ឈ្មោះល្អប្រពៃណាស់! ឆាយ វីរៈយុទ្ធ ប្រាប់ពីអត្ថន័យឈ្មោះកូនស្រី «វីរៈយុទ្ធ អភិជាតាទេវី»

//s5.kh1.co/1b/1bf140a32ec21c09daf1ea4a61d59fe5363e9cf2.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ថ្មីៗនេះ លោក​ ឆាយ វីរៈយុទ្ធ ដែលជាតារាចម្រៀង ដ៏ល្បីល្បាញមួយរូបប្រចាំ ផលិតកម្មសាន់ដេ ទើបតែទទួលបានចំណងដៃ កូនស្រីមួយរូប ដ៏ស្រស់សោភា ជាលើកដំបូង ក្រោយពីចំណងអាពាហ៍ពិពាហ៍២ឆ្នាំរួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ គ្រាន់តែកូនស្រីរបស់តារាចម្រៀងរូបនេះ កើតហើយភ្លាម មានមហាជនជាច្រើនបានសរសើរដល់ មុខមាត់គួរឲ្យក្នាញ់ មិនចាញ់លោកប៉ា និងអ្នកម៉ាក់នោះទេ។

អ្វីដែលពិសេស ថាមុខមាត់ទៅស្រស់ស្អាត គួរឲ្យចង់គយគន់ហើយ តែបើនិយាយពីឈ្មោះរបស់កូនស្រីលោកវិញ ពីរោះខ្លាំងណាស់ គឺ «វីរៈយុទ្ធ អភិជាតាទេវី» ហៅក្រៅ អាតារ៉ា។ លើសពីនេះ លោក ឆាយ វីរៈយុទ្ធ ក៏បានបង្ហាញពីន័យឈ្មោះនេះថា អភិជាតា សំដៅលើត្រកូលមានពូជ និងមានប្រាជ្ញាឈ្លាសវៃ រីឯ ទេវី គឺស្រ្ដីជាធំ ជាគ្រូអ្នកផង។

ទន្ទឹមនឹងនេះដែរ គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗសរសើរដល់ឆាយ វីរៈយុទ្ធ គ្រប់គ្នា ដែលប្រសប់រកនឹកដាក់ឈ្មោះកូនស្រីដំបូងបានពីរោះ និងមានអត្ថន័យល្អបែបនេះ៕

ទស្សនារូបភាពខាងក្រោម៖

ឆាយ វីរៈយុទ្ធ និងភរិយាទើបតែសម្រាលរួច
ឆាយ វីរៈយុទ្ធ និងភរិយាទើបតែសម្រាលរួច
ឆាយ វីរៈយុទ្ធ និងកូនស្រី
ឆាយ វីរៈយុទ្ធ និងកូនស្រី
កូនរបស់ ឆាយ វីរៈយុទ្ធ
កូនរបស់ ឆាយ វីរៈយុទ្ធ
កូនរបស់ ឆាយ វីរៈយុទ្ធ
កូនរបស់ ឆាយ វីរៈយុទ្ធ
ឆាយ វីរៈយុទ្ធ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T