បងប្រុសរបស់ Paul Pogba បានបង្ហើបប្រាប់ពីទំនាក់ទំនងរវាង Pogba និងលោក Zinedine Zidane

//s4.kh1.co/cb/cb832cf444cfbd4f7d0202feb63d59f955857833.jpg
កីទ្បា

 ១៩-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

បារាំង៖ ខ្សែបម្រើរបស់បិសាចក្រហម Manchester United កីឡាករ Paul Pogba មានទំនាក់ទំនងខ្លាំងទៅនឹងការផ្លាស់ប្តូរទៅកាន់ Real Madrid នៅរដូវក្តៅហើយមិនមានអាថ៌កំបាំងណាមួយដែលបិទបាំងពីការចង់ចាកចេញពី Man Utd របស់គាត់នៅរដូវក្តៅនេះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បងប្រុសរបស់ Paul Pogba បានផ្តល់នូវតម្រុយមួយទៀតដែលតារាឆ្នើមរូបនេះអាចនឹងចាកចេញពីក្រុម Manchester United បន្ទាប់ពីបានសារភាពថាអ្នកចាត់ការក្រុម Real Madrid លោក Zinedine Zidane ពិតជាចូលចិត្តប្អូនប្រុសគាត់ណាស់។

បងប្រុសរបស់ Pogba បាននិយាយថា៖

បងប្រុសរបស់ Pogba
បងប្រុសរបស់ Pogba

"គាត់ (Zidane) ចង់បានកីឡាករដែលគាត់ចាប់អារម្មណ៍ ប៉ុន្តែមិនទទួលបានពួកគេទៅវិញ។ខ្ញុំគ្មានការងឿយឆ្ងល់នោះទេព្រោះគាត់នឹងខិតខំធ្វើការទៅលើរឿងនេះ ដើម្បីដឹកនាំក្រុមគាត់ត្រឡប់ទៅកម្រិតកំពូលវិញ។"

បងប្រុសរបស់ Pogba បានបន្តទៀតថា៖

"ខ្ញុំចូលចិត្ត Zidane ហើយគាត់ចូលចិត្តប្អូនប្រុសរបស់ខ្ញុំ អ្នករាល់គ្នាដឹងហើយ៕"

ប្រភព៖ Mirror

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T