មើលមួយភ្លែតស្មានតែភ្លោះ! ពេល យ៉ាន លីនដា ថតរូបជាមួយនឹងកូនស្រីបែបនេះ!

//s6.kh1.co/bc/bc541c666c8fd30854b5d096664dbe95f13899b5.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អូស្រ្ដាលី៖ អ្នកនាង យ៉ាន លីនដា ដែលជាតារាចម្រៀងស្រី និងពិធីការិនី ដ៏មានប្រជាប្រិយភាពមួយរូបបានធ្វើឲ្យហ្វេនៗ មានការនឹករលឹកយ៉ាងខ្លាំង ក្រោយពីនាង បានចាកឆ្ងាយពីវិស័យសិល្បៈស្រុកខ្មែរ ទៅបន្តការរស់នៅលើទឹកដីអូស្រ្ដាលីឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទោះជា យ៉ាន លីនដា ធ្លាប់បានជួបរឿងរ៉ាវ ស្នេហាប្រេះឆា រហូតដល់មានការលែងលះបែបណាក៏ដោយ ក៏នាងនៅតែបង្ហាញភាពរឹងមាំ មើលថែកូនស្រីបានយ៉ាងល្អតែម្នាក់ឯង។

ក្នុងនោះដែរ នាងតែងតែបង្ហោះរូបភាព ជាច្រើនសន្លឹកបង្ហាញពីសកម្មភាពជីវិតប្រចាំថ្ងៃ ដ៏មានសុភមង្គលជាមួយនឹងកូនស្រីជាទីស្រលាញ់ មានវ័យធំទន្ទឹមខ្លួន ថែមទាំងមានមុខមាត់ស្រស់ស្អាតគួរឲ្យទាក់ទាញយ៉ាងខ្លាំង។

អ្វីដែលរឹតតែពិសេស កាលពីប៉ុន្មានម៉ោងមុននេះ យ៉ាន លីនដា សឹងតែធ្វើឲ្យមហាជននានា ដាច់ផ្ងារ ក្រោយពីឃើញរូបភាពមួយសន្លឹក ដែលបានថតជាមួយកូនស្រី ប្រកបដោយស្នាមញញឹមស្រស់ប្រិមប្រិយទាំង២នាក់ និងមើលទៅ មានមុខមាត់ដូចគ្នា បេះបិទតែម្ដង សឹងតែច្រឡំថាជាកូនភ្លោះទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

 យ៉ាន លីនដា
 យ៉ាន លីនដា
 យ៉ាន លីនដា
 យ៉ាន លីនដា
 យ៉ាន លីនដា និងកូនស្រី
 យ៉ាន លីនដា និងកូនស្រី
 យ៉ាន លីនដា និងកូនស្រី
 យ៉ាន លីនដា និងកូនស្រី
 យ៉ាន លីនដា និងកូនស្រី មើលទៅដូចគ្នាបេះបិទ
 យ៉ាន លីនដា និងកូនស្រី មើលទៅដូចគ្នាបេះបិទ
យ៉ាន លីនដា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T