ចុះ​រដ្ឋបាល​ទ្រង់ទ្រាយ​ធំ​នៅ​ទីលាន​ចាក់សំរាម​ចាស់ ឃាត់ខ្លួន​ប្រុស​ស្រី​២៥​នាក់

//s5.kh1.co/aa/aa34c148c4428ce2ca44bc6cc60615ec5547f84f.jpg
សង្គម

 ១៩-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ រួម​មាន​នគរបាល​កម្លាំង​កងរាជអាវុធហត្ថ កម្លាំង​ប្រជា​ការពារ​ជា​ច្រើន​នាក់ ដឹកនាំ​កម្លាំង​ដោយ​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ បាន​ចុះ​រដ្ឋបាល​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​អនាធិបតេយ្យ​ត្រង់​ចំណុច​ទីលាន​ចាក់សំរាម​ចាស់ ស្ថិត​ក្នុងភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុង​ការ​ចុះ​រដ្ឋបាល​ខាងលើ​នេះ កម្លាំង​អាជ្ញាធរ​ចម្រុះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ប្រុស​ស្រី​ចំនួន​២៥​នាក់ និង​ដកហូត​វត្ថុ​តាង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​មួយ​ចំនួន​ធំ ។ ក្នុង​នោះ​ដែរ ខ្ទម​តូច​ៗ​ចំនួន​៥​ខ្នង​ដែល​សាងសង់​នៅ​លើ​អតីត​ទីលាន​ចាក់សំរាម​ក៏​ត្រូវ​រុះរើ និង​ដុត​កម្ទេច​ចោល​ផង​ដែរ ដែល​ខ្ទម​ទាំងនោះ​ជា​ជម្រក​របស់​ក្រុម​ជនសង្ស័យ​សេព​គ្រឿងញៀន ។

លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ដែល​ដឹកនាំ​កម្លាំង​ចុះ​ផ្ទាល់​បានអោយ​ដឹង​ថា ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​តំបន់​ខាងលើ​រាយការណ៍​ប្រាប់​អោយ​ដឹង​ថា មាន​ជនសង្ស័យ​សេព​គ្រឿងញៀន​ជា​ច្រើន​នាក់​បាន​លួច​សង់​ខ្ទម​នៅ​ក្នុង​ព្រៃ​លើ​អតីត​ទីលាន​ចាក់សំរាម ដើម្បី​ធ្វើ​សកម្មភាព​សេព​គ្រឿងញៀន និង​ជួញដូរ​ថ្នាំ​ញៀន​យ៉ាង​អនាធិបតេយ្យ​ជាដើម ។ លោក​បន្ត​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ខាងលើ​នោះ​ភ្លាម ទើប​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា កម្លាំង​ចម្រុះ​បាន​ចុះ​រដ្ឋបាល​ទ្រង់ទ្រាយ​ធំ រហូត​ឈាន​ដល់​ការ​ឃាត់​មនុស្ស​ជា​បន្តបន្ទាប់​តែ​ម្តង ។

បច្ចុប្បន្ន មនុស្ស​ចំនួន​២៥​នាក់​ខាងលើ ក្នុង​នោះ​មាន​ស្រី​៦​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​បន្ត​នីតិវិធី​៕

https://s6.kh1.co/__image/w=650,h=379,q=100/ec/ec41595a43543945cb5988b286dcc01ae3d5ffa5.jpg
https://s4.kh1.co/__image/w=650,h=379,q=100/3b/3bb0cdd88099a75b9fbdbff4367b2f99733aca00.jpg
https://s4.kh1.co/__image/w=650,h=379,q=100/30/307d9833476593265a0f22d248e77499afbde2d5.jpg
https://s6.kh1.co/__image/w=650,h=379,q=100/8f/8fc5c67806ad60bac180e95eab96d08b50899ac3.jpg
https://s6.kh1.co/__image/w=650,h=379,q=100/8f/8f96b60051a74f51a6b4f422ebbf62cdba0ec9e4.jpg
https://s4.kh1.co/__image/w=650,h=379,q=100/cf/cf6fa9e98b7f425bf91d430eea39c530c9d406da.jpg
https://s5.kh1.co/__image/w=650,h=379,q=100/a2/a238ee1d9c701ab34f8f0ab8e7fd0c6c3b3da6f7.jpg
https://s6.kh1.co/__image/w=650,h=379,q=100/8d/8d24e5178c00b3e619a128433dea3617fd3817a3.jpg
https://s6.kh1.co/__image/w=650,h=379,q=100/50/506a3f0c88ddf2c2cbc214254eadaf306ad44078.jpg
https://s5.kh1.co/__image/w=650,h=379,q=100/1f/1fa384c9ee523634a5a33525f9b22452a037f40b.jpg
https://s6.kh1.co/__image/w=650,h=379,q=100/5d/5df26ddb409768c29cacd0e8180ef11330b60ace.jpg
https://s4.kh1.co/__image/w=650,h=379,q=100/95/95bb35c20762ac44481349fe97abcd159d6432ee.jpg
https://s6.kh1.co/__image/w=650,h=379,q=100/5c/5c73cbc14c8156a2d1789a8296238ad028bfdc50.jpg
https://s4.kh1.co/__image/w=650,h=379,q=100/93/93acf6ff2b5141adea3a60176d90f346434d843e.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T