ទាក់ទាញសាហាវ! វីដេអូ Trailer ត្រឹមតែ១នាទីរបស់ SuperM ល្មមសម្លាប់ចិត្តហ្វេន (មានវីដេអូ)

//s4.kh1.co/3b/3b22f8bc4a8a86229a0e63557bcb02ae6f53fe55.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ ថ្មីៗក្ដៅៗ ផលិតកម្មដ៏ធំរបស់កូរ៉េ SM ទើបតែបញ្ចេញវីដេអូ Trailer មួយរបស់ក្រុមចម្រៀងថ្មីរបស់ខ្លួន ដែលមានរយៈពេលត្រឹមតែ១នាទីប៉ុណ្ណោះ ប៉ុន្តែអាចទាក់ទាញចិត្តប្រិយមិត្តអ្នកគាំទ្របានយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ក្រុមចម្រៀងប្រុសដ៏ថ្មីសន្លាងមួយនេះ មានឈ្មោះថា SuperM គឺជាបណ្ដុំប្រុសស្អាត ដែលមកពីក្រុមចម្រៀងល្បីៗរបស់ផលិតកម្ម SM។

កំលោះៗទាំង ៧នាក់ ត្រូវបានគេស្គាល់ថា ជាកំពូល Hot កំពូលសង្ហា និងជាអ្នកដែលពោរពេញដោយសមត្ថភាពប្រចាំក្រុមនីមួយៗ។ នៅពេលនេះ ពួកគេត្រូវបានចាប់បញ្ចូលគ្នា ក្នុងក្រុមតែមួយហើយ។​

គ្រាន់តែផលិតកម្មប្រកាសដំណឹងបង្ហាញខ្លួនពួកគេ ជាក្រុមតែមួយភ្លាម ហ្វេនៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ធ្វើឲ្យកក្រើកអស់វិស័យ Kpop តែម្ដង។

ចង់ដឹងថា តើពេលចេញចម្រៀង SuperM នៅតែអាចធ្វើឲ្យកក្រើកវិស័យ Kpop ទៀតយ៉ាងណា មានតែរង់ចាំតាមដានជាបន្ត។ ប៉ុន្តែពេលនេះ សូមប្រិយមិត្តមកទស្សនាវីដេអូ Trailer ថ្មីរបស់ SuperM មួយសិន៕

ទស្សនារូបភាព និងវីដេអូខាងក្រោម ៖

រូបភាព SuperM
រូបភាព SuperM
រូបភាព SuperM
រូបភាព SuperM
រូបភាព SuperM
រូបភាព SuperM
រូបភាព SuperM
រូបភាព SuperM
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T