កក្រើកសង្វៀនសាហាវ បុកមួយទំហឹង!! មិនទាន់មានកីឡារកម្ពុជារូបណា ឈ្នះជើងខ្លាំងថៃរូបនេះទេ (មានវីដេអូ)

//s6.kh1.co/2e/2e8249e202afc502221687a405b5e63aee83dc47.jpg
កីទ្បា

 ១៩-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍បាយ័នកាលពីថ្ងៃល្ងាចថ្ងៃអាទិត្យកន្លងទៅ កីឡាករកម្ពុជា ឌុម កែវដា បានប្រកួតចាញ់ជើងខ្លាំងរបស់ប្រទេសថៃ មកពីខេត្តបុរីរាំ ហ្វុនលួង ដោយពិន្ទុក្រោយតស៊ូគ្នាយ៉ាងស្វិតស្វាញពេញ ៥ទឹក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករថៃ ហ្វុនលួង ឈ្នះការប្រកួត
កីឡាករថៃ ហ្វុនលួង ឈ្នះការប្រកួត

ការប្រកួតពេញ ៥ទឹក ទាំងកីឡាករកម្ពុជា ឌុម កែវដា និងកីឡាករថៃ ហ្វុនលួង បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយកីឡាករទាំងពីរព្យាយាម ប្រើកែង ដូរដៃ និងទាត់គ្នាយ៉ាងខ្លាំងៗ។ យ៉ាងណាមិញ ជាលទ្ធផលបញ្ចប់ការប្រកួត ហ្វុនលួង ឈ្នះ ឌុម កែវដា ដោយពិន្ទុ។

គួរបញ្ជាក់ផងដែរថា ហ្វុនលួង នេះមិនដែលធ្លាប់ចាញ់ទេសម្រាប់ការប្រកួតនៅកម្ពុជា ដោយគេធ្លាប់ឈ្នះជួរមុខលំដាប់ A យើងជាច្រើនដូចជា ឃុន ឌីម៉ា, ផល សោភ័ណ្ឌ, ឡៅ ចិត្រា, ឡុង សំណាង និង ផាន់ គ្រាន់ជាដើម៕

ចង់ដឹងថា ការប្រកួតនោះ ឌុម កែវដា និងហ្វុនលួង បុកគ្នាល្អមើលយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T