គ្នាយើង​គួរដឹង! ទារក កើតតាមបែបធម្មជាតិ និងវះកាត់ មានបាក់តេរីខុសគ្នា

//s5.kh1.co/43/43e55866c2181a8b41a8ceb11e577c3379e96011.jpg
នារី

 ១៩-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ពីដើម ម៉ាក់ៗតែងតែ​សម្រាល​កូន​តាមបែប​ធម្មជាតិ ប៉ុន្ដែ​បច្ចុប្បន្ន មាន​ម៉ាក់ៗ​មិន​តិចទេ បាន​សម្រេច​ជ្រើសរើស​យក​ការ​សម្រាល​ដោយ​វះកាត់។ ពាក់ព័ន្ធ​នឹង​ការ​សម្រាល​ទាំង ២​បែប​នេះ អ្នក​ស្រាវជ្រាវ​អង់គ្លេស បាន​រកឃើញ​ភាព​ខុសគ្នា​សំខាន់​មួយ ដែល​ជា​តម្រុយ​អំពី​ការ​វិវត្ត​នៃ​ប្រព័ន្ធ​ការពារ​ក្នុងរាងកាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាលទ្ធផលបង្ហាញថា ទារក​កើត​តាម​បែប​ធម្មជាតិ ទទួល​បាក់តេរី​ពោះវៀន​ជាច្រើន ពី​ម៉ាក់ៗ ចំណែក​ទារក​កើត​តាម​ការ​វះកាត់​វិញ ពុំទទួល​បាក់តេរី​ពី​ម៉ាក់ៗ​ទេ តែ​ទទួល​បាក់តេរី ដែល​ស្ថិតនៅ​មន្ទីរពេទ្យ ដែល​រួមមាន​ប្រភេទ​បាក់តេរី​ស៊ាំ​នឹង​ថ្នាំផងដែរ​។

លោកសាស្ត្រាចារ្យ Peter Brocklehurst មកពី​សាកលវិទ្យាល័យ Birmingham បញ្ជាក់​ថា សប្ដាហ៍​ដំបូង​ក្រោយ​សម្រាល គឺសំខាន់​ណាស់​សម្រាប់​ការ​វិវត្ត​ប្រព័ន្ធ​ការពារ​របស់​ទារក ប៉ុន្ដែ​អ្នកវិទ្យាសាស្ត្រ​ដឹង​តិចតួច​ណាស់​អំពី​ការ​វិវត្ត​នេះ។ លោក​ថា ក្រុម​អ្នកស្រាវជ្រាវ​នឹង​តាមដាន​បន្ថែម​ទៀតលើ​បញ្ហា​នេះ។

ប៉ុន្ដែ​ការសិក្សា​ពីមុនរកឃើញ​ថា ទារក​ទទួល​បាក់តេរី​តិច ក្រោយ​សម្រាល ប្រឈម​កើត​ជំងឺ​ប្រឆាំង​ប្រព័ន្ធ​ការពារ ដូចជា ហឺត អាលែកហ្ស៊ី និង​ទឹកនោមផ្អែម។ ទោះយ៉ាងណា វាមិន​ច្បាស់​ថា ភាព​ខុសគ្នា​នេះ ប៉ះពាល់​ដល់​សុខភាព​របស់​កុមារ​នាពេល​ខាងមុខ ឬ​អត់​នោះ​ទេ។ នេះ​បើតាម​អ្នកស្រាវជ្រាវ។

គួរបញ្ជាក់​ថា ការសិក្សា​ថ្មី​នេះ ក្រុមអ្នកស្រាវជ្រាវ​អង់គ្លេស បាន​វិភាគ​លើ​គំរូ​បាក់តេរី ជាង ១.៦០០ ដោយ​យកចេញ​ពី​ម៉ាក់ៗ ១៧៥​ នាក់ និង​ទារកជិត ៦០០​ នាក់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T