ធតែស្អាតៗតាំងតែពីតូច  មិនត្រឹមតែប៉ុណ្ណោះបើសិនជាធំបន្តិចទៀត កូនប្រុសរបស់លោកកាន់តែស្រស់សង្ហាខ្លាំងឡើង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

នាយចយ និងភរិយា
នាយចយ និងភរិយា
នាយចយ និងគ្រួសារ
នាយចយ និងគ្រួសារ
នាយចយ និងគ្រួសារ
នាយចយ និងគ្រួសារ
កូនប្រុស នាយចយ ទើបកើតបានប៉ុន្មានថ្ងៃ
កូនប្រុស នាយចយ ទើបកើតបានប៉ុន្មានថ្ងៃ
កូនប្រុស នាយចយ ទើបកើតបានប៉ុន្មានថ្ងៃ
កូនប្រុស នាយចយ ទើបកើតបានប៉ុន្មានថ្ងៃ
កូនប្រុស នាយចយ ទើបកើតបានប៉ុន្មានថ្ងៃ
កូនប្រុស នាយចយ ទើបកើតបានប៉ុន្មានថ្ងៃ
កូនប្រុស នាយចយ ទើបកើតបានប៉ុន្មានថ្ងៃ
កូនប្រុស នាយចយ ទើបកើតបានប៉ុន្មានថ្ងៃ
នាយ ចយ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T