កីឡាករឆ្នើមរបស់ Chelsea ១រូបអាចនឹងអវត្តមានក្នុងជំនួបប៉ះ Liverpool នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះដោយសាររបួស

//s4.kh1.co/09/098abe4c0f26aeaa0bfe5ee894f560be2a8116c4.jpg
កីទ្បា

 ១៩-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ខ្សែបម្រើប្រយុទ្ធវ័យក្មេងកីឡាករ Mason Mount អាចនឹងខកខានក្នុងការបង្ហាញខ្លួនអោយក្រុមតោខៀវ Chelsea ក្នុងជំនួបប៉ះ Liverpool ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមតោខៀវ Chelsea នឹងបើទ្វារកីឡដ្ឋាន Stamford bridge ដើម្បីស្វាគមន៍ក្រុមកំពូលតារាង Liverpool ក្នុងក្របខណ្ឌ Premier League សប្ដាហ៍ទី៥នៅថ្ងៃអាទិត្យនេះ។

កីឡាករ Mason Mount របួសកាលប៉ះក្រុម Valencia
កីឡាករ Mason Mount របួសកាលប៉ះក្រុម Valencia

វាអាចជាការព្រួយបារម្ភមួយដោយ ខ្សែបម្រើ Mason Mount អាចនឹងខកខានក្នុងការប្រកួតនេះដោយសាររបួសក.ជើង ក្រោយពីប្រកួតប៉ះក្រុម Valencia ក្នុងក្របខណ្ឌ Champions League អំឡុងពេល Chelsea ទទួលបរាជ័យក្រោមថ្វីជើងក្រុម Valencia ១ទល់នឹង០។

ប៉ុន្តែក្រោយពីគ្រូពេទ្យធ្វើការស្កេនរួចមក បានបង្ហាញអោយឃើញថារបួសរបស់គាត់មិនសូវជាធ្ងន់ធ្ងរប៉ុន្មាននោះទេ គ្រាន់តែមានការស្ពឹកស្រពន់ ខាងគ្រូពេទ្យកំពុងតែខិតខំព្យាបាលយ៉ាងខ្លាំងដោយសង្ឃឹមថាកីឡាកររូបនេះនឹងអាចចូលរួមប្រកួតនៅថ្ងៃអាទិត្យនេះ។

គួរបញ្ជាក់ផងដែរថាក្រុមហង្សក្រហម Liverpool កំពុងធ្វើបានយ៉ាងល្អក្នុងរដូវកាលនេះដោយមិនទាន់ស្គាល់ពាក្យថាចាញ់នោះទេក្នុង៥ប្រកួតកន្លងទៅនេះ៕

ប្រភព៖ Mirror

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T