មួយកែងបត់ ថៃដេកស្អាត!! សូត្រ ប៊ុនធី ផ្ដួលកីឡាករថៃ ឲ្យសន្លប់ធំនៅក្នុងទឹកទី២ (មានវីដេអូ)

//s4.kh1.co/60/60fd95309cdb2fcd920903ab25a3ed36dd2776d5.jpg
កីទ្បា

 ១៩-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីរសៀលថ្ងៃអាទិត្យសប្ដាហ៍មុន អ្នកលេងកែងមកពីក្លិបបក្សីស្លាបដែកខណ្ឌឬស្សីកែវ កីឡាករ សួន ចាន់នី (សូត្រ ប៊ុនធី) បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីខេត្តរ៉យអេត ប្រទេសថៃ មុំាំងកនឡេក ដោយផ្ដួលឲ្យសន្លប់ធំនៅក្នុងទឹកទី២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម។ នៅក្នុងទឹកទី១ កីឡាករទាំងពីរមិនបានចេញអាវុធ និងផ្លែអ្វីគួរឲ្យកត់សម្គាល់នោះទេ ដោយគ្រាន់តែស្ទាបស្ទង់គ្នាតាមលក្ខណៈបច្ចេកទេសប៉ុណ្ណោះ។ ការប្រកួតអូសបន្លាយមកដល់ទឹកទី២ ចាន់នី បានប្រើកែងបត់វាយកីឡាករថៃឲ្យលោកអាជ្ញាកណ្ដាលរាប់ម្ដង មុននឹងបន្តវាយកែងម្ដងទៀតឲ្យលោកអាជ្ញាកណ្ដាល ឡុង សាលវ័ន្ត បញ្ឈប់ការប្រកួតភ្លាមៗតែម្ដង៕

ចង់ឃើញថា សួន ចាន់នី ប្រើកែងបត់វាយទៅលើកីឡាករថៃយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

វីដេអូនៃការប្រកួត

ប្រភពSportZone

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T