ស្មាតហ្វូនស៊េរីថ្មី vivo NEX 3 Series នឹងផ្តល់បទពិសោធន៍ថ្មីដ៏អស្ចារ្យបំផុត តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា 5G!

//s5.kh1.co/44/44d512baf24192ba7c86b586c16302d8160e3f2f.jpg
បច្ចេកវិទ្យា

 ១៩-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ នៅថ្ងៃនេះក្រុមហ៊ុន vivo ប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី NEX 3 របស់ខ្លួននៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន។ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន vivo សម្រាប់បច្ចេកវិទ្យាថ្មីៗនាពេលអនាគតនោះ ស្មាតហ្វូនត្រកូល NEX 3 series នេះនឹងភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 5G និង 4G ដែលនេះគឺជាការបង្ហាញអំពីភាពច្នៃប្រឌិតថ្មី និងការកំណត់សារជាថ្មីឡើងវិញទៅលើស្តង់ដារសម្រាប់ស្មាតហ្វូន Flagships ជាច្រើនរបស់ខ្លួន និងបទពិសោធន៍នៃការប្រើប្រាស់ស្មាតហ្វូនជាមួយនឹងភាពអស្ចារ្យបំផុតថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការបង្ហាញស្មាតហ្វូនស៊េរីថ្មី NEX 3 នៅទីក្រុងសៀងហៃ
ការបង្ហាញស្មាតហ្វូនស៊េរីថ្មី NEX 3 នៅទីក្រុងសៀងហៃ

ជាមួយនឹងការភ្ជាប់បច្ចេកវិទ្យា 5G ឈានមុខគេរបស់ក្រុមហ៊ុន vivo នេះ គំនិតទៅលើការឌីហ្សាញអេក្រង់ ដែលមានភាពច្នៃប្រឌិតខ្ពស់ និងកម្មវិធីឆ្លាតវៃជាច្រើននោះ ស្មាតហ្វូនត្រកូល NEX 3 series ជួយបង្កើនទៅលើបទពិសោធន៍របស់អ្នកប្រើប្រាស់កាន់តែអស្ចារ្យឈានទៅមុខមួយកម្រិតទៀត និងការបន្ថែមនូវភាពឈ្លាសវៃថ្មីសម្រាប់ស្មាតហ្វូនលំដាប់ Flagships នេះ។

ការបង្ហាញស្មាតហ្វូនស៊េរីថ្មី NEX 3 នៅទីក្រុងសៀងហៃ
ការបង្ហាញស្មាតហ្វូនស៊េរីថ្មី NEX 3 នៅទីក្រុងសៀងហៃ

លោក Spark Ni អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន vivo បាននិយាយថា៖ 

“ស្មាតហ្វូនស៊េរីថ្មី NEX 3 series នេះ គឺជាការបង្ហាញអំពីសក្ខីភាពនៃការតាំងចិត្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo សម្រាប់ការឌីស្សាញស្មាតហ្វូននាពេលខាងមុខ និងការអភិវឌ្ឍន៍ថ្មីនោះ។ វាបង្ហាញអំពីការបន្តទៅលើភាពច្នៃប្រឌិត និងការឆ្ពោះទៅកាន់ទម្រង់មួយដែលគ្មានដែនកំណត់នោះទេជាមួយនឹងភាពល្អឥតខ្ចោះតាមរយៈការផ្តល់ឱ្យអ្នកប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ និងបទពិសោធន៍នៃភាពច្នៃប្រឌិតដ៏អស្ចារ្យបំផុតនោះ។ ជាមួយនឹងការនាំយកនូវបច្ចេកវិទ្យាច្នៃប្រឌិតថ្មី DNA នៃម៉ាកយីហោ NEX នេះ ស្មាតហ្វូនស៊េរីថ្មី NEX 3 series នេះនាំយកនូវបទពិសោធន៍នៃការប្រើប្រាស់ដ៏ល្អបំផុតសម្រាប់ស្មាតហ្វូន និងស្មាតហ្វូនលំដាប់ Flagships ជាច្រើនដែលល្អបំផុតនៅក្នុងពេលបច្ចុប្បន្ននេះ ហើយវានឹងឈានមុខគេនៅក្នុងឧស្សាហកម្មស្មាតហ្វូននៅក្នុងដំណាក់កាលនៃបច្ចេកវិទ្យា 5G នេះ”។

ការបង្ហាញស្មាតហ្វូនស៊េរីថ្មី NEX 3 នៅទីក្រុងសៀងហៃ
ការបង្ហាញស្មាតហ្វូនស៊េរីថ្មី NEX 3 នៅទីក្រុងសៀងហៃ

ផ្អែកទៅលើការកសាងទៅលើភាពជំនាញរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo សម្រាប់ផ្នែក 5G R&D នេះ ស្មាតហ្វូនស៊េរីថ្មី NEX 3 5G នេះនាំយកនូវសមត្ថភាពជាច្រើន ដែលឈានមុខគេនៅក្នុងការតភ្ជាប់ទៅលើបច្ចេកវិទ្យា 5G និងការធានាទៅលើបទពិសោធន៍នៃការប្រើប្រាស់ទៅលើបណ្តាញ Network នេះ។ វាមានការឌីស្សាញទៅលើអង់តែនថ្មីរបស់ក្រុមហ៊ុន vivo ដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាថ្មីៗជាច្រើន ដែលធ្វើការអភិវឌ្ឍន៍ដោយ vivo ដូចជា ការឌីស្សាញទៅលើ 5G-6 អង់តែនសម្រាប់ការពង្រឹងទៅលើរលកសញ្ញារបស់វាថែមទៀត។

ជាមួយនឹងការបំពាក់នូវបន្ទះឈីប Snapdragon 855 Plus សម្រាប់ដំណោះស្រាយទៅលើបច្ចេកវិទ្យា 5G ដំបូងបំផុតរបស់ Qualcomm និងម៉េមូរី UFS 3.0 high-speed flash memory នោះ ស្មាតហ្វូនស៊េរីថ្មី NEX 3 5G ផ្តល់អោយនូវសមត្ថភាពក្នុងការគណនាបានលឿន និងល្បឿននៃការដោនឡូតបានលឿនបំផុតដែលមានកម្រិតខ្ពស់ជាង 1Gbps និងស្ថេរភាពទៅលើបណ្តាញ Network ថែមទៀត។

ការបង្ហាញស្មាតហ្វូនស៊េរីថ្មី NEX 3 នៅទីក្រុងសៀងហៃ
ការបង្ហាញស្មាតហ្វូនស៊េរីថ្មី NEX 3 នៅទីក្រុងសៀងហៃ

សម្រាប់បច្ចេកវិទ្យា dual WLAN Acceleration technology នៅលើស្មាតហ្វូនស៊េរីថ្មី NEX 3 5G នេះអាចប្រើប្រាស់នូវរលកសញ្ញា Wi-Fi signal networks ចំនួន ២ នៅក្នុងពេលតែមួយ ដើម្បីធ្វើការបង្កើននូវល្បឿនលឿនកាន់តែអស្ចារ្យថែមទៀត។ នៅក្នុងការទ្រទ្រង់ទៅលើការប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា 5G នេះ vivo ក៏ធ្វើការប្រើប្រាស់នូវថាមពលថ្មធំទំហំដល់ទៅ 4500mAh ដែលមានន័យថា អ្នកអាចប្រើប្រាស់ស្មាតហ្វូននេះបានពេញមួយថ្ងៃ ជាពិសេសជាមួយនឹងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន vivo Super FlashCharge 44W និងបច្ចេកវិទ្យាសន្សំសំចៃថាមពលថ្ម C-DRX power-saving technologies អាចធ្វើការធានាទៅលើការសន្សំសំចៃថាមពលថ្មបានខ្ពស់ថែមទៀត។

vivo ស្មាតហ្វូនស៊េរីថ្មី NEX 3 
vivo ស្មាតហ្វូនស៊េរីថ្មី NEX 3 

សម្រាប់ប្រព័ន្ធ Vapor Chamber Cooling System អាចធ្វើឱ្យម៉ាស៊ីននេះត្រជាក់បានល្អមែនទែនទោះបីជាអ្នកប្រើប្រាស់នូវបច្ចេកវិទ្យា 5G នេះក៏ដោយ។ ស្មាតហ្វូនស៊េរីថ្មី NEX 3 5G នេះមានភ្ជាប់ជាមួយនឹងរ៉េមទំហំ 8GB និង12GB ជាមួយមេម៉ូរី 256GB storage ហើយវាក៏ទ្រទ្រង់ជាមួយនឹងប្រព័ន្ធ NFC ផងដែរ។ ជាមួយនឹងបច្ចេកវិទ្យា 5G ដែលឈានមុខគេនៅលើស្មាតហ្វូន NEX 3 5G នេះគឺជាការអភិវឌ្ឍន៍យ៉ាងយូររបស់ក្រុមហ៊ុន vivo នៅក្នុងបច្ចេកវិទ្យាទំនាក់ទំនងជំនាន់ថ្មីនេះ។ ក្រុមហ៊ុន vivo គឺជាក្រុមហ៊ុននាំមុខគេនៅក្នុងការត្រួសត្រាយទៅលើបច្ចេកវិទ្យា 5G នេះ និងការចូលរួមទៅលើស្តង់ដារ 3GPP 5G ផងដែរ។ ស្មាតហ្វូន NEX 3 5G នឹងក្លាយជាស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូន 5G ជាច្រើនដែលនឹងធ្វើការផលិតទ្រង់ទ្រាយធំសម្រាប់ការធ្វើពាណិជ្ជកម្មនៅលើទីផ្សារ។

បើនិយាយអំពីផ្នែកខាងក្រោយរបស់ស្មាតហ្វូន NEX 3 5G នេះ គេសង្កតឃើញមានកាមេរ៉ាចំនួន 3 គ្រាប់ដែលហៅថា ជាប្រព័ន្ធកាមេរ៉ា Lunar Ring Camera System ដែលមានកាមេរ៉ាគោលទំហំ 64MP+13MPwide-angle+13MP telescopic ដែលអនុញ្ញាតឱ្យអ្នកអាចធ្វើការផ្តិតរូបភាពបានច្បាស់មិនធម្មតានោះទេ។

កាមេរ៉ាចំនួន3គ្រាប់ របស់ស្មាតហ្វូនស៊េរីថ្មី NEX 3
កាមេរ៉ាចំនួន3គ្រាប់ របស់ស្មាតហ្វូនស៊េរីថ្មី NEX 3
កាមេរ៉ាចំនួន3គ្រាប់ របស់ស្មាតហ្វូនស៊េរីថ្មី NEX 3
កាមេរ៉ាចំនួន3គ្រាប់ របស់ស្មាតហ្វូនស៊េរីថ្មី NEX 3

បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន vivo ក៏បង្ហាញនូវកាសស្តាប់ Bluetooth earphone ដំបូងបំផុតរបស់ខ្លួនក្នុងព្រឹត្តិការណ៍នេះផងដែរនោះគឺ vivo True Wireless Stereo (TWS) Earphone ដែលមានប្រព័ន្ធសម្លេងឮច្បាស់ជាមួយនឹងបច្ចេកវិទ្យា Qualcomm Bluetooth platform ថែមទៀតផង។

កាស Bluetooth vivo True Wireless Stereo (TWS) Earphone
កាស Bluetooth vivo True Wireless Stereo (TWS) Earphone
កាស Bluetooth vivo True Wireless Stereo (TWS) Earphone
កាស Bluetooth vivo True Wireless Stereo (TWS) Earphone

ស្មាតហ្វូនស៊េរីថ្មី NEX 3 series នេះនឹងបង្ហាញខ្លួននៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិក អាស៊ីអាគ្នេយ៍ និងទីផ្សារផ្សេងទៀតនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T