បើបានមែនគ្រប់ជើងហ្មង!! Giroud ត្រូវក្លិបយក្សអ៊ីតាលី ចាប់អារម្មណ៍ចង់បាន សម្រាប់ទីផ្សារខែមករាខាងមុខ

//s6.kh1.co/e9/e910e01fd3be3d82ba466b01a71577f1a2afb4e7.png
កីទ្បា

 ១៩-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អ៊ីតាលី៖ ខ្សែប្រយុទ្ធរបស់តោខៀវ Chelsea កីឡាករ Olivier Giroud ត្រូវបានកំពុងស្ថិតនៅក្នុងការចង់បានរបស់ក្លិបអ៊ីតាលី Inter Milan សម្រាប់នាំចូលក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Olivier Giroud 
  កីឡាករ Olivier Giroud 

ខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះចូលលេងក្រោមការដឹកនាំរបស់លោក Lampard បានតែ ១ប្រកួតប៉ុណ្ណោះសម្រាប់រដូវកាលនេះ ក្រោយយុវជនកំពុងលេងធ្លោ Tammy Abraham ដណ្ដើមកន្លែងលេងរបស់គេ។ ហើយគេក៏បានសម្ដែងអារម្មណ៍មិនសប្បាយចិត្តក្នុងការអង្គុយកៅអីបម្រុងផងដែរ។

ម្ចាស់ជើងឯក Champions League ឆ្នាំ២០១០ អាចនឹងចំណាយលុយតិចក្នុងការទិញយក Giroud ដោយសារតែកុងត្រារវាងគេ និងក្លិប Chelsea នឹងផុតនៅពេលចប់រដូវកាលនេះ។

  កីឡាករ Olivier Giroud 
  កីឡាករ Olivier Giroud 

គួរឲ្យដឹងដែរថា​ អ្នកចាត់ការទូទៅ Inter Milan បច្ចុប្បន្នលោក Antonio Conte នេះហើយគឺជាអ្នកទិញ Giroud ពី Arsenal មកកាន់ Chelsea កាលពីខែមករា ឆ្នាំ២០១៨ ដែលពេលនោះលោកនៅដឹកនាំ Chelsea៕

ប្រភពTheSun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T